គណនីសន្សំចម្រើនគ្មានកាលកំណត់

ជាប្រភេទគណនីសន្សំ ដែល​ផ្តល់ជូន​អត្រាការប្រាក់​ខ្ពស់​ជាង​មុនគណនីសន្សំធម្មតា ហើយអាចឲ្យលោកអ្នក​ធ្វើ​ការ​ដាក់ប្រាក់ ដកប្រាក់​ ផ្ទេរប្រាក់ Cash-by-Code (ផ្ទេរប្រាក់ពីអ្នកមានគណនីទៅអ្នកគ្មានគណនី) ទូទាត់វិក្កយបត្រទឹកភ្លើង និង​ទិញកាតទូរស័ព្ទ​ និងទទួលបាននូវអត្ថប្រយោជន៍ដទៃទៀត ដូចជា ទទួលបានប័ណ្ណអេធីអឹម និងការភ្ជាប់សេវាធនាគារចល័ត ដោយមិនគិតកម្រៃជាដើម។

អត្រាការប្រាក់

រូបិយប័ណ្ណ រៀល ដុល្លារអាមេរិក បាត
អត្រាការប្រាក់ប្រចាំឆ្នាំ 4% 3% 4%

លក្ខណៈផលិតផល

លក្ខណៈផលិតផល បរិយាយ
ទឹកប្រាក់សន្សំដំបូង ចាប់​ពី 400,000 រៀល ឬ 100 ដុល្លារអាមេរិក ឬ 4,000 បាត
ទឹកប្រាក់តម្កល់អប្បបរមា ត្រឹមតែ 400,000 រៀល ឬ 100 ដុល្លារអាមេរិក ឬ 4,000 បាត
ការគណនាការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយដាក់បញ្ចូលទៅក្នុងគណនីលោកអ្នករៀងរាល់ចុងខែដោយស្វ័យប្រវត្តិ
សៀវភៅបញ្ញើសន្សំ
  • មិន​គិត​កម្រៃ​សេវា​សម្រាប់​ការផ្តល់​ជូន​ជា​លើក​ដំបូង ឬ ប្រើ​អស់​គ្រប់​សន្លឹក
  • ចំណាយ​ត្រឹម​តែ 3 ដុល្លារអាមេរិក ឬ សមមូលរូបិយប័ណ្ណផ្សេង ករណី​ខូច ឬ បាត់​សៀវភៅគណនីសន្សំ ហើយ​ត្រូវការ​សៀវភៅ​ថ្មី
ការដាក់ប្រាក់ / ការដកប្រាក់ នៅ​គ្រប់​សាខា​ប្រាសាក់​រៀងរាល់​ម៉ោង​បម្រើ​សេវា​អតិថិជន
ពន្ធលើការប្រាក់
  • និវាសនជន 4%
  • អនិវាសនជន 14%
សេវាកម្មបន្ថែម
  • មិន​អស់​កម្រៃ​សម្រាប់​ការស្នើសុំ​លិខិតបញ្ជាក់សមតុល្យគណនី របាយការណ៍គណនី ប័ណ្ណអេធីអឹម និង​ការ​ភ្ជាប់​សេវាធនាគារចល័ត
  • កម្រៃសេវាក្នុងការស្នើសុំមូលប្បទានប័ត្រធនាគារ 1 សន្លឹក 10 ដុល្លារអាមេរិក ឬ សមមូលរូបិយប័ណ្ណផ្សេង
គណនីគ្មានប្រតិបត្តិការ គណនី​ទាំងឡាយ​ណា​ដែល​គ្មាន​ប្រតិបត្តិការ​ក្នុង​រយៈពេល 12 ខែ នឹង​ត្រូវ​កាត់​កម្រៃសេវា​ចំនួន 4,000 រៀល ឬ 1 ដុល្លារអាមេរិក ឬ 40 បាត ក្នុង 1 ខែ

លក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនី

  • ជា​នីតិជន (ជនជាតិ​ខ្មែរ ឬ បរទេស) អាយុ​ចាប់ពី 18 ឆ្នាំ​ឡើង​ទៅ
  • ការបើកគណនីឯកត្តជន៖ អតិថិជន ត្រូវ​មាន​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​ច្បាប់ដើម និង​មាន​សុពលភាព
  • ការបើកគណនីនីតិបុគ្គល៖ ឯកសារ​ពាក់ព័ន្ធ​របស់​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស សាលារៀន ឬ ស្ថាប័នរដ្ឋ
  • អតិថិជន​ត្រូវ​មាន​មុខរបរ ឬ ធ្វើ​អាជីវកម្ម​ស្របច្បាប់ និង​មិន​ជាប់ទោស​ឧក្រិដ្ឋ ឬ បទល្មើស​ផ្សេងៗ