ឥណទាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្កើតនូវឥណទានជាច្រើនប្រភេទដើម្បីតម្រូវចិត្តអតិថិជន (គ្រួសារ និង សហគ្រាស) ដែលរស់នៅជនបទ និងទីក្រុង ហើយត្រូវការលុយយកទៅបើកនិងពង្រីកអាជីវកម្មរបស់ពួកគាត់។ ប្រាក់កម្ចីត្រូវបានផ្តល់ឲ្យដោយផ្អែកលើ តម្រូវការជាក់ស្តែងនិងសមត្ថភាពក្នុងការសងត្រលប់មកវិញរបស់អតិថិជន។ អត្រាការប្រាក់និងរយៈពេលកម្ចីត្រូវបានកំណត់យ៉ាងម៉ត់ចត់ដោយផ្អែកលើប្រាក់ចំនូលរបស់អ្នកខ្ចី។ ជាមួយនិងប្រាក់កម្ចីដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អតិថិជនកម្ចីអាចនឹង ធ្វើឲ្យប្រសើរឡើងនូវការរស់នៅ និងនិរន្តរភាពនៃសេដ្ឋកិច្ចរបស់ជាតិផងដែរ។ កម្ចីអាចធ្វើក្រោមរូបភាពជាប្រាក់រៀល ថៃបាត និងដុល្លារអាមេរិក៕