សេវា CSS

​គ្រប់​អតិថិជន​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​នៃ​ប្រព័ន្ធ​ ​Cambodian​ ​Share​d​ ​Switch​ (CSS) ​អាច​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ដូចជា​ ​ដកប្រាក់​ ​ផ្ទេរ​ប្រាក់​ ​ពិនិត្យ​សមតុល្យ​គណនី​ ​បោះពុម្ព​របាយការណ៍​សង្ខេប​ ​តាមរយៈ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ ​ម៉ាស៊ីន​ឆូត​កាត​ប្រា​សាក់​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​សេវា​ ​Cambodian​ ​Share​d​ ​Switch​ (CSS) ​ជា​សេវា​មួយ​ដែល​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​ធនាគារជាតិនៃកម្ពុជា​។

លក្ខណៈផលិតផល

​ប្រភេទ​ប្រតិបត្តិការ ​ចំនួន​ទឹកប្រាក់​អតិបរមា​ក្នុង​ 1 ​ប្រតិបត្តិការ ​កម្រៃសេវា
ដកប្រាក់ 100,000 រៀល ឬ 200 ដុល្លារ 1,800 រៀល ឬ 0.45 ដុល្លារ
សេវាទូទាត់រហ័ស
(ផ្ទេរប្រាក់ឆ្លងធនាគារពីគណនីទៅគណនី)
200,000 រៀល 4,000 រៀល
ពិនិត្យសមតុល្យគណនី មិនកំណត់ 500 រៀល
បោះពុម្ពរបាយការណ៍សង្ខេប
ប្ដូរលេខកូដសម្ងាត់
ចំនួនដងនៃការធ្វើប្រតិបត្តិការ មិនកំណត់
មធ្យោបាយធ្វើប្រតិបតិ្តការ
  • ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ប្រា​សាក់
  • ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ ​ម៉ាស៊ីន​ឆូត​កាត​ ​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ជា​សមាជិក​ CSS
លក្ខខណ្ឌតម្រូវ
  • ​អតិថិជន​ត្រូវ​មាន​គណនី​ជាមួយ​ប្រា​សាក់​ ​ឬ​ ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ជា​សមាជិក​ CSS
  • ​អតិថិជន​​ត្រូវ​ប្រើ​ប័ណ្ណ​ឥណពន្ធ​ពេល​ធ្វើប្រតិបត្តិការ​តាម​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម ​ប្រា​សាក់

​សម្រាប់​អតិថិជន​ប្រា​សាក់​ដែល​ធ្វើ​ប្រតិបត្តិការ​លើ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ ​ម៉ាស៊ីន​ឆូត​កាត​ ​នៃ​សមាជិក​ CSS ​ផ្សេងៗ​៖

  • ​​ទំហំ​កំណត់​ក្នុង​ 1 ​ប្រតិបត្តិការ​ ​ឬ​ 1 ​ថ្ងៃ​ ​ផ្អែក​តាម​ទំហំ​កំណត់​ដោយ​សមាជិក​ CSS ​នីមួយៗ​ ​ប៉ុន្តែ​មិន​លើស​ពី​ទំហំ​អតិបរមា​
    ​កំណត់​ដោយ​ប្រា​សាក់​ទៅតាម​ប្រភេទ​ប័ណ្ណ​នីមួយៗ
  • ​កម្រៃសេវា​ ​ផ្អែក​តាម​ក​ម្រៃ​សេវា​ដែល​កំណត់​ដោយ​សមាជិក​ CSS ​នីមួយៗ​ ​ដែល​អតិថិជន​ប្រា​សាក់​ទៅ​ធ្វើ​ប្រតិបត្តិការ
​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ជា​សមាជិក​នៃ​ប្រព័ន្ធ​ CSS គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារវឌ្ឍនៈអាស៊ី ចំកាត់, ធនាគារតៃវ៉ាន់ ខូអបភើរេធីវ សាខាភ្នំពេញ, ធនាគារមេហ្គា អិនធើណេសិនណល ខមមើសលប៊ែង ខូអិលធីឌី សាខាភ្នំពេញ, ធនាគារចិន លីមីតធីត សាខាភ្នំពេញ, ធនាគារកម្ពុជាពាណិជ្ជ ចំកាត់, ធនាគារវឌ្ឍនៈ, ធនាគារពាណិជ្ជទីមួយ សាខាភ្នំពេញ, ធនាគារហត្ថា ម.ក, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារកាថេ យូណៃធីត, ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ធនាគារហុង លីអុង (ខេមបូឌា) ភីអិលស៊ី, ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី, ធនាគារភ្នំពេញពាណិជ្ជ ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, ធនាគារព្រីនស៍, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារសហពាណិជ្ជ ក.អ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី, ធនាគារកម្ពុជា អាស៊ី, ធនាគារបាងកក មហាជន ទទួលខុសត្រូវមានកម្រិត សាខាកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន, ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ, ធនាគារកសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត (ភ្នំពេញ)

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា។
  • លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។