ឥណទានកែលម្អគេហដ្ឋាន និងឥណទានគេហដ្ឋាន

លោកអ្នកអាចប្រើប្រាស់ឥណទាននេះសម្រាប់ទិញគេហដ្ឋានថ្មី ឬ ការតុបតែង កែលម្អគេហដ្ឋានដូចជា ការបន្ថែម ការផ្លាស់ប្តូរ កែប្រែ ថែរក្សា និងជួសជុល ឬ ផ្លាស់ប្តូរផ្នែកខ្លះនៃគេហដ្ឋាន។

លក្ខណៈផលិតផល

 • ទំហំប្រាក់កម្ចី​៖ 1,000,000 រៀល​ដល់ 400,000,000 រៀល ឬ សមមូលប្រាក់ដុល្លារ និងប្រាក់បាត
 • អត្រាការប្រាក់៖ សមរម្យ
 • រយៈពេលខ្ចី​៖ 12 ខែដល់ 72 ខែ
 • របៀបសង៖ បត់បែន

ការគណនាការប្រាក់

 • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

 • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
 • មានអាសយដ្ឋានអចិន្រ្តៃយ៍
 • មានប្រវត្តិល្អនិងអាចជឿជាក់បាន
 • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
 • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឲ្យមាន

 • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
 • កិច្ចសន្យាការងារ
 • វិញ្ញាបនបត្រដីធ្លី ឬ លិខិតបញ្ជាក់ដីធ្លី ឬ បញ្ញើសន្សំមានកាលកំណត់
 • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូលនិងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម