ប្រាសាក់​ទទួលបាន​ពាន​រង្វាន់​ឆ្នើមពី​ការិយាល័យ​ឥណទាន​កម្ពុជា

ភ្នំពេញ ​ថ្ងៃទី 27 ​ខែតុលា ឆ្នាំ ​2017៖ ​ប្រាសាក់​ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ឈាន​មុខគេ​នៅកម្ពុជា​ មាន​កិត្តិយស​ទទួល​បាន​ពាន​រង្វាន់​ស្ថាប័ន​ឆ្នើម​ ក្នុង​ឱកាស​ខួប ​ 5 ឆ្នាំ​ របស់​ការិយាល័យ​ឥណទាន​កម្ពុជា​ ដោយ​ការ​ទទួល​ស្គាល់​ការ​បំពេញ​ការងារ​ល្អ​ប្រសើរ​ក្នុង​ការ​សហការ​យ៉ាង​សកម្ម​ និង​ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​បំផុត​ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ។​

លោក​ សាយ​ សូនី ​នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​ បាន​មាន​ប្រសាសន៍​ថា៖​ «​នេះ​ជា​កិត្តិយស​របស់​ប្រាសាក់​ទាំង​មូល​ ដែល​បាន​ទទួល​បាន​ពាន​រង្វាន់​នេះ​ ហើយ​វា​ក៏​ជា​ការ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​​ស្ថាប័ន​របស់​យើង​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ ដែល​បាន​ផ្តល់​ទិន្នន័យ​ និង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​បាន​ទាន់​ពេល​វេលា។​ ​យើង​នឹង​បន្ត​សហការ​ជា​មួយ​ការិយាល័យ​ឥណទាន​កម្ពុជា​ជា​និច្ច​ ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុខុមាលភាព​នៃ​វិស័យ​ឥណទាន​»។​

ប្រាសាក់​ ជួយធ្វើ​ឲ្យជីវភាព​របស់​ប្រជាជន​មានភាព​ប្រសើរ​ឡើង តាម​រយៈការ​ផ្តល់​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​ រួមមាន​៖ ឥណទាន​ ប្រាក់​បញ្ញើសន្សំ​ សេវា​អេធីអឹម​ សេវាធនាគារ​ចល័ត​ ផ្ទេរប្រាក់​ ទូទាត់​វិក្កយបត្រទឹ​ក​ភ្លើង សេវា​ទូទាត់រហ័ស ​សេវាម៉ាស៊ីន​ឆូតកាត ទិញកាត​ទូរស័ព្ទ​ ប្តូរប្រាក់​ សេវាបើក​ប្រាក់បៀវត្ស​ សេវា Cambodian Shared Switch និង​សេវាផ្សេងៗ​ជាច្រើនទៀត​៕