ម៉ាស៊ីន​អេធីអឹម​ទី​ 128 របស់​ប្រាសាក់​បើក​ដំណើរ​ការ​ដើម្បី​បម្រើ​តម្រូវ​ការ​អតិថិជន​


រាជធានី​ភ្នំពេញ ថ្ងៃ​ទី​ 13 ខែ​តុលា​ ឆ្នាំ​ 2017៖​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ប្រាក់​បញ្ញើ​ក្នុង​ការ​ប្រើ​ប្រាស់​សាច់​ប្រាក់​ ថ្មីៗ​នេះ ប្រាសាក់​បាន​ដំឡើង​ម៉ាស៊ីន​អេធីអឹម​មួយ​ទៀត​នៅ​មុខ​ហាង​ Big Apple & Donuts ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​ 46 ស្ទួន​ ផ្លូវ​លេខ​ 289 សង្កាត់​បឹងកក់​ 2 ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។

នេះ​គឺ​ជា​ម៉ាស៊ីន​អេធីអឹម​ទី​ 128 ដែល​ប្រាសាក់​បាន​បំពាក់​ដើម្បី​បម្រើ​កំណើន​តម្រូវ​ការ​របស់​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ ដែល​ចង់​ប្រើប្រាស់​សាច់​ប្រាក់​ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ។

លោក​ សាយ សូនី​ នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​នៃគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា៖​ «ការ​ពង្រីក​សេវា​ស្វ័យ​ប្រវត្តិ​នេះ​ គឺ​ជា​លទ្ធផល​ដែល​កើត​ឡើង​ពី​ទំនុក​ចិត្ត​របស់​អតិថិជន​ប្រាក់​បញ្ញើ​សន្សំ​ចំពោះ​ប្រាសាក់​ ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា»។​ លោក​បន្ត​ថា៖​ «ក្រៅ​ពី​ផ្ដល់​អត្រា​ការ​ប្រាក់​បញ្ញើ​ខ្ពស់​ យើង​ផ្ដល់​កាត​អេធីអឹម​ជូន​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ ដែល​អាច​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ម៉ាស៊ីន​អេធីអឹម​ 24 ម៉ោង​ ក្នុង​រយៈ​ពេល​ 7 ថ្ងៃ​ នៅ​ទូទាំង​ប្រទេស​ដូច​ជា​ ទូទាត់​វិក្កយ​បត្រ​ទឹក​ ទូទាត់​វិក្កយបត្រ​ភ្លើងទិញ​កាត​ទូរស័ព្ទ​ ផ្ទេរ​ប្រាក់​ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ (Cash-by-Code) ដក​ប្រាក់​ ពិនិត្យ​សមតុល្យ​គណនី​ និង​សេវា​ជា​ច្រើន​ទៀត​»។

ឥឡូវ​នេះ បើក​គណនី​បញ្ញើ​សន្សំ​ជា​មួយ​ប្រាសាក់​ លោក​អ្នក​អាច​ប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម​ប្រាសាក់​ជា​កាបូប​លុយ​របស់​លោក​អ្នក និង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់ សុវត្ថិភាព និង​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​យ៉ាង​ងាយ​ស្រួល និង​រហ័ស​ទាន់​ចិត្ត។

សម្រាប់​ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ទាក់​ទង​យើង​ខ្ញុំ​តាម​ទូរស័ព្ទ​លេខ 086​ 99 9​9 11​ ឬ 023​ 99 9​9 11​ ឬ​វេបសាយត៍​៖
www.prasac.com.kh