សេវាអេធីអឹម

ប្រាសាក់សូមផ្តល់ជូន សេវាអេធីអឹមទំនើប ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ជាមួយនឹងប្រត្តិបត្តិការសាច់ប្រាក់បានយ៉ាងរហ័សនិងសុវត្ថិភាពខ្ពស់។ តាមរយៈការប្រើប្រាស់សេវាអេធីអឹមប្រាសាក់ លោកអ្នកអាចធ្វើការដកប្រាក់ ផ្ទេរប្រាក់ពីគណនីទៅគណនី ផ្ទេរតាមប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ទូទាត់វិក្កយបត្រអគ្គិសនី និងទិញកាតទូរស័ព្ទ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ចាប់ពីពេលនេះតទៅលោកអ្នកអាចទទួលបានកាត អេធីអឹម ប្រាសាក់ ដែលជាកាត VIP ឬ កាត VIP Plus ឬ កាត VIP Plus Chip ដោយឥតគិតថ្លៃ។

លក្ខណៈពិសេសរបស់ផលិតផល

លោកអ្នកអាចធ្វើប្រតិបត្តិការទាំងប្រាក់រៀល និង ប្រាក់ដុល្លារ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន។

 • អ្នកអាចប្រើប្រាស់សេវា ATM របស់ប្រាសាក់បានគ្រប់ពេលវេលា 24/7
 • ទទួលអារម្មណ៍ សុវត្ថិភាព ភាពស្ងប់ចិត្ត និងអ្នកមិនចាំបាច់យកសាច់ប្រាក់ទៅតាមខ្លួន
 • របៀបរស់នៅតាមបែបសម័យទំនើប និងចំណេញពេលវេលា
 • ទទួលបានការប្រាក់ខ្ពស់ពីការសន្សំរបស់លោកអ្នក
 • ពិនិត្យមើលសមតុល្យគណនីបានគ្រប់ពេលវេលា
 • ងាយស្រួលក្នុងការគ្រប់គ្រងការចំណាយ

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រតិបត្តិការ ប្រភេទកាតអេធីអឹម ទំហំកំណត់ក្នុង 01 ប្រតិបត្តិការ កម្រៃសេវា
វីអាយភី វីអាយភីភ្លើស វីអាយភីភ្លើសឈីប គ្រប់ប្រភេទប័ណ្ណ
ដកប្រាក់ 1,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
 • 1,000 ដុល្លារអាមេរិក
 • 400,000 រៀល
 • ប្រតិបត្តិការ ≤ 5ដង ឬ ≤ 800,000 រៀល ៖ មិនគិតកម្រៃសេវា
 • ប្រតិបត្តិការ > 5ដង ឬ > 800,000 រៀល  ៖ គិតកម្រៃសេវា 1 ដុល្លារ ឬ 4,000រៀល
ផ្ទេរប្រាក់ 1,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
 • 1,000 ដុល្លារអាមេរិក
 • 4,000,000 រៀល
 • 0.25 ដុល្លារអាមេរិក ឬ 1,000 រៀល
 • មិនគិតកម្រៃ ករណីសាខាតែមួយ
ផ្ទេរប្រាក់តាមលេខសម្ងាត់

(Cash-by-Code)

1,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
 • 200 ដុល្លារអាមេរិក
 • 200,000 រៀល
0.10 ដុល្លារអាមេរិក ឬ 400 រៀល
ទូទាត់វិក្កយបត្រទឹក រដ្ឋាករស្វយ័តក្រុងភ្នំពេញ (PPWSA) 0.25 ដុល្លារអាមេរិក ឬ 1,000 រៀល
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) 0.25 ដុល្លារអាមេរិក ឬ​ 1,000 រៀល
ទិញកាតទូរស័ព្ទ ឥតគិតថ្លៃ
ចំនួនដងនៃការធ្វើប្រត្តិបត្តិការក្នុង 1 ថ្ងៃ មិនកំណត់
ថ្លៃសេវាប្រចាំខែ 0.50 ដុល្លារអាមេរិក ឬ 2,000 រៀល
ចេញប័ណ្ណលើកដំបូង ឥតគិតថ្លៃ

សម្គាល់៖
– មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ។
– ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
– កម្រៃសេវាខាងលើមានសុពលភាពចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2018 នេះតទៅ។
លោកអ្នកអាចស្វែងរកទីតាំងអេធីអឹមរបស់ប្រាសាក់តាម www.prasac.com.kh/kh/contact-us/branch-atm