Warning! you are using internet explorer. please consider to change.
សេវាទូទាត់បាគង
គ្រប់អតិថិជនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកប្រព័ន្ធបាគង អាចធ្វើទូទាត់ថ្លៃទំនិញ និងសេវាជាមួយដៃគូអាជីវកម្ម (ម្ចាស់ហាងទំនិញ ឬ សេវា) របស់ប្រាសាក់ ដោយគ្រាន់តែស្កេន-ទូទាត់បានយ៉ាងងាយស្រួល ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ឡើយ។
សេវាទូទាត់បាគងនេះ ជាសេវាទូទាត់រាយដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃប្រព័ន្ធបាគង។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់មួយផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
លោកអ្នកអាចដំឡើងកម្មវិធីប្រព័ន្ធបាគង និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទដៃបានដោយខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការដូចខាងក្រោម៖
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ នៅក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថាន
- ទូទាត់ថ្លៃទំនិញ ឬ សេវាតាមរយៈការស្កេន QR Code ជាមួយដៃគូស្កេន-ទូទាត់ប្រាសាក់
- ពិនិត្យសមតុល្យ និងរបាយការណ៍សង្ខេបគណនីបាគង ជាដើម
ទាញយក កម្មវិធីបាគង ពី៖
លោកអ្នកអាចរកដៃគូស្កេន-ទូទាត់បាគង ដោយគ្រាន់តែចុចនៅទីនេះ។
ចំនួនទឹកប្រាក់ផ្ទេរ
ប្រភេទនៃការផ្ទេរប្រាក់ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃ | ចំនួនទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ |
---|---|---|
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីធនាគារផ្សេង | 200 លានរៀល និង 50,000 ដុល្លារ | 80 លានរៀល ឬ 20,000 ដុល្លារ |
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីបាគង | 40 លានរៀល និង 10,000 ដុល្លារ | 10 លានរៀល ឬ 2,500 ដុល្លារ |
លក្ខណៈផលិតផល
លក្ខណៈ | បរិយាយ | |
---|---|---|
រូបិយប័ណ្ណ | ប្រាក់រៀល និងប្រាក់ដុល្លារ | |
ដាក់ប្រាក់ |
|
|
ដកប្រាក់ |
|
|
ការដំឡើង និងចុះឈ្មោះប្រើប្រាស់ | អាចដំឡើងកម្មវិធីបាគង (Bakong App) និងចុះឈ្មោះប្រើប្រាស់នៅលើទូរស័ព្ទបានដោយខ្លួនឯង | |
ទឹកប្រាក់តម្កល់ដំបូង ឬ ទឹកប្រាក់អប្បបរមា | មិនតម្រូវ | |
អត្រាការប្រាក់ | 0% | |
ចំនួនដងនៃការធ្វើប្រតិបត្តិការ | មិនកំណត់ | |
មិនគិតកម្រៃសេវា |
|
|
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកប្រព័ន្ធបាគង | គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, ធនាគារស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារកាណាឌីយ៉ា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារព្រីនស៍, ស្ពីតផេ ម.ក, ជីបម៉ុង ខមមើលសលប៊ែង ម.ក, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារវឌ្ឍនៈអាស៊ីចំកាត់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន, ក្រុមហ៊ុន ទ្រូម៉ាន់នី ខេមបូឌា ម.ក, ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ហត្ថា ម.ក, អុី-ម៉ាន់នី, ធនាគារ កម្ពុជាសាធារណៈ, ធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី, លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី, ធនាគារគូកមីនកម្ពុជា ភីអិលស៊ី, ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, អាយផេ88 (ខេមបូឌា) ម.ក, ឃូល ឃែស, ធនាគារកម្ពុជា អាស៊ី, ក្រុមហ៊ុន អាស៊ីវេរលុយ, ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក, ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក |
សម្គាល់៖
- អតិថិជនអាចដាក់ និងដកប្រាក់ក្នុងគណនីបាគងបាននៅសាខាប្រាសាក់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវា។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។