ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង

​លោកអ្នក​ ​អាច​ទូទាត់​វិក្កយបត្រ​សំរាម​និង​សំណល់​រឹង​ ​របស់​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ ​តាមរយៈ​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​ប្រា​សាក់​អ៊ី​ន​ធឺ​ណែ​ត​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Inter​net​ ​Banking​) ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ ​នៅ​គ្រប់​ទីកន្លែង​ ​និង​ពេលវេលា​ (24/7) ​ឬ​ ​នៅ​តាម​កា​រិ​យា​ល័យប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ​បាន​យ៉ាង​លឿន​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​។

លក្ខណៈផលិតផល បរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ
រូបិយប័ណ្ណ ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក
​ចំនួន​ប្រតិបត្តិការ​ ​និង​ទំហំ​ទឹកប្រាក់​សម្រាប់​ទូទាត់​វិក្កយបត្រ​ក្នុងមួយថ្ងៃ មិនកំណត់
ការទូទាត់វិក្កយបត្រទុកមុន ​អាច​ទូទាត់​វិក្កយបត្រ​សំរាម​សម្រាប់​រយៈពេល​ 1 ​ខែ​ ​ឬ​ 2 ​ខែ​ ​ឬ​ 3 ​ខែ​ ​ឬ​ ​រយៈពេល​ 12 ​ខែ​ (1 ​ឆ្នាំ​) ​ក៏បាន​នៅ​ក្នុង​ឆ្នាំ​តែមួយ
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ ​ត្រូវ​ទូទាត់​ឱ្យ​បាន​មុន​កាលបរិច្ឆេទ​ផុត​កំណត់​លើ​វិក្កយបត្រ​យ៉ាងតិច​ 2 ​ថ្ងៃ​នៃ​ថ្ងៃធ្វើការ
កម្រៃសេវាលើការទូទាត់វិក្កយបត្រ 500 រៀល ឬ 0.12 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ
សម្គាល់៖ ​សូម​រក្សាទុក​វិក្កយបត្រ​នៃ​ការ​ទូទាត់​ឱ្យ​បាន​មួយ​ស​ប្តាហ៍ ​ដើម្បី​ងាយស្រួល​ធ្វើការ​ផ្ទៀងផ្ទាត់​លើ​ប្រតិបត្តិការ​ ​ក្នុង​ករណី​ធ្វើការ​ទូទាត់​វិក្កយបត្រ​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​និង​នៅ​តាម​ការិយាល័យ​សាខា​។

​លោកអ្នក​អាច​ចូល​ទៅ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​នៅ​លើ​កុំព្យូទ័រ​ ​ឬ​ ​Browse​r ​ឬ​ ​ទូរស័ព្ទ​ដៃ​តាម​ ibanking.prasac.com.kh

សូម​ចូល​ទៅ​ទាញ​យក​កម្មវិធី​ពី App Store សម្រាប់​ទូរស័ព្ទ​ដៃ​ប្រភេទ iPhone និង​ចូល​ទៅ​កាន់ Play Store សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​ដំណើរ​ការ​ដោយប្រព័ន្ធ Android ។