សេវាទូទាត់បាគង

គ្រប់អតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកប្រព័ន្ធបាគង អាចធ្វើទូទាត់ថ្លៃទំនិញ និងសេវាជាមួយដៃគូអាជីវកម្ម (ម្ចាស់ហាងទំនិញ ឬ សេវា) របស់ប្រាសាក់ ដោយគ្រាន់តែស្កេន-ទូទាត់បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ឡើយ។

សេវាទូទាត់បាគងនេះ ជាសេវាទូទាត់រាយដែលអនុញ្ញាតឱអតិថិជនអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធបាគង។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់មួយផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

លោកអ្នកអាចដំឡើងកម្មវិធីប្រព័ន្ធបាគង និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទដៃបានដោយខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការដូចខាងក្រោម៖

 • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
 • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
 • ទូទាត់ថ្លៃទំនិញ ឬ សេវាតាមរយៈការស្កេន QR Code ជាមួយដៃគូស្កេន-ទូទាត់ប្រាសាក់
 • ពិនិត្យសមតុល្យ និងរបាយការណ៍សង្ខេបគណនីបាគង ជាដើម

ទាញយក កម្មវិធីបាគង ពី៖

appstore_button_google app_store

លោកអ្នកអាចរកដៃគូស្កេន-ទូទាត់បាគង ដោយគ្រាន់តែចុចនៅទីនេះ។

លក្ខណៈផលិតផល

លក្ខណៈ បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល និងប្រាក់ដុល្លារ
ដាក់ប្រាក់
 • ផ្ទេរពី គណនីបាគង ទៅ គណនីបាគង
 • ផ្ទេរពី គណនីធនាគារ ទៅ គណនីបាគង នៅតាមសាខាប្រាសាក់
 • ដាក់ប្រាក់នៅបញ្ជរសាខាប្រាសាក់
ដកប្រាក់
 • ដកប្រាក់ពីគណនីបាគងនៅតាមសាខាប្រាសាក់
 • ផ្ទេរពី គណនីបាគង ទៅ គណនីរបស់អ្នកនៅប្រាសាក់ រួចដកតាមរយៈម៉ាស៊ីនអេធីអឹមប្រាសាក់
ទំហំទឹកប្រាក់អតិបរមាក្នុងគណនីបាគង រហូតដល់ 10 លានរៀល ឬ 2,500 ដុល្លារ
ការដំឡើង និងចុះឈ្មោះប្រើប្រាស់ អាចដំឡើងកម្មវិធីបាគង (Bakong App) និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទបានដោយខ្លួនឯង
ទឹកប្រាក់តម្កល់ដំបូង ឬ ទឹកប្រាក់អប្បបរមា មិនតម្រូវ
អត្រាការប្រាក់ 0%
ចំនួនដងនៃការធ្វើប្រតិបត្តិការ មិនកំណត់
មិនគិតកម្រៃសេវា
 • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង
 • ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ
 • ដាក់ ឬ ដកប្រាក់ក្នុងគណនីបាគង
 • ទូទាត់ថ្លៃទំនិញ ឬ សេវា
 • ចុះឈ្មោះប្រើប្រើប្រាស់
 • បិទគណនី
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកប្រព័ន្ធបាគង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវឌ្ឍនៈ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគារឯកទសេវីង (ខេមបូឌា) លីមីតធីត ធនាគារស្ថាបនា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ធនាគារកាណាឌីយ៉ា ក.អ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារព្រីនស៍ ស្ពីតផេ ម.ក ធនាគារជីបម៉ុង ខមមើលសល ប៊ែង ម.ក ធនាគារភ្នំពេញពាណិជ្ជ ធនាគារវិនិយោគ និងអភិវឌ្ឍកម្ពុជា ធនាគារ ហ្វីលីព ភីអិលស៊ី។

សម្គាល់៖

 • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។