​ប្រាសាក់ ​ថ្លែង​អំណរគុណ​អតិថិជន​ខណៈ​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ ​២​ ​ប៊ី​លាន​ដុល្លារ

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 27 ​ខែវិច្ឆិកា​ ​ឆ្នាំ​ 2020 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​ជា​គ្រឹះស្ថាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ផង​ដែរ​នោះ​ ​បាន​សម្រេច​ ​លទ្ធផល​ថ្មី​មួយទៀត​ ​គឺ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​មាន​ចំនួន​ 2 ​ប៊ី​លាន​ដុល្លារ​ ​និង​មាន​គណនី​អតិថិជន​ចំនួន​ 800,000 ​គណនី​។

​ប្រាសាក់ ​ថ្លែង​អំណរគុណ​អតិថិជន​ខណៈ​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ ​២​ ​ប៊ី​លាន​ដុល្លារ

​នេះ​គឺជា​សមិទ្ធផល​ថ្មី​បន្ថែម​ពីលើ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​របស់​ប្រា​សាក់​រួម​មាន​ ​ទ្រព្យ​សកម្ម​សរុប​ 3.39 ​ប៊ី​លាន​ដុល្លារ​ ​ស​ម្ពៀ​ត​ឥណទាន​ច្រើនជាង​ 2.96 ​ប៊ី​លាន​ដុល្លារ​ ​អតិថិជន​ឥណទាន​ 440,000 ​នាក់​ ​និង​មាន​បុគ្គលិក​ច្រើនជាង​ 9,000 ​កំពុង​បម្រើ​ការងារ​ ​នេះ​បើ​យោង​តាម​ស្ថិតិ​គិត​ត្រឹម​ខែ​តុលា​ ​ឆ្នាំ​ 2020 ​។​

​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ខាងលើ​នេះ​ ​អនុញ្ញាត​ឱ្យ ​ប្រា​សាក់​ផ្តល់​សេវា​ប្រាក់​បញ្ញើ​សន្សំ​ជូន​អតិថិជន​ ​និង​សាធារណជន​ចាប់តាំង​ពី​ឆ្នាំ​ 2011 ​។​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ដោយសារតែ​ទំនុក​ចិត្ត​របស់​អតិថិជន​ ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រា​សាក់​ក្នុង​ការ​ផ្ដល់​ជូន​សេវា​បម្រើ​ដ៏​ល្អ​ជូន​អតិថិជន​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រាក់​បញ្ញើ​សន្សំ​ដែល​កៀរគរ​បាន​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ ​មិន​ត្រឹមតែ​ជា​ប្រភព​ទុន​ដល់​គ្រឹះស្ថាន​ក្នុង​ការ​ផ្ដល់​ជា​ប្រាក់​ក​ម្ចី​ដល់​អតិថិជន​នៅ​តាម​ទី​ជនបទ​និង​ទីប្រជុំជន​នោះ​ទេ​ ​ថែមទាំង​ជា​ឧបករណ៍​សម្រាប់​ជំរុញ​ទម្លាប់​នៃ​ការ​សន្សំ​ ​និង​ការប្រើប្រាស់​សេវា​ធនាគារ​សម្រាប់​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ​ប្រាក់​បញ្ញើ​សន្សំ​ ​ក៏បាន​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​យើង​មាន​ភាព​រឹង​មាំ​ ​និង​ស្ថិរភាព​ផង​ដែរ​»​។​

​លោក​ ​សូ​នី​ ​បន្ត​ទៀត​ថា​ ​«​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​កើតឡើង​ពី​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​របស់​អតិថិជន​ទាំងអស់​ ​ការ​ផ្ដល់​ជូន​ផល​ចំណេញ​ខ្ពស់​ជូន​អតិថិជន​ ​ការ​បម្រើ​សេវា​ដ៏​ល្អ​ប្រសើរ​ ​និង​ការ​ផ្ដល់​មធ្យោបាយ​ដ៏​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​ធនាគារ​ផ្សេងៗ​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប​ ​សេវា​ម៉ាស៊ីន​ដកប្រាក់​ (អេ​ធី​អឹ​ម​)ម៉ាស៊ីន​ដាក់​ប្រាក់​ ​​Mobile​ ​Banking​ ​ឬ​ ​​Inter​net​ ​Banking​​ម៉ាស៊ីន​ឆូត​កាត​ ​​ទូទាត់​តាម​ QR កូ​ដ​ ​នៅ​តាម​បណ្ដា​ហាងទំនិញ​នានា​ ​​ទូទាត់​វិក្កយបត្រ​ទឹក​​ភ្លើង ​និង​​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​។​»​

​លោក​ ​សូ​នី​ ​បន្ថែម​ទៀត​ថា​ ​«​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់​ ​យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​មាន​ ​និយ័ត​ករ​ ​ចំពោះ​ឱវាទ​ ​និង​អនុសាសន៍​ ​ចាប់តាំង​ពី​ប្រា​សាក់​ចាប់កំណើត​ដំបូង​ ​រហូតដល់​ក្លាយ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​ ​និង​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ដូច​សព្វថ្ងៃនេះ​។​ ​នេះ​គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​សម្រាប់​យើងខ្ញុំ​ក្នុង​ការ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ជូន​សេវា​បម្រើ​អតិថិជន​ដ៏​ល្អឯក​ ​និង​ផ្តល់​ជូន​នូវ​បទពិសោធន៍​ក្នុង​ការ​ប្រើ​សេវា​ធនាគារ​តាម​គ្រឹះស្ថាន​ស្រប​ច្បាប់​»​។

​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​ ​ប្រា​សាក់​ ​ផ្ដល់​ជូន​សេវា​ប្រាក់​បញ្ញើ​និង​សន្សំ​គ្រប់​ប្រភេទ​ ​ច្រើន​ជម្រើស​និង​រយៈពេល​ ​ដូចជា​ ​​​គណនី​សន្សំ​ ​​​គណនី​ចម្រើន​គ្មាន​កាល​កំណត់​ ​គណនី​សន្សំ​តាម​ផែនការ​ ​គណនី​ចម្រើន​តាមលំដាប់​គណនី​បញ្ញើ​មានកាល​កំណត់​គណនី​កូន​ចម្រើន​ ​និង​គណនី​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​ ​សូម​ចូល​ទៅកាន់​ https://bit.ly/3laigo6 ​ឬ​ ​អញ្ជើញ​មក​សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ដើម្បី​បើក​គណនី​ ​ដោយ​ទទួល​បាន​អត្ថប្រយោជន៍​លើស​ពី​អត្រា​ការប្រាក់​ខ្ពស់​។