​សេចក្ដីជូនដំណឹង​ ​ស្តីពី​ការ​ធ្វើ​បរិវិសកម្ម​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ ​មេត្តា​ជ្រាប​ថា​ ​ប្រា​សាក់​ ​បាន​ទទួល​ការអនុញ្ញាត​ ​និង​ចុះបញ្ជី​ជាស្ថាពរ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (​គ​.​ម​.​ក​.) ​លើ​ឯកសារ​ផ្តល់​ព័ត៌មាន​ ​សម្រាប់​ការបោះផ្សាយ​លក់​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ជា​សាធារណៈ​តាមរយៈ​សេចក្តី​សម្រេច​លេខ​ 070/20 ​ចុះ​ថ្ងៃ​ទី​ 2 ​ខែ​មេសា​ ​ឆ្នាំ​ 2020 ​។

ប្រាសាក់​ដោយមាន​ជំនួយ​ពី​ ​ក្រុមហ៊ុន​ អេ​ស​ប៊ី​អាយ​ រ៉ូ​យ៉ា​ល់ ​ស៊ី​ឃ្យួរឹ​ធី​ ​ធ្វើជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ ​សូម​អញ្ជើញ​ វិនិ​យោគិន​ ​ដែល​មានបំណង​សុំ​ធ្វើ​បរិវិសកម្ម​ ​អញ្ជើញ​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ធ្វើ​បរិវិសកម្ម​នៃ​សំណើ​លក់​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ដូច​មាន​ជូន​ភ្ជាប់​។

សូម​បញ្ជាក់​ថា​ ​សញ្ញា​ប​ណ្ណ​សាជីវកម្ម​ ​ប្រា​សាក់​ ​ទទួល​បាន​ការធានា​ទាំងស្រុង​ដោយ​ ​ស្ថាប័ន​ ​Credit​ ​Guarantee​ & ​Investment​ ​Facility​ ​។