ទទួល​បាន​រង្វាន់​ជា​ទី​គាប់​ចិត្ត​ភ្លាមៗ​ ដោយ​មិន​ចាំ​បាច់​ផ្សង​សំណាង​ ដោយ​គ្រាន់​តែ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​នៅ​ប្រាសាក់​

ឱកាស​កាន់​តែ​រីក​ចម្រើន​ កាន់​តែ​រំភើប​រីក​រាយ​ជា​មួយ​នឹង​កម្មវិធី​ «សន្សំ​ឈ្នះ​រង្វាន់​» របស់​ប្រាសាក់​ចាប់​ពី​ថ្ងៃ​ទី​ 15​ ខែ​ធ្នូ​នេះ​ ត​ទៅ។​

ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ 2018​ ខាង​មុខ​នេះ​ ប្រាសាក់​ផ្តល់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​អតិថិជន​បញ្ញើ​សន្សំ​ទាំងអស់​ដោយ​មិន​ចាំ​បាច់​ផ្សង​សំណាង។​

លក្ខខណ្ឌ​ងាយៗ​ ដោយ​លោក​អ្នក​គ្រាន់​តែ​ដាក់​ប្រាក់​បញ្ញើ​ជា​មួយ​ប្រាសាក់​ លោក​អ្នក​នឹង​ទទួល​បាន​រង្វាន់​ទៅ​តាម​ទំហំ​ទឹក​ប្រាក់​បញ្ញើ​របស់​លោក​អ្នក។ រង្វាន់​រួម​មាន៖​ ទូរស័ព្ទ​ iPhone X,​ iPhone 8 Plus,​ ទូរស័ព្ទ​ Samsung Galaxy S8 Plus,​ A7​ និង​ A3,​ កង្ហារ​បញ្ឈរ,​ ឆ្នាំង​ដំា​បាយ,​ ឆ្នាំង​អ៊ុត និង​កំសៀវ​ដាំ​ទឹក​ ជា​ច្រើន​ទៀត​ ចាប់​ពី​ថ្ងៃ​ទី​ 15 ខែ​ធ្នូ​ ឆ្នាំ​ 2017 រហូត​ដល់​ថ្ងៃ​ទី​ 12 ខែ​មេសា​ ឆ្នាំ​ 2018 ។​

ប្រញាប់​ឡើងៗ!!​ ការ​ផ្ដល់​រង្វាន់​ដ៏​មហា​សាល​នេះ​មាន​តែ​ប្រាសាក់​ប៉ុណ្ណោះ។​

លោក​ សាយ សូនី​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​ បាន​មាន​ប្រសាសន៍​ថា៖​ «កម្មវិធី​សន្សំ​ឈ្នះ​រង្វាន់​ នេះ​ផ្តល់​ជូន​ដល់​អតិថិជន ក្នុង​គោល​បំណង​ដើម្បី​លើក​ទឹក​ចិត្ត​ និង​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ក្នុង​ការ​ជ្រើស​រើស​ប្រាសាក់​ជា​ដៃ​គូ​ហិរញ្ញវត្ថុ​។ សូម​បញ្ជាក់​ថា ប្រាសាក់​គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏ធំជាងគេ​នៅ​កម្ពុជា ដែល​ផ្ដល់ជូន​លោក​អ្នក​នូវ​ទំនុកចិត្ត សុវត្ថិភាព ក្នុងការ​ថែរក្សា​សាច់​ប្រាក់​លោក​អ្នក ដោយ​តប​ស្នង​មកវិញ​នូវ​អត្រាការប្រាក់​ដ៏​ច្រើន​រហូត​ដល់ 7.75% ព្រម​ទាំង​រង្វាន់​ដ៏​ច្រើន​ទៀត​ផង»។​

ប្រាសាក់​ គឺ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា​ មាន​បណ្ដាញ​ការិយាល័យ​ 176​ សាខា​ និង​បណ្ដាញ​អេធីអឹម​ 130​ គ្រឿង​ទូទាំង​ប្រទេស​ និង​មាន​ទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង​ 1,747​ លាន​ដុល្លារ​អាមេរិក​ ព្រម​ជា​មួយ​នឹង​ប្រព័ន្ធ​ធនាគារ​ស្នូល​ទំនើប​ ដែល​រក្សា​បាន​នូវ​សុវត្ថិភាព​ និង​ទំនុក​ចិត្ត​ខ្ពស់។​

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​ទូរស័ព្ទ​លេខ​ 023 999 911 ឬ​ 086 999 911 ឬ​ចូល​ទៅ​កាន់​វេប​សាយត៍​ www.prasac.com.kh ឬ​ ការិយាល័យ​ប្រាសាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។​

សម្រាប់​លក្ខខណ្ឌ​ទទួល​បាន​រង្វាន់​សូម​ចុច​ត្រង់​នេះ

*លក្ខខណ្ណផ្សេងៗត្រូវបានអនុវត្ត