គណនីបញ្ញើមានកាលកំណត់

ជម្រើសដ៏ត្រឹមត្រូវក្នុងការចាត់ចែងសាច់ប្រាក់ដែលនៅសល់ គឺដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយប្រាសាក់។ លោកអ្នកមិនត្រឹមតែទទួលបានសុវត្ថិភាពសាច់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការប្រាក់ខ្ពស់។ លោកអ្នកអាចធ្វើការត្រួតពិនិត្យសាច់ប្រាក់របស់លោកអ្នកបានគ្រប់ពេលវេលាតាមរយៈសេវាធនាគារចល័តប្រាសាក់ (ប្រាសាក់ម៉ូបាល ប៊ែងឃីង ឬ ប្រាសាក់អុិនធឺណិតប៊ែងឃីង)។ ក្នុងករណីដែលលោកអ្នកត្រូវការប្រាក់បន្ទាន់ មិនចាំបាច់បិទគណនីនោះទេ ព្រោះប្រាសាក់អាចផ្តល់ប្រាក់កម្ចីជូនលោកអ្នកបានភ្លាមៗសម្រាប់បំពេញសេចក្តីត្រូវការរបស់លោកអ្នក។ សូមចុចទីនេះ ដើម្បីស្នើសុំបើកគណនីឥឡូវនេះ។

អត្រាការប្រាក់

រយៈពេល គណនី​ចម្រើន​ការ​ប្រាក់​ប្រចាំ​ខែ គណនី​ចម្រើន​ការ​ប្រាក់​ចុង​គ្រា
ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់រៀល ប្រាក់ដុល្លារ
1 ខែ 3.50% 3.50% 3.50% 3.50%
2 ខែ 3.65% 3.65% 3.75% 3.75%
3 ខែ 4.75% 4.75% 5.00% 5.00%
4 ខែ 5.00% 5.00% 5.25% 5.25%
5 ខែ 5.25% 5.25% 5.50% 5.50%
6 ខែ 5.50% 5.50% 5.75% 5.75%
7 ខែ 5.60% 5.60% 5.80% 5.80%
8 ខែ 5.65% 5.65% 5.90% 5.90%
9 ខែ 5.75% 5.75% 6.00% 6.00%
10 ខែ 5.85% 5.85% 6.10% 6.10%
11 ខែ 5.95% 5.95% 6.20% 6.20%
12 ខែ 7.00% 7.00% 7.25% 7.25%
18 ខែ 7.00% 7.00% 7.25% 7.25%
24 ខែ 7.00% 7.00% 7.25% 7.25%
36 ខែ 7.00% 7.00% 7.25% 7.25%
48 ខែ 7.00% 7.00% 7.25% 7.25%
60 ខែ 7.00% 7.00% 7.25% 7.25%

*អត្រាការប្រាក់ប្រចាំឆ្នាំ

លក្ខណៈផលិតផល

លក្ខណៈផលិតផល បរិយាយ
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមា ចាប់ពី 200,000 រៀល ឬ 50 ដុល្លារ
រយៈពេល ចាប់ពី 1 ខែ ដល់ 60 ខែ
ទូទាត់ការប្រាក់ ទូទាត់រៀងរាល់ខែ ឬ ដល់កាលកំណត់ ឬ នៅពេលបិទគណនី
ការបើកគណនី តម្រូវឱ្យអតិថិជនបើកគណនីប្រភពមួយជាមុន អាចជា គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់។
ដាក់ប្រាក់ ធ្វើបានតែម្តងគត់នៅពេលបើកគណនី (ករណីចង់ដាក់ប្រាក់បន្ថែម លោកអ្នកអាចបើកគណនីថ្មីបន្ថែមបាន)
លក្ខខណ្ឌបន្តគណនីនៅពេលគណនីដល់កាលកំណត់
 • បន្តប្រាក់ដើមបូកនឹងការប្រាក់
 • បន្តប្រាក់ដើម
 • បិទគណនីដោយស្វ័យប្រវត្តិ
បិទគណនីមុនកាលកំណត់
 • មិនគិតកម្រៃសេវា និងផ្តល់ជូនការប្រាក់ដោយគិតតាមអត្រាការប្រាក់នៃគណនីប្រភព
 • ផ្តល់អត្រាការប្រាក់ទាបជាងគេនៃគណនីចម្រើនតាមលំដាប់ក្នុងករណីជ្រើសយកគណនីចម្រើនតាមលំដាប់ជាគណនីប្រភព
ពន្ធលើការប្រាក់
 • និវាសនជន 6%
 • អនិវាសនជន 14%
វិញ្ញាបនបត្របញ្ញើមានកាលកំណត់
 • មិនគិតកម្រៃសេវាសម្រាប់ផ្តល់ជូនលើកដំបូង
 • 12,000 រៀល ឬ 3 ដុល្លារ សម្រាប់ស្នើសុំថ្មី ក្នុងករណីខូច ឬ បាត់
ការផ្ដល់ជូនបន្ថែម
 • របាយការណ៍គណនី៖ មិនគិតកម្រៃសេវា
 • ភ្ជាប់គណនីជាមួយនឹងសេវាធនាគារចល័ត៖ មិនគិតកម្រៃសេវា
 • មូលប្បទានបត្រធនាគារ៖ 40,000 រៀល ឬ 10 ដុល្លារ ក្នុង 1 សន្លឹក
 • លិខិតបញ្ជាក់សមតុល្យគណនី៖ 40,000 រៀល ឬ 10 ដុល្លារ ក្នុង 1 សន្លឹក
 1. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក តទៅហៅថា «ប្រាសាក់» ផ្តល់វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ជូនអតិថិជន ចំពោះគ្រប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ។ វិញ្ញាបនបត្រនេះជាភស្តុតាងនៃការដាក់ប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែអតិថិជនមិនអាចយកទៅចរចាទិញដូរ នៅលើទីផ្សារ ផ្ទេរ ឬដាក់ជាទ្រព្យធានានៅអង្គភាព ឬស្ថាប័នហិរញ្ញវត្ថុផ្សេងឡើយ។
 2. ចំនួនការប្រាក់ដែលអតិថិជនទទួលបាន ត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក ឬពន្ធផ្សេងៗតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
 3. ម្ចាស់គណនីអាចប្រើប្រាស់ប្រាក់បញ្ញើមានកាលកំណត់ បាននៅថ្ងៃដល់កាលកំណត់នៃថ្ងៃធ្វើការ។
 4. អតិថិជនអាចដកប្រាក់មុនកាលកំណត់បាន លុះត្រាតែមានការយល់ព្រមពីប្រាសាក់ ហើយអតិថិននឹងត្រូវខាតបង់ការប្រាក់ដែលត្រូវទទួលបាន។
 5. ក្នុងករណីមានការបាត់វិញ្ញាបនបត្រប្រាក់បញ្ញើ ម្ចាស់គណនីត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរមកប្រាសាក់ជាបន្ទាន់ នៅស្នាក់ការណាមួយដែលនៅជិតលោកអ្នកបំផុត។
 6. ម្ចាស់គណនីត្រូវបង្ហាញវិញ្ញាបនបត្រប្រាក់បញ្ញើនៅពេលមកស្នើសុំដកប្រាក់។
 7. ករណីអតិថិជនជ្រើសរើសលក្ខខណ្ឌបន្តដោយស្វ័យប្រវត្តិ ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗនៅពេលគណនីដល់កាលកំណត់ នោះមានន័យថាម្ចាស់គណនីយល់ព្រមបន្តរយៈពេលដាក់ប្រាក់បញ្ញើមានកាលកំណត់ដូចរយៈពេលមុន ហើយទទួលយកអត្រាការប្រាក់ស្តង់ដារ ដែលប្រាសាក់កំពុងមានជាធរមាន។
 8. ចំពោះការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយទទួលបានការប្រាក់ជាប្រចាំខែ ករណីអតិថិជនស្នើសុំបិទគណនីមុនកាលកំណត់ អតិថិជនត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលប្រចាំខែ ត្រលប់មកប្រាសាក់វិញ ដោយអនុញ្ញាតឱ្យប្រាសាក់ធ្វើការទូទាត់សាច់ប្រាក់ចេញពីគណនីអតិថិជន ។
 9. ប្រាសាក់រក្សាសិទ្ធិក្នុងការធ្វើការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ។

សម្គាល់៖

 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។