សេវាផ្ទេរមូលនិធិភ្លាមៗ

លោកអ្នកអាច ផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ​ Retail Pay បានគ្រប់ពេលវេលា និងទីកន្លែង។ ហើយ អតិថិជនដែលជាសមាជិកនៃប្រព័ន្ធ Retail Pay ក៏អាចផ្ទេរប្រាក់ចូលមកគណនីលោកអ្នក ឬ គណនីដៃគូជំនួញដែលមាននៅប្រាសាក់បានផងដែរ។ ប្រព័ន្ធ Retail Pay ជាប្រព័ន្ធមួយដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

ទាញយក កម្មវិធី PRASAC Mobile Banking ដើម្បីប្រើសេវាផ្ទេរមូលនិធិភ្លាមៗ៖

appstore_button_google app_store

ចំនួនទឹកប្រាក់ផ្ទេរ

ប្រភេទនៃការផ្ទេរប្រាក់ តាមរយៈ ចំនួនទឹកប្រាក់អតិបរមាក្នុង
1 ថ្ងៃ
ចំនួនទឹកប្រាក់អតិបរមាក្នុង
1 ប្រតិបត្តិការ
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីធនាគារផ្សេង ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ ប្រាសាក់អុីនធឺណិតប៊ែងឃីង 400 លានរៀល ឬ 100,000 ដុល្លារ 80 លានរៀល ឬ 20,000 ដុល្លារ
ការិយាល័ប្រាសាក់ មិនកំណត់ 200 លានរៀល ឬ 50,000 ដុល្លារ
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅលេខទូរស័ព្ទ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ ប្រាសាក់អុីនធឺណិតប៊ែងឃីង 10 លានរៀល ឬ 2,500 ដុល្លារ < 4 លានរៀល ឬ < 1,000 ដុល្លារ
ការិយាល័ប្រាសាក់ មិនកំណត់ 4 លានរៀល ឬ 1,000 ដុល្លារ

លក្ខណៈផលិតផល

លក្ខណៈ បរិយាយ
មធ្យោបាយផ្ទេរប្រាក់
  • ប្រាសាក់ម៉ូបាលប៊ែងឃីង
  • ប្រាសាក់អុីនធឺណិតប៊ែងឃីង
  • សាខាប្រាសាក់
ចំនួនដងនៃការធ្វើប្រតិបត្តិការ មិនកំណត់
កម្រៃសេវា ចំនួនទឹកប្រាក់ កម្រៃសេវា
≤ 4 លានរៀល ឬ ≤ 1,000 ដុល្លារ 3,000 រៀល ឬ 0.76 ដុល្លារ
> 4 លានរៀល – ≤ 20 លានរៀល ឬ
> 1,000 ដុល្លារ – ≤ 5,000 ដុល្លារ
6,000 រៀល ឬ 1.51 ដុល្លារ
> 20 លានរៀល – ≤ 40 លានរៀល ឬ
> 5,000 ដុល្លារ – ≤ 10,000 ដុល្លារ
9,000 រៀល ឬ 2.31 ដុល្លារ
> 40 លានរៀល – ≤ 100 លានរៀល ឬ
> 10,000 ដុល្លារ – ≤ 25,000 ដុល្លារ
12,000 រៀល ឬ 3.06 ដុល្លារ
> 100 លានរៀល – ≤ 200 លានរៀល ឬ
> 25,000 ដុល្លារ – ≤ 50,000 ដុល្លារ
15,000 រៀល ឬ 3.81 ដុល្លារ
ការទូទាត់កម្រៃសេវា អ្នកផ្ទេរប្រាក់ជាអ្នកទទួលបន្ទុកបង់កម្រៃសេវា
ដកប្រាក់តាមលេខសម្ងាត់ (ករណីផ្ទេរប្រាក់ទៅលេខទូរស័ព្ទ)
  • ដកប្រាក់នៅគ្រប់សាខាប្រាសាក់ ឬ គ្រឹះស្ថានជាសមាជិក
  • មិនគិតកម្រៃសេវា
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសេវាផ្ទេរមូលនិធិភ្លាមៗនៃប្រព័ន្ធ Retail Pay គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, ធនាគារគូកមីនកម្ពុជា, ធនាគារកាណាឌីយ៉ា ក.អ, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារស៊ិនហាន (ខេមបូឌា ម.ក), ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារវឌ្ឍនៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ធនាគារ ព្រីនស៍ ម.ក, ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា,និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។