​សូម​អតិថិជន​ប្រា​សាក់​ប្រុងប្រយ័ត្ន​ការ​ឆបោក

​ថ្មីៗ​នេះ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​បាន​ជម្រាប​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ ​ដើម្បី​ការពារ​ការ​ឆបោក​ ​ឬ​ ​ការ​បន្លំ​តាមរយៈ​ការ​ទូរស័ព្ទ​ទៅកាន់​អតិថិជន​ ​ការ​ផ្ញើ​ជា​សារ​សំឡេង​ ​ឬ​ ​ការ​ផ្ញើ​សារ​តាមរយៈ​បណ្តាញ​សង្គម​នានា​។​

​សូម​អតិថិជន​ប្រា​សាក់​ប្រុងប្រយ័ត្ន​ការ​ឆបោក

ដូច្នេះ​ ​ដើម្បី​ការពារ​ការ​ឆបោក​ ​ឬ​ ​ការ​បន្លំ​ ​សូម​អតិថិជន​ទាំងអស់​មេត្តា​ ​ទូទាត់​សង​ប្រាក់​ក​ម្ចី​នៅ​សាខា​ប្រា​សាក់​ជិត​ 200 ​ទីតាំង​ទូទាំង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ​ឬ​ ​សាខា​ដែល​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​បាន​គ្រប់​ម៉ោង​ធ្វើការ​ ​ឬ​ ​អាច​ទូទាត់​តាម​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​Mobile​ ​Banking​) ​ឬ​ ​តាម​ម៉ាស៊ីន​ ​AT​M​ ​ប្រា​សាក់​ ​ដោយ​គ្រាន់តែ​ផ្ទេរ​ប្រាក់​ ​ឬ​ ​ដាក់​ប្រាក់​ដែល​ត្រូវ​ទូទាត់​តាម​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​សង​ ​បាន​គ្រប់ពេល​វេលា​ ​បាន​យ៉ាង​ងាយស្រួល​។​

ក្នុង​ករណី​មាន​បុគ្គល​ណា​ម្នាក់​ទាក់ទង​ទៅ​លោកអ្នក​ឱ្យ​បង់​ប្រាក់​សង​ក​ម្ចី​ដែល​បាន​ខ្ចី​ពី​ប្រា​សាក់​ ​ដោយធ្វើ​ការផ្ទេរ​ទៅ​លេខ​ទូរស័ព្ទ​របស់​ពួកគេ​តាមរយៈ​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ ​សូម​លោកអ្នក​កុំ​ផ្ទេរ​ប្រាក់​ឱ្យ​ពួកគេ​ឱ្យ​សោះ​ ​ព្រោះ​នេះ​ជា​ករណី​ឆបោក​។​

ប្រាសាក់តែងតែគិតគូរពីហានិភ័យដែលអាចកើតឡើង ដែលធ្វើឱ្យអតិថិជនអាចបាត់បង់ផលប្រយោជន៍ ហេតុនេះសូមលោកអ្នកទាក់ទងមកកាន់ទូរស័ព្ទលេខ​ 086 999 911 ​ឬ​ 023 999 911 ​ឬ​ 096 999 9911 ​ក្នុង​ករណី​មាន​ការសង្ស័យ​។