សេចក្តីជូនដំណឹង​អំពី​កម្មវិធី​រ៉ូ​ដ​សូ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​មាន​កិត្តិយស​ប្រា​សាក់​បាន​ទទួល​ការអនុញ្ញាត​ ​និង​ចុះបញ្ជី​ជាស្ថាពរ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (​គ​.​ម​.​ក​.) ​លើ​ឯកសារ​ផ្តល់​ព័ត៌មាន​ ​សម្រាប់​ការបោះផ្សាយ​លក់​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់​ ​ជា​សាធារណៈ​ ​តាមរយៈ​សេចក្តី​សម្រេច​លេខ​ 070/20 ​ចុះ​ថ្ងៃ​ទី​ 2 ​ខែ​មេសា​ ​ឆ្នាំ​ 2020​។

​អាស្រ័យហេតុនេះ​ ​សូម​គោរព​អញ្ជើញ​ ​ឯកឧត្តម​ ​លោក​ឧកញ៉ា​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​និង​វិនិ​យោគិន​គុណវុឌ្ឍិ​សក្តានុពល​ទាំងអស់​ ​ផ្ដល់​កិត្តិយស​ចូលរួម​កម្មវិធី​រ៉ូ​ដ​សូ​ (​Road​show​) ​ដើម្បី​សម្ពោធ​ការបោះផ្សាយ​លក់​ជា​សាធារណៈ​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់​ ​និង​ការ​បង្ហាញ​អំពី​ឱកាស​នៃ​ការ​វិនិយោគ​លើ​សញ្ញា​ប​ណ្ណ​នេះ​។

សូម​បញ្ជាក់​ថា​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់​ ​ទទួល​បាន​ការធានា​ទាំងស្រុង​ដោយ​ ​ស្ថាប័ន​ ​Credit​ ​Guarantee​ & ​Investment​ ​Facility​ ​។