ទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង
លោកអ្នក អាចទូទាត់វិក្កយបត្រសំរាមនិងសំណល់រឹង របស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ តាមរយៈ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ប្រាសាក់អ៊ីនធឺណែតប៊ែងឃីង (PRASAC Internet Banking) ម៉ាស៊ីនអេធីអឹមប្រាសាក់ នៅគ្រប់ទីកន្លែង និងពេលវេលា (24/7) បានយ៉ាងលឿន ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។
លក្ខណៈផលិតផល | បរិយាយ |
---|---|
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន | រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ |
រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក |
ចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ | មិនកំណត់ |
ការទូទាត់វិក្កយបត្រទុកមុន | អាចទូទាត់វិក្កយបត្រសំរាមសម្រាប់រយៈពេល 1 ខែ ឬ 2 ខែ ឬ 3 ខែ ឬ រយៈពេល 12 ខែ (1 ឆ្នាំ) ក៏បាននៅក្នុងឆ្នាំតែមួយ |
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ | ត្រូវទូទាត់ឱ្យបានមុនកាលបរិច្ឆេទផុតកំណត់លើវិក្កយបត្រយ៉ាងតិច 2 ថ្ងៃនៃថ្ងៃធ្វើការ |
កម្រៃសេវាលើការទូទាត់វិក្កយបត្រ | 0.12 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ |
សម្គាល់៖ សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឱ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម។ |
លោកអ្នកអាចចូលទៅប្រើប្រាស់សេវាធនាគារចល័តនៅលើកុំព្យូទ័រ ឬ Browser ឬ ទូរស័ព្ទដៃតាម ibanking.prasac.com.kh
សូមទាញយកកម្មវិធី PRASAC Mobile Banking ពី link ដូចខាងក្រោម៖