ទូទាត់វិក្កយបត្រភ្លើង

ចំណេញ​ពេលវេលា ​កាត់​បន្ថយ​ចំណាយ​គ្រួសារ ជា​មួយ​នឹង​ជម្រើស​ក្នុង​ការ​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​​ តាមរយៈ​ម៉ាស៊ីនអេធីអឹម​ និង​សេវាធនាគារ​ចល័ត​ប្រាសាក់ បាន​ភ្លាមៗ និង​ងាយ​ស្រួល។

លក្ខណៈផលិតផល បរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន អគ្គិសនីកម្ពុជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ស្រុកកំពង់ត្រាច ខេត្តក្រចេះ ស្រុកស្នួល ខេត្តរតនគិរី ស្រុកវើនសៃ ស្រុកលំផាត់ ស្រុកតាវែង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ស្រុកបន្ទាយស្រី ខេត្តស្ទឹងត្រែង កំពង់ស្រឡៅ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ក្រុងសែនមនោរម្យ ស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែក ខេត្តស្វាយរៀង ក្រុងបាវិត ជីភូ ស្រុកកំពង់រោទ៍ ខេត្តតាកែវ និងអង្គតាសោម។
រូបិយប័ណ្ណ ប្រាក់រៀល ឬ ប្រាក់ដុល្លារ
លក្ខខណ្ឌ អតិថិជនត្រូវមានគណនីសន្សំជាមួយប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬ សេវាធនាគារចល័ត
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ ត្រូវទូទាត់ឱ្យបានមុន​កាល​បរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាង​តិច​ 2 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​
ពេលវេលាកំណត់សម្រាប់ការទូទាត់វិក្កយបត្រក្នុងថ្ងៃ ទូទាត់មុនម៉ោង 3 រសៀល
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាលើការទូទាត់វិក្កយបត្រ មិនគិតកម្រៃសេវា
សម្គាល់៖ សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឱ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។

សម្គាល់៖ ចំពោះការទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាសម្រាប់បណ្ដាទីតាំងអគ្គិសនីដែលបានរៀបរាប់ខាងលើ សូមលោកអ្នកជ្រើសយក «Electricite du Cambodge (EDC)» នៅក្នុង PRASAC Mobile Banking និងជ្រើសយក អគ្គិសនីកម្ពុជា EDC ករណីទូទាត់តាមម៉ាស៊ីនអេធីអឹម។

លោកអ្នកអាចចូលទៅប្រើប្រាស់សេវាធនាគារចល័តនៅលើកុំព្យូទ័រ ឬ Browser ឬ ទូរស័ព្ទដៃតាម https://ibanking.prasac.com.kh/
​សូម​ទាញ​យក​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​link​ ​ដូច​ខាងក្រោម​៖​

appstore_button_google app_store