គណនីចម្រើនតាមលំដាប់

ទទួលបានការប្រាក់ខ្ពស់និងបត់បែនតាមទំហំទឹកប្រាក់ដាក់សន្សំ សុវត្ថិភាពខ្ពស់ និងអាចធ្វើប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ ឬ ផ្ទេរប្រាក់ជាប្រចាំថ្ងៃតាមតម្រូវការជាក់ស្តែង គឺ គណនីចម្រើនតាមលំដាប់ ដែលជាជម្រើសដ៏ប្រសើរសម្រាប់លោកអ្នក។ ដូចនេះ លោកអ្នកមិនចាំបាច់ព្រួយបារម្ភពីកង្វះសាច់ប្រាក់ក្នុងការបង្វិលប្រាក់ក្នុងមុខជំនួញរបស់លោកអ្នក ហើយថែមទាំងទទួលបានអត្រាការប្រាក់រហូតដល់ 4.75% ក្នុងមួយឆ្នាំ។

លក្ខណៈផលិតផល

បរិយាយ លក្ខណៈផលិតផល
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមា ចាប់ពី 2,000,000 រៀល ឬ 500 ដុល្លារ ឬ 20,000 បាត
រូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត
អត្រាការប្រាក់សម្រាប់គណនីឯកត្តជន(ប្រចាំឆ្នាំ) 2,000,000 –≤ 200,000,000 4.50% 500 –
≤ 50,000
3.50% 20,000
– ≤2,000,000
3.50%
>
200,000,000
4.75% >
50,000
4.25% >
2,000,000
4.25%
អត្រាការប្រាក់សម្រាប់គណនីនីតិបុគ្គល(ប្រចាំឆ្នាំ) 2,000,000 –≤ 400,000,000 4.50% 500 –
≤ 100,000
3.50% 20,000
– ≤ 4,000,000
3.50%
>
400,000,000
4.75% >
100,000
4.25% > 4,000,000 4.25%
ការគណនាការប្រាក់ បង្គរជារៀងរាល់ថ្ងៃ និងបញ្ចូលទៅក្នុងគណនីរៀងរាល់ចុងខែ
ពន្ធលើការប្រាក់
  • និវាសនជន 4%
  • អនិវាសនជន 14%
សៀវភៅគណនី
  • មិនគិតកម្រៃសេវាសម្រាប់ការផ្តល់ជូនដំបូង ឬ ប្រើអស់គ្រប់សន្លឹក
  • ចំណាយត្រឹមតែ 3 ដុល្លារ ឬ សមមូលរូបិប័ណ្ណផ្សេង ករណីបាត់ ឬ ខូច ហើយត្រូវការសៀវភៅថ្មី
ការដាក់ប្រាក់ / ការដកប្រាក់ នៅគ្រប់សាខាប្រាសាក់រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
គណនីគ្មានប្រតិបត្តិការ គណនីទាំងឡាយណាដែលគ្មានប្រតិបត្តិការក្នុងរយៈពេល 12 ខែ នឹងត្រូវកាត់កម្រៃសេវាចំនួន 4,000 រៀល ឬ 1 ដុល្លារ ឬ 40 បាត ក្នុង 1 ខែ
សេវាកម្មបន្ថែម
  • មិនអស់កម្រៃសម្រាប់ការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី របាយការណ៍គណនី ប័ណ្ណអេធីអឹម និងការភ្ជាប់សេវាធនាគារចល័ត
  • កម្រៃសេវាក្នុងការស្នើសុំមូលប្បទានប័ត្រធនាគារ 1 សន្លឹក 10 ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

  • ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) អាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
  • ការបើកគណនីនីតិបុគ្គល៖ ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
  • អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ