គណនីមូលនិធិសោធននិវត្តន៍

ការថែរក្សា និងគ្រប់គ្រងសាច់ប្រាក់សម្រាប់ចំណាយផ្សេងៗផ្ទាល់ខ្លួន ឬ ក្រុមគ្រួសារក្រោយពេលចូលនិវត្តន៍ គឺជាភាពចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ឬ ក្រុមគ្រួសារ។ ប្រាសាក់ផ្តល់ជូនគណនីមូលនិធិសោធននិវត្តន៍សម្រាប់ក្រុមហ៊ុន សហគ្រាស អង្គការជាតិ និងអន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួលនិងលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន។

អត្រាការប្រាក់

រូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ 6.50% 6.50%

លក្ខណៈផលិតផល

លក្ខណៈផលិតផល បរិយាយ
ចំនួនទឹកប្រាក់ដាក់ដំបូង មិនតម្រូវ
សមតុល្យអប្បបរមាក្នុងគណនី 400,000 រៀល ឬ 100 ដុល្លារ
ទូទាត់ការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នកប្រចាំឆ្នាំ
អាយុចូលនិវត្តន៍ 60 ឆ្នាំ
បើកគណនី
 • គ្រប់សាខាប្រាសាក់
 • បើកគណនីមូលនិធិសោធននិវត្តន៍ក្រោមឈ្មោះក្រុមហ៊ុន
 • បើកគណនីមូលនិធិសោធននិវត្តន៍ក្រោមឈ្មោះបុគ្គលិក
ដាក់ប្រាក់ គណនីមូលនិធិសោធននិវត្តន៍នីតិបុគ្គល៖

 • តាមម៉ាស៊ីនដាក់ប្រាក់ប្រាសាក់ 24 ម៉ោង និង 7 ថ្ងៃក្នុង 1 សប្តាហ៍
 • តាមសេវាធនាគារចល័ត
 • នៅគ្រប់សាខាប្រាសាក់រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
គណនីមូលនិធិសោធននិវត្តន៍បុគ្គលិក៖

 • ផ្ទេរពីគណនីក្រុមហ៊ុនចូលទៅក្នុងគណនីមូលនិធិសោធននិវត្តន៍បុគ្គលិក
 • មិនគិតកម្រៃសេវាក្នុងករណីផ្ទេរប្រាក់ ឆ្លងសាខាចូលគណនីមូលនិធិសោធននិវត្តន៍បុគ្គលិក
ដកប្រាក់
 • គ្រប់សាខាប្រាសាក់ និងត្រូវមានលិខិតអនុញ្ញាតចេញពីក្រុមហ៊ុន
 • ដកប្រាក់ឆ្លងសាខា៖ គិតកម្រៃសេវាតាកម្រៃសេវាផ្ទេរប្រាក់ក្នុងស្រុក
 • គិតកម្រៃសេវា 0.25% នៃចំនួនទឹកប្រាក់ស្នើសុំដក (ឬ អប្បបរមា 40,000 រៀល ឬ 10 ដុល្លារអាមេរិក) ករណីស្នើសុំដកប្រាក់ខុសពីលក្ខខណ្ឌអនុគ្រោះដែលមានចែងក្នុងកិច្ចសន្យា
បិទគណនី
 • នៅគ្រប់សាខាប្រាសាក់រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
 • ត្រូវមានលិខិតអនុញ្ញាតចេញពីក្រុមហ៊ុន
 • ករណីស្នើសុំបិទគណនីខុសពីលក្ខខណ្ឌអនុគ្រោះដែលមានចែងក្នុងកិច្ចសន្យា៖ ផ្តល់ជូនការប្រាក់ទៅតាមអត្រាការប្រាក់ស្តង់ដារគណនីសន្សំសម្រាប់ឆ្នាំចុងក្រោយដែលមានរយៈពេលតិចជាង 1 ឆ្នាំ
ពន្ធលើការប្រាក់
 • និវាសនជន 6%
 • អនិវាសនជន 14%
ប័ណ្ណព័ត៌មានគណនី មិនគិតកម្រៃសេវា
សៀវភៅគណនីសន្សំ 12,000 រៀល ឬ 3 ដុល្លារ សម្រាប់ការស្នើសុំលើកដំបូង ឬ បោះពុម្ពថ្មីករណីបាត់ ឬខូច ឬ ប្រើអស់សន្លឹក
គណនីគ្មានប្រតិបត្តិការ
 • ≤ 1 ឆ្នាំ៖ 8,000 រៀល ឬ 2 ដុល្លារ ក្នុងមួយខែ
 • > 1 – ≤ 5 ឆ្នាំ៖ 20,000 រៀល ឬ 5 ដុល្លារ ក្នុងមួយខែ
 • > 5 – ≤ 10 ឆ្នាំ៖ 40,000 រៀល ឬ 10 ដុល្លារ ក្នុងមួយខែ
ការផ្ដល់ជូនបន្ថែម
 • ស្នើសុំរបាយការណ៍គណនី៖ មិនគិតកម្រៃសេវា
 • លិខិតបញ្ជាក់សមតុល្យគណនី៖ 40,000 រៀល ឬ 10 ដុល្លារក្នុង 1 សន្លឹក
 • អាចពិនិត្យសមតុល្យគណនីមូលនិធិសោធននិវត្តន៍នីតិបុគ្គលតាមសេវាធនាគារចល័តប្រាសាក់

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

 • ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) អាយុចាប់ពី 18 ឆ្នាំឡើងទៅ
 • អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
 • ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
 • អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ

សម្គាល់៖

 • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។