​ប្រាសាក់ ​បើក​ដំណើរការ​ជា​ធម្មតា​នៅ​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ

​យោង​តាម​សេចក្តីជូនដំណឹង​លេខ​ 012/02 ​ក​.​ប​/​ស​.​ជ​.​ណ​.​ខ​.​ល​ ​របស់​​​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការ​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ 19 ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​មាន​កិត្តិយស​សូម​គោរព​ជូនដំណឹង​ដល់​អតិថិជន​និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា​ ​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​នៅ​ថ្ងៃ​ទី​ 13-14-15-16 ​ខែ​មេសា​ ​ឆ្នាំ​ 2020 ​ខាងមុខនេះ​ ​គ្រប់​ការិយាល័យ​ប្រា​សាក់​ទូទាំង​ប្រទេស​នឹង​បើក​ដំណើរការ​ជូន​លោកអ្នក​ជា​ធម្មតា​។ អាស្រ័យហេតុនេះ​ ​សូម​លោក​ ​លោកស្រី​ ​នាងកញ្ញា​ជ្រាប​ជា​ព័ត៌មាន​។​ ​សូម​អរគុណ​៕