ឥណទានរថយន្ត

ខ្វះសាច់ប្រាក់ក្នុងការជាវរថយន្ត ឬ ចង់ផ្លាស់ប្តូរស៊េរីរថយន្ត ប្រាសាក់ផ្តល់កម្ចីរថយន្តជូនលោកអ្នក និងសម្រាប់ក្រុមគ្រួសារលោកអ្នកយ៉ាងឆាប់រហ័ស។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ ពី 500,000 រៀលទៅ 100,000,000 រៀល ឬ សមមូលប្រាក់ដុល្លារ និងប្រាក់បាត
  • អត្រាការប្រាក់៖ 1.2% ទៅ 2.3% ក្នុង 1 ខែ
  • រយៈពេលខ្ចី៖ ពី 3 ទៅ 60 ខែ
  • របៀបសង៖ បត់បែន

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ទៅ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • កិច្ចសន្យាការងារ
  • វិញ្ញាបនបត្រដីធ្លី ឬ លិខិតបញ្ជក់ដីធ្លី ឬ បញ្ញើសន្សំមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូលនិងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម