ទូទាត់វិក្កយបត្រទឹក

ឥឡូវនេះ លោកអ្នក អាចទូទាត់វិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានយ៉ាងលឿន ងាយស្រួល និង សុវត្ថិភាពតាមរយៈសេវាធនាគារចល័ត និង ម៉ាស៊ីនអេធីអឹមប្រាសាក់នៅគ្រប់ទីកន្លែង និងពេលវេលា (24/7)។

 

លក្ខណៈ បរិយាយ
ប្រភេទវិក្កយបត្រដែលអាចទូទាត់បាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
រូបិយប័ណ្ណ ប្រាក់រៀល ឬ ប្រាក់ដុល្លារ
លក្ខខណ្ឌ អតិថិជនត្រូវមានគណនីសន្សំជាមួយប្រាសាក់ និង ប្រើប្រាស់ប័ណ្ណអេធីអឹម ឬ សេវាធនាគារចល័ត
លក្ខខណ្ឌក្នុងការទូទាត់វិក្កយបត្រ ត្រូវទូទាត់ឲ្យបានមុន 2 ថ្ងៃនៃកាលបរិច្ឆេទកំណត់លើវិក្កយបត្រ
ចំនួនប្រតិបត្តិការ និងទឹកប្រាក់សម្រាប់ទូទាត់វិក្កយបត្រក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាលើការទូទាត់វិក្កយបត្រ មិនគិតកម្រៃសេវា រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017
សម្គាល់៖ សូមរក្សាទុកវិក្កយបត្រនៃការទូទាត់ឲ្យបានមួយសប្តាហ៍ ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់លើប្រតិបត្តិការ ក្នុងករណីធ្វើការទូទាត់វិក្កយបត្រតាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត។

 

ប្រសិនបើ​លោក​អ្នក​ចង់ប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត​នៅ​លើ​កុំព្យូទ័រ ឬ browser ទូរស័ព្ទដៃ សូម​ចូល​ទៅ​កាន់ https://ibanking.prasac.com.kh/

ប្រសិន​បើ​លោក​អ្នក​ចង់​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ដៃ សូម​ចូល​ទៅ​ទាញ​យក​កម្មវិធី​ពី AppStore សម្រាប់​ទូរស័ព្ទ​ដៃ​ប្រភេទ iPhone និង​ចូល​ទៅ​កាន់ Google Play សម្រាប់​ទូរស័ព្ទ​ដៃ​ដែល​ដំណើរ​ការ​ដោយប្រព័ន្ធ Android ។