ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការប្រើប្រាស់ឥណទាននេះជាមួយប្រាសាក់ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬ ក្នុងគ្រួសារ ដូចជារៀបចំអាពាហ៍ពិពាហ៍ និងទិញសម្ភារប្រើប្រាស់ក្នុងផ្ទះ។ល។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី​៖ 1,000,000 រៀល​ដល់ 400,000,000 រៀល ឬ សមមូលប្រាក់ដុល្លារ និងប្រាក់បាត
  • អត្រាការប្រាក់៖ សមរម្យ
  • រយៈពេលខ្ចី​៖ 12 ខែដល់ 72 ខែ
  • របៀបសង៖ បត់បែន

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានមុខរបរត្រឹមត្រូវ និងស្របច្បាប់ ដែលមានប្រាក់ចំណូលទៀងទាត់
  • មានលទ្ធភាព សមត្ថភាព និងមានការទទួលខុសត្រូវ

ឯកសារដែលតម្រូវឲ្យមាន

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត ឬ សៀវភៅស្នាក់នៅ ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • កិច្ចសន្យាការងារ
  • វិញ្ញាបនបត្រដីធ្លី ឬ លិខិតបញ្ជាក់ដីធ្លី ឬ បញ្ញើសន្សំមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម