សេវាទូទាត់រហ័ស

ជាសេវាផ្ទេរប្រាក់ថ្មី ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និង ចូលរួមសហការដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដើម្បីផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការផ្ទេរ ឬទទួលប្រាក់រៀល ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដូចជា៖ ទិញអាហារ គ្រឿងអេឡិចត្រូនិក សំបុត្រឡានក្រុង ដោយការទូទាត់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈបញ្ជរបេឡា អេធីអឹម ទូរស័ព្ទដៃ ឬ កុំព្យូទ័រ បាន ភ្លាមៗ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងជឿជាក់បំផុត។

លក្ខខណ្ឌតម្រូវ បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល (ប៉ុណ្ណោះ)
ចំនួនផ្ទេរអតិបរមា

ក្នុង១ប្រតិបត្តិការ

40,000,000 រៀល
កម្រៃសេវាផ្ទេរប្រាក់ ចំនួនទឹកប្រាក់ (រៀល) កម្រៃសេវា (រៀល)
<= 4 លាន 4,000
> 4 លាន ដល់ <= 20 លាន 8,000
> 20 លាន ដល់ <= 40 លាន 12,000
ការគិតកម្រៃសេវា អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា
លក្ខខណ្ឌតម្រូវ អ្នកទទួលប្រាក់ត្រូវមានគណនី១ក្នុងចំណោមធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដៃគូ។
ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាដៃគូ ធនាគារ៖ អេស៊ីលីដា អេប៊ីអេ វិនិយោគ និងអភិវឌ្ឍកម្ពុជា កម្ពុជាសាធារណៈ កាណាឌីយ៉ា ហ្វីលីព ស្ថាបនា ប្រៃសណីយ៍ ក.អ អាយស៊ីប៊ីស៊ី សហពាណិជ្ជ ក.អ ANZ Royal Maybank ភ្នំពេញពាណិជ្ជ កាថេយូណៃធីត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ៖ប្រាសាក់ អេអឹមខេ អម្រឹត ហត្ថាកសិករ ក្រេឌីត និង វីសិនហ្វាន់ ហើយនឹងមានគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត