គណនីបញ្ញើមានកាលកំណត់

ជម្រើសដ៏ត្រឹមត្រូវក្នុងការចាត់ចែងសាច់ប្រាក់ដែលនៅសល់ គឺដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយប្រាសាក់។ លោកអ្នកទទួលបានទាំងសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក និងទទួលបានទាំងការប្រាក់ខ្ពស់ផងដែរ។ ម្យ៉ាងទៀត ក្នុងករណីដែលលោកអ្នកត្រូវការប្រាក់បន្ទាន់ លោកអ្នកក៏អាចទទួលបានប្រាក់កម្ចីពីប្រាសាក់យ៉ាងងាយស្រួលតាមរយៈការដាក់វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យដាក់ធានា ដោយពុំចាំបាច់បិទគណនីរបស់លោកអ្នក។

អត្រាការប្រាក់

ប្រភេទគណនីបញ្ញើ គណនី​​បញ្ញើ​​មាន​កាល​​កំណត់​​ចម្រើន​​​ការ​​ប្រាក់​​ចុង​គ្រា​​ គណនី​បញ្ញើ​មាន​កាល​កំណត់​ចម្រើន​​ការ​ប្រាក់​ប្រចាំខែ​
រយៈពេល រៀល ដុល្លារ បាត រៀល ដុល្លារ បាត
1 ខែ 4.00% 4.00% 4.00% 4.00% 4.00% 4.00%
2 ខែ 4.25% 4.25% 4.25% 4.15% 4.15% 4.15%
3 ខែ 5.50% 5.50% 5.50% 5.25% 5.25% 5.25%
4 ខែ 5.75% 5.75% 5.75% 5.50% 5.50% 5.50%
5 ខែ 6.00% 6.00% 6.00% 5.75% 5.75% 5.75%
6 ខែ 6.25% 6.25% 6.25% 6.00% 6.00% 6.00%
9 ខែ 6.50% 6.50% 6.50% 6.25% 6.25% 6.25%
12 ខែ 7.75% 7.75% 7.75% 7.50% 7.50% 7.50%
18 ខែ 7.75% 7.75% 7.75% 7.50% 7.50% 7.50%
24 ខែ 7.75% 7.75% 7.75% 7.50% 7.50% 7.50%
36 ខែ 7.75% 7.75% 7.75% 7.50% 7.50% 7.50%

*អត្រាការប្រាក់ប្រចាំឆ្នាំ

លក្ខណៈផលិតផល

លក្ខណៈផលិតផល បរិយាយ
ទឹកប្រាក់ដាក់ដំបូង ឬ សមតុល្យអប្បបរមា ចាប់ពី 200,000 រៀល ឬ 50 ដុល្លារ ឬ 2,000 បាត
រយៈពេល 1 ខែ / 2 ខែ / 3 ខែ / 4 ខែ / 5 ខែ / 6 ខែ / 9 ខែ / 12 ខែ / 18 ខែ / 24 ខែ ឬ 36 ខែ
ពន្ធលើការប្រាក់
  • និវាសនជន 6%
  • អនិវាសនជន 14%
ការដាក់ប្រាក់ ដកប្រាក់ អាចធ្វើបានតែម្តងគត់នៅពេលបើកគណនី (ករណីចង់ដាក់ប្រាក់បន្ថែម អាចបើកគណនីថ្មីបន្ថែមបាន)
ឯកសារគណនី
  • ផ្តល់ជូន វិញ្ញាបនបត្របញ្ញើមានកាលកំណត់លើកដំបូង ដោយមិនគិតកម្រៃសេវា
  • ករណីខូច ឬ បាត់វិញ្ញាបនបត្របញ្ញើមានកាលកំណត់ កម្រៃសេវាលើការស្នើសុំវិញ្ញាបនបត្របញ្ញើមានកាលកំណត់ថ្មី គឺចំណាយត្រឹមតែ 3 ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង
ការបិទគណនីមុនកាលកំណត់ មិនគិតថ្លៃសេវា និងផ្តល់ជូនការប្រាក់ទៅតាមអត្រានៃគណនីប្រភព
សេវាកម្មបន្ថែម
  • មិនអស់កម្រៃសម្រាប់ការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី
  • កម្រៃសេវាក្នុងការស្នើសុំមូលប្បទានប័ត្រធនាគារ 1 សន្លឹក 10 ដុល្លារ ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង
លក្ខខណ្ឌផ្សេងៗ តម្រូវឲ្យអតិថិជនមានគណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ជាគណនីប្រភព។

សម្គាល់៖
– ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងថ្លៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
– លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។