ឥណទានម៉ូតូ

លោកអ្នកមិនចាំបាច់បារម្ភទៀតឡើយក្នុងទទួលបានម៉ូតូដ៏ស្រស់ស្អាត ប្រាសាក់អាចផ្តល់កម្ចីសម្រាប់ទិញម៉ូតូជូនលោកអ្នកភ្លាមៗដើម្បីសម្រេចបំណងដែលបានប៉ងប្រាថ្នា។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី​៖ 400,000 រៀលដល់ 10,000,000 រៀល ឬ សមមូលប្រាក់ដុល្លារ និងប្រាក់បាត
  • អត្រាការប្រាក់៖ សមរម្យ
  • រយៈពេលខ្ចី​៖ រហូតដល់ 60 ខែ
  • របៀបសង៖ បត់បែន

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • កិច្ចសន្យាការងារ
  • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូលនិងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម