ឥណទាន​សាងសង់បង្គន់

ថែរក្សាអនាម័យនិងបរិស្ថានជុំវិញផ្ទះលោកអ្នក និងថែរក្សាសុខភាព លោកអ្នកអាចប្រើប្រាស់ប្រាក់កម្ចីប្រាសាក់ សម្រាប់សាងសង់បង្គន់អនាម័យបាន។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី​៖ 250 ដុល្លារដល់ 750 ដុល្លារ
  • អត្រាការប្រាក់៖ សមរម្យ
  • រយៈពេលខ្ចី៖ 6 ខែដល់ 36 ខែ
  • របៀបសង៖ បត់បែន

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ
  • ត្រូវយកទៅសាងសង់បង្គន់អនាម័យ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • កិច្ចសន្យាការងារ (ប្រសិនបើមាន)
  • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូលនិងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

សម្គាល់៖ លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​ឥណទាន​ខាងលើ​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 1 ខែ​មេសា ឆ្នាំ 2017 តទៅ