ម៉ាស៊ីនដាក់ប្រាក់

ឥឡូវនេះលោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីរបស់លោកអ្នកដោយខ្លួនឯងបានគ្រប់ពេលវេលា តាមម៉ាស៊ីនដាក់ប្រាក់ប្រាសាក់ បានយ៉ាងងាយស្រួល។ ក្រៅពីដាក់ប្រាក់ លោកអ្នកក៏អាចធ្វើប្រតិបត្តិការបានដោយខ្លួនឯងតាមម៉ាស៊ីនដាក់ប្រាក់នេះផងដែរ រួមមាន ដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ឱ្យមនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ផ្ទេរប្រាក់ទៅកាន់អ្នកគ្មានគណនី ដកប្រាក់ទោះជាគ្មានប័ណ្ណអេធីអឹមប្រាសាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រថ្លៃសិក្សា ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី និងបោះពុម្ពរបាយការណ៍គណនី។

ប្រតិបត្តិការ និងកម្រៃសេវា

លក្ខណៈផលិតផល បរិយាយ
រូបិយប័ណ្ណ ប្រាក់ដុល្លារ
ប្រភេទក្រដាសប្រាក់ 10 ដុល្លារ 20 ដុល្លារ 50 ដុល្លារ 100 ដុល្លារ
ទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ រហូតដល់ 10,000 ដុល្លារ
ចំនួនសន្លឹកអតិបរមាក្នុង 1 ប្រតិបត្តិការ រហូតដល់ 200 សន្លឹក
កម្រៃសេវា មិនគិតកម្រៃសេវា
ប្រតិបត្តិការផ្សេងៗ សូមពិនិត្យមើលលើទំព័រសេវាអេធីអឹមតាមតំណភ្ជាប់៖ https://bit.ly/2WIsxhL

សម្គាល់៖

  • មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ។
  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
  • លោកអ្នកអាចស្វែងរកទីតាំងម៉ាស៊ីនដាក់ប្រាក់របស់ប្រាសាក់តាមតំណភ្ជាប់៖ https://bit.ly/2WG1zXU