សេចក្ដីជូនដំណឹងស្តីពីលទ្ធផលការធ្វើបរិវិសកម្មសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក (ប្រាសាក់) និង ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានកិត្តិយសជម្រាបជូនដំណឹងដល់វិនិយោគិនដែលបានដាក់ពាក្យធ្វើបរិវិសកម្មលើ សញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ មេត្តាជ្រាបថា ការធ្វើបរិវិសកម្មលើសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ បានប្រពឹត្តទៅប្រកបដោយជោគជ័យ ដោយមានសញ្ញាបណ្ណសាជីវកម្មសរុបចំនួន ១.២៧២.០០០ សញ្ញាបណ្ណត្រូវបានបញ្ជាទិញ និងបែកចែកជូនវិនិយោគិនចំនួន ៣ ស្ថាប័ន។ លទ្ធផលនៃការធ្វើបរិវិសកម្មនេះបានទទួលការអនុម័តរួចមកហើយ ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។

ក្នុងនាម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងទីប្រឹក្សាសញ្ញាបណ្ណសាជីវកម្ម ប្រាសាក់ ដែលតែងតែផ្តល់ឱវាទ និងជ្រោមជ្រែងក្នុងការធ្វើឱ្យសម្រេចបានលទ្ធផលជោគជ័យដូចថ្ងៃនេះ។ យើងខ្ញុំសង្ឈឹមយ៉ាងមុតមាំក្នុងការទទួលបានការគាំទ្របន្ថែមទៀតនាពេលអនាគត។

សូមពិនិត្យព័ត៌មានបន្ថែមក្នុងសេចក្ដីជូនដំណឹងដែលភ្ជាប់មកជាមួយ។