គណនីមូលនិធិសោធននិវត្តន៍

ការថែរក្សានិងគ្រប់គ្រងសាច់ប្រាក់សម្រាប់ចំណាយផ្សេងៗផ្ទាល់ខ្លួន ឬ ក្រុមគ្រួសារក្រោយពេលចូលនិវត្តន៍ គឺជាភាពចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ឬ ក្រុមគ្រួសារ។ ប្រាសាក់ផ្តល់ជូនគណនីមូលនិធិសោធននិវត្តន៍សម្រាប់ក្រុមហ៊ុន សហគ្រាស អង្គការជាតិ និងអន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួលនិងលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន។

លក្ខណៈផលិតផល

បរិយាយ លក្ខណៈផលិតផល
អត្រាការប្រាក់ប្រចាំឆ្នាំ 8.50% (ប្រាក់រៀល) និង 7.00% (ប្រាក់ដុល្លារ)
សមតុល្យអប្បបរមាពេលបើកគណនី មិនតម្រូវ
រយៈពេលនៃកិច្ចសន្យា ពី 1 ទៅដល់ 5 ឆ្នាំ
សៀវភៅគណនី
  • មិនគិតកម្រៃសេវាសម្រាប់ការផ្តល់ជូនដំបូង ឬ ប្រើអស់គ្រប់សន្លឹក
  • ចំណាយត្រឹមតែ 3 ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង ករណីបាត់ ឬ ខូច ហើយត្រូវការសៀវភៅថ្មី
ការគណនាការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនី រៀងរាល់ចុងឆ្នាំ
ការដាក់ ឬដកប្រាក់ យោងតាមកិច្ចសន្យា
ពន្ធលើការប្រាក់
  • និវាសនជន 6%
  • អនិវាសនជន 14%
ការពិន័យចំពោះការបិទគណនី ឬ ដកប្រាក់មុនកិច្ចសន្យា
  • 50 ដុល្លារ ឬ 200,000 រៀល ករណីបិទមុន 1 ឆ្នាំ
  • 30 ដុល្លារ ឬ 120,000 រៀល ករណីបិទលើសពី 1 ឆ្នាំ ឬ មុនកិច្ចសន្យា
អត្រាការប្រាក់ចំពោះការបិទគណនី ឬ ដកប្រាក់មុនកិច្ចសន្យា ឬ មុនអាយុចូលនិវត្តន៍ ផ្តល់ជូនអត្រាការប្រាក់ទៅតាមអត្រាការប្រាក់ស្តង់ដារនៃគណនីមូលនិធិសោធននិវត្តន៍ដោយគិតទៅតាមរយៈពេល (ចំនួនថ្ងៃ) ដែលបានរក្សាទុកជាក់ស្តែង។

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

  • ជានីតិជន (ជនជាតិខ្មែរ ឬ បរទេស) អាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • អតិថិជន ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព
  • ឯកសារពាក់ព័ន្ធរបស់ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
  • អតិថិជនត្រូវមានមុខរបរ ឬ ធ្វើអាជីវកម្មស្របច្បាប់ និងមិនជាប់ទោសឧក្រិដ្ឋ ឬ បទល្មើសផ្សេងៗ

សម្គាល់៖
– ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
– លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។