ឥណទានជាក្រុម

ឥណទាននេះផ្តល់ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុនក្នុងការប្រកបអាជីវកម្មខ្នាតតូចបំផុតនិងសកម្មភាពបង្កើតប្រាក់ចំណូលផ្សេងទៀតដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់អតិថិជនប្រសើរឡើង។

លក្ខណៈផលិតផល

 • ទំហំប្រាក់កម្ចី ៖ ពី 500,000រៀល ទៅ 6,000,000 រៀល ឬ សមមូលប្រាក់ដុល្លារ និងប្រាក់បាត
 • អត្រាការប្រាក់ ៖ 2.5% ទៅ 2.6% ក្នុង 1 ខែ
 • រយៈពេលកម្ចី ៖ ពី 3 ទៅ 12 ខែ
 • របៀបសង ៖ បត់បែន
 • ការធានា ៖ សមាជិកក្រុមត្រូវធានាទៅវិញទៅមក

ការគណនាការប្រាក់

 • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

 • ជានីតិជនមានអាយុពី 18 ទៅ 65 ឆ្នាំ
 • មានសមាជិកពី 2 ទៅ 3 នាក់ក្នុងមួយក្រុម ដោយត្រូវជ្រើសរើសតំណាងក្រុមម្នាក់
 • មានអាសយដ្ឋានអចិន្រ្តៃយ៍
 • គោលបំណងស្រដៀងគ្នាក្នុងការប្រើប្រាស់ឥណទាន
 • មានមុខរបរត្រឹមត្រូវស្របច្បាប់និងមានចំណូលទៀងទាត់
 • មានប្រវត្តិល្អនិងអាចជឿជាក់បាន
 • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងឥណទានត្រលប់មកវិញ

ឯកសារដែលតម្រូវឲ្យមាន

 • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ
 • វិញ្ញាបនបត្រដីធ្លី ឬ លិខិតបញ្ជាក់ដីធ្លី
 • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូលនិងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម