សេវាអេធីអឹម

សេវាអេធីអឹមប្រាសាក់ តែងតែនៅកៀកលោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងនៅទូទាំងកម្ពុជា និងផ្តល់នូវភាពងាយស្រួល សុវត្ថិភាពខ្ពស់ក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នក។ ជាមួយអេធីអឹមប្រាសាក់ លោកអ្នកអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯង រួមមាន ដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ឱ្យមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី ដកប្រាក់ទោះជាគ្មានប័ណ្ណអេធីអឹមប្រាសាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រថ្លៃសិក្សា ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងបោះពុម្ពរបាយការណ៍គណនី។ ហើយលោកអ្នកនឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាតភ្លាមៗ និងមិនអស់កម្រៃសេវា។

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ប្រភេទប័ណ្ណអេធីអឹម ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ កម្រៃសេវា
វីអាយភី វីអាយភីភ្លើស វីអាយភីភ្លើសឈីប
ដកប្រាក់ 1,000 ដុល្លារ ឬ សមមូលប្រាក់រៀល 2,000 ដុល្លារ ឬ សមមូលប្រាក់រៀល 2,500 ដុល្លារ ឬ សមមូលប្រាក់រៀល ស្មើទំហំទឹកប្រាក់ក្នុងមួយថ្ងៃតាមប្រភេទប័ណ្ណ
 • មិនគិតកម្រៃសេវា
 • ករណីដកជាប្រាក់រៀលសរុប ច្រើនជាង 800,000 រៀលក្នុង 1 ថ្ងៃ គិតកម្រៃសេវា 4,000 រៀល ឬ 1 ដុល្លារក្នុង 1 ប្រតិបត្តិការ
ផ្ទេរប្រាក់ 1,000 ដុល្លារ ឬ សមមូលប្រាក់រៀល 2,000 ដុល្លារ ឬ សមមូលប្រាក់រៀល 2,500 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬដកប្រាក់ទោះគ្មានប័ណ្ណអេធីអឹម 1,000 ដុល្លារ ឬ សមមូលប្រាក់រៀល 2,000 ដុល្លារ ឬ សមមូលប្រាក់រៀល 2,500 ដុល្លារ ឬ សមមូលប្រាក់រៀល 1,000 ដុល្លារ ឬ400,000 រៀល មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រទឹក(PPWSA) មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រភ្លើង(EDC) មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាលារៀនវ៉េស្ទឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាលារៀនណត្សឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី មិនកំណត់ មិនគិតកម្រៃសេវា
បោះពុម្ពរបាយការណ៍គណនី មិនកំណត់ មិនគិតកម្រៃសេវា
ការស្នើសុំប័ណ្ណអេធីអឹមលើកដំបូង មិនគិតកម្រៃសេវា
ថ្លៃសេវាប្រចាំខែ 2,000 រៀល ឬ 0.50 ដុល្លារអាមេរិក

រូបិយប័ណ្ណ

លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជាមួយនឹងម៉ាស៊ីនអេធីអឹមប្រាសាក់។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ប្រាសាក់។​

 1. ថែរក្សាសុវត្ថិភាពប័ណ្ណអេធីអឹម
  • សូមរក្សាទុកប័ណ្ណអេធីអឹមរបស់លោកអ្នកឱ្យមានសុវត្ថិភាព។
  • សូមកុំប្រគល់ប័ណ្ណអេធីអឹមរបស់លោកអ្នកទៅឱ្យបុគ្គលណាម្នាក់ដើម្បីយកទៅធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនឆូតកាត (POS) ឬម៉ាស៊ីនអេធីអឹមជំនួសលោកអ្នកជាដាច់ខាត។
  • សូមកុំធ្វើប្រតិបត្តិការណាមួយជាមួយប័ណ្ណអេធីអឹមរបស់លោកអ្នកតាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត(POS) ដែលមានភាពសង្ស័យ ឬ មានភាពមិនប្រក្រតី។
  • សូមជូនដំណឹងមកប្រាសាក់ភ្លាមៗតាមរយៈលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ប្រសិនបើលោកអ្នកសង្ស័យ ឬ កត់សម្គាល់ថាលេខសម្ងាត់ប័ណ្ណអេធីអឹម ឬ ប័ណ្ណអេធីអឹមរបស់លោកអ្នកត្រូវបានគេដឹង ឬ ភ្លេច ឬ បាត់។
 2. ​ថែរក្សាសុវត្ថិភាពលេខសម្ងាត់ប័ណ្ណអេធីអឹម
  • សូមធ្វើការផ្លាស់ប្តូរលេខសម្ងាត់ប័ណ្ណអេធីអឹម (PIN) របស់លោកអ្នក នៅពេលទទួលបាន ឬ ពេលធ្វើប្រតិបត្តិការលើកដំបូង និងត្រូវបំផ្លាញឯកសារដែលមានព័ត៌មានទាក់ទងនឹងលេខសម្ងាត់នេះចោលភ្លាមៗ។
  • សូមចងចាំលេខសម្ងាត់ប័ណ្ណ (PIN) របស់លោកអ្នក ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង។
  • សូមកុំផ្តល់ ឬ ផ្ញើលេខប័ណ្ណអេធីអឹម និង/ឬ លេខសម្ងាត់ប័ណ្ណ (PIN) ឬ ព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ជាដាច់ខាត ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិក អាចជា អ៊ីម៉ែល, Facebook Messenger, Telegram ជាដើម។
  • សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ ធ្វើជាលេខសម្ងាត់ប័ណ្ណ។
  • ត្រូវធានាឱ្យច្បាស់ថា ពេលលោកអ្នកបញ្ចូលលេខសម្ងាត់ (PIN) ដើម្បីប្រើប្រាស់ គឺគ្មានអ្នកឃ្លាំមើល ឬ គ្មានមនុស្សឈរក្បែរអ្នក។
  • សូមប្តូរលេខសម្ងាត់ប័ណ្ណ (PIN) ជាប្រចាំ ឬ ក្នុងករណីលោកអ្នកសង្ស័យថា ត្រូវបានដឹងដោយអ្នកដទៃ។
  • ត្រូវជូនដំណឹងមកប្រាសាក់ជាបន្ទាន់ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ប័ណ្ណ (PIN ) ឬ សង្ស័យអ្នកណាម្នាក់បានដឹង។
 3. ការបោកបញ្ឆោតតាមរយៈអុី​ម៉ែល​ ឬ ទូរស័ព្ទ
  • សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈអុី​ម៉ែល​ វេបសាយ បដាផ្សព្វផ្សាយដែលបង្ហាញដោយស្វ័យប្រវត្តិ (Pop-up Screen or Windows) ឬ សារ ដែលជាល្បិចឱ្យលោកអ្នកបញ្ចេញព័ត៌មានសំខាន់ៗរបស់លោកអ្នកដូចជា លេខប័ណ្ណ លេខសម្ងាត់ប័ណ្ណ (PIN) និងលេខគណនី ជាដើម។
  • ប្រាសាក់មិនស្នើសុំឱ្យលោកអ្នកប្រាប់ពីលេខសម្ងាត់ ឬ ព័ត៌មានផ្ទាល់ខ្លួនតាមរយៈអុី​ម៉ែល​ ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ។
  • ប្រសិនបើលោកអ្នកទទួលបានអុី​ម៉ែល​ដែលស្នើសុំព័ត៌មានទាំងនេះ សូមលុបចោលជាបន្ទាន់ និងមិនត្រូវចុចតំណភ្ជាប់ (Link) ឬ បើកឯកសារណាមួយដែលមាននៅក្នុងអុី​ម៉ែល​នោះឡើយ។
  • ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ក៏មានមន្ទិលសង្ស័យលើវេបសាយ ឬ អ៊ីម៉ែលណាមួយ សូមទាក់ទងយើងខ្ញុំតាមរយៈ info@prasac.com.kh ឬ ទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ។

សម្គាល់៖

 • មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ។
 • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
 • លោកអ្នកអាចស្វែងរកទីតាំងអេធីអឹមរបស់ប្រាសាក់តាម www.prasac.com.kh/atm-location