​W​o​W​! ​ប្រា​សាក់​ ​បង្កើន​ដើមទុន​ចុះបញ្ជី​រហូតដល់​ 300 ​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​លំដាប់​ទី​ 1 ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ 5 ​នៅ​កម្ពុជា​ ​បាន​បង្កើន​ដើមទុន​បន្ថែម​ 70 ​លាន​ ដុល្លា​អាមេរិក​ ​លើ​ដើមទុន​ស្រាប់​ 230 ​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​ ​និង​ពង្រីក​បន្ថែម​ទំនើបកម្ម​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​របស់​ខ្លួន​ជូន​ដល់​អតិថិជន​។

​​​W​o​W​! ​ប្រា​សាក់​ ​បង្កើន​ដើមទុន​ចុះបញ្ជី​រហូតដល់​ 300 ​លាន​ដុល្លារ​អាមេរិក

​ដើមទុន​ចុះបញ្ជី​ចំនួន​ 1,200 ​ប៊ី​លាន​រៀល​ ​សម​មូល​នឹង​ 300 ​លាន​ដុល្លារ​អាម​រិ​ក​នេះ​ ​បាន​មកពី​ការចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគ​ទុនិ​ក​ចំនួន​ 4 ​រួម​មាន​៖​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ធនាគារ​ ​Bank​ o​f​ ​East​ ​Asia​ (​BE​A​) ​នៅ​ទីក្រុង​ហុងកុង​ ​ក្រុមហ៊ុន​ ​Lank​a​ Or​i​x ​Leasing​ ​Company​ ​នៅ​ប្រទេស​ស្រី​លង្កា​ ​និង​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់​ (​P​S​Co​) ​។​

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​ពិតជា​មាន​សេចក្ដីរីករាយ​ជា​ខ្លាំង​បន្ទាប់ពី​ទទួល​បាន​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​អំពី​ការ​បង្កើន​ដើមទុន​ចុះបញ្ជី​បន្ថែម​ទៀត​នេះ​។​ ​ការ​បង្កើន​ដើមទុន​នេះ​ ​គឺជា​ការចាំបាច់​ក្នុង​កសាង​ទំនុក​ចិត្ត​បន្ថែម​ពី​សាធារណជន​ ​និង​ដោយសារតែ​អាជីវកម្ម​របស់​ប្រា​សាក់​មានការ​រីក​ចម្រើន​លូតលាស់​យ៉ាង​ខ្លាំង​ ​តាមរយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតបនឹង​តម្រូវ​ការ​របស់​អតិថិជន​ ​ព្រមទាំង​មាន​ភាព​ទន់ភ្លន់​នៃ​ផលិតផល​និង​សេវា​ដែល​បាន​ផ្តល់​ជូន​អតិថិជន​ ​និង​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​»​។​

​លោក​ ​សូ​នី​ ​បន្ថែម​ថា​ ​នេះ​ក៏​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ​ស្ថាប័ន​យើង​មាន​ជំហររឹង​មាំ​ ​ដើម្បី​រក្សា​និរន្តរភាព​នៃ​អត្រា​កំណើន​ដ៏​ខ្លាំងក្លា​ពី​អតិថិជន​ វិនិ​យោគិន​ ​និង​សាធារណជន​ ​បន្ទាប់ពី​ប្រា​សាក់​បាន​សម្រេច​សមិទ្ធផល​ល្អ​ប្រសើរ​នា​ពេល​កន្លងមក​ដោយ​ផ្អែកលើ​មូលដ្ឋាន​សំខាន់​ៗ​រួម​មាន​៖

លោក​បន្ថែម​ថា​ ​«​យើងខ្ញុំ​សង្ឃឹម​ថា​ ​អតិថិជន​នឹង​មាន​ភាព​កក់ក្តៅ​ ​និង​មានទំនុក​ចិត្ត​កាន់តែ​ច្រើន​បន្ថែម​ទៀត​មក​លើ​ប្រា​សាក់​។​ ​ស្ថានភាព​ដ៏​រឹង​មាំ​ផ្នែក​សន្ទនីយភាព​និង​មូលធន​ ​គឺ​ធានា​បាន​ថា​ ​ប្រា​សាក់​ ​នឹង​ឆ្លងកាត់​ដោយ​ជោគជ័យ​លើ​បញ្ហា​ទាំងឡាយ​ដែល​កើត​ពី​ការផ្លាស់ប្ដូរ​ក្នុង​បរិយាកាស​ប្រតិបត្តិការ​ ​ដូចជា​ស្ថានភាព​ជំងឺ​កូ​វី​ដដែល​កំពុង​បន្ត​កើតមាន​នេះ​ជាដើម​»​។​