ទូទាត់វិក្កយបត្រភ្លើង

លោកអ្នកមិនចាំបាច់ឈរតម្រង់ជួរ ឬ រង់ចាំដើម្បីធ្វើការទូទាត់វិក្កយបត្រទៀតឡើយ អ្នកអាចធ្វើការទូទាត់ភ្លាមៗ និងងាយស្រួលជាមួយនឹងសេវាទូទាត់វិក្កយបត្រប្រាសាក់ តាមរយៈម៉ាស៊ីនឆូតកាត ម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័តប្រាសាក់។

លក្ខណៈផលិតផល បរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន អគ្គិសនីកម្ពុជា (សម្រាប់ទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល)
រូបិយប័ណ្ណ ប្រាក់ដុល្លារ ឬ ប្រាក់រៀល
លក្ខខណ្ឌ អតិថិជនត្រូវមានគណនីសន្សំជាមួយប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬ សេវាធនាគារចល័ត
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ ត្រូវទូទាត់ឲ្យបានមុន 2 ថ្ងៃនៃកាលបរិច្ឆេទកំណត់លើវិក្កយបត្រ
ពេលវេលាកំណត់សម្រាប់ការទូទាត់វិក្កយបត្រក្នុងថ្ងៃ ទូទាត់មុនម៉ោង 3 រសៀល
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាលើការទូទាត់វិក្កយបត្រ 0.25 ដុល្លារអាមេរិក ឬ 1,000 រៀល

សម្គាល់៖
– សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឲ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតកាត។
– កម្រៃសេវាខាងលើមានសុពលភាពចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2018 នេះតទៅ។

លោកអ្នកអាចចូលទៅប្រើប្រាស់សេវាធនាគារចល័តនៅលើកុំព្យូទ័រ ឬ browser ឬ ទូរស័ព្ទដៃតាម https://ibanking.prasac.com.kh/

សូមចូលទៅទាញយកកម្មវិធីពី AppStore សម្រាប់​ទូរស័ព្ទ​ដៃ​ប្រភេទ iPhone និង​ចូល​ទៅ​កាន់ Google Play សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​ដំណើរ​ការ​ដោយប្រព័ន្ធ Android ។