សេវាបញ្ជាក់សមតុល្យគណនី

ត្រូវការ​ឯកសារ​ជា​សក្ខីកម្ម​បន្ថែម​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​លោកអ្នក​ ​ឬ​ ​ក្រុម​គ្រួសារ​ ​ឬ​ ​មុខ​ជំនួញ​របស់​អ្នក​ ​ដើម្បី​បង្កើន​ភាព​ជឿជាក់​ពី​ដៃគូ​អាជីវកម្ម​ ​ការ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​ ​ជា​លិខិត​ស្នាម​សម្រាប់​សវនកម្ម​ ​ឬ​ ​ការប្រើប្រាស់​ផ្សេងៗ​ ​ប្រា​សាក់​ ​ផ្តល់​ជូន​ ​សេវាបញ្ជា​ក់​សមតុល្យ​គណនី​ ​លើ​ចំនួន​ទឹកប្រាក់​ជាក់ស្តែង​ដែល​មាននៅ​ក្នុង​គណនី​របស់​លោកអ្នក​នៅ​ប្រា​សាក់​តាម​យ៉ាង​លឿន​រហ័ស​។

ប្រតិបត្តិការ និងកម្រៃសេវា

លក្ខណៈផលិតផល បរិយាយ
ស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី គ្រប់សាខាប្រាសាក់ ឬ តាមអនឡាញ
ចំនួនដងនៃការស្នើសុំ មិនកំណត់
កម្រៃសេវា 40,000 រៀល ឬ 10 ដុល្លារ

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។