ឥណទានសហគ្រាសធុនតូចនិងមធ្យម

​ក្រៅពី​ផ្តល់​ជូន​ឥណទាន​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​ ​ឬ​ ​ពង្រីក​អាជីវកម្ម​ ​ប្រា​សាក់​ ​កំពុង​ផ្តល់​ជូន​ប្រាក់​ក​ម្ចី​ដើម្បី​គាំទ្រ​ដល់​ដំណើរ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ផង​ដែរ​ក្នុង​អំឡុង​ពេល​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-19 ​។​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​អាច​ទទួល​បាន​ក​ម្ចី​សម្រាប់​ជា​ទុន​វិនិយោគ​ ​និង​/​ឬ​ទុន​បង្វិល​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ ​ជាមួយ​អត្រា​ការប្រាក់​ពិសេស​ត្រឹមតែ​ 0.58% ​ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​។​ ​សូម​បញ្ជាក់​ថា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កម្ពុជា​ (S​ME​ ​Bank​) ​ដែល​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​សហការ​គ្នា​ក្នុង​ការ​ផ្តល់​ឥណទាន​ជូន​អតិថិជន​ដែល​ជា​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​។

លក្ខណៈផលិតផល

  • ទំហំប្រាក់កម្ចី៖ រហូតដល់ 2,100 លានរៀល ឬ 50 ម៉ឺនដុល្លារអាមេរិក
  • អត្រាការប្រាក់៖ ចាប់ពី 0.58% ក្នុងមួយខែ
  • រយៈពេលខ្ចី៖ រហូតដល់ 120 ខែ
  • របៀបសង៖ បត់បែនតាមលំហូរសាច់ប្រាក់

ការគណនាការប្រាក់

  • ការប្រាក់ត្រូវបានគិតលើប្រាក់ដើមដែលនៅសល់

លក្ខខណ្ឌសម្រាប់អ្នកខ្ចី

    រូបវន្តបុគ្គល

  • ជានីតិជនមានអាយុពី 18 ដល់ 65 ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានប្រវត្តិល្អ និងអាចជឿជាក់បាន
  • មានប្រតិបត្តិការអាជីវកម្មត្រឹមត្រូវ និងស្របច្បាប់
  • អាជីវកម្មរក្សាបាននូវបរិស្ថានល្អ និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

    នីតិបុគ្គល

  • ជាសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីផ្លូវការ និងស្របច្បាប់

ឯកសារដែលតម្រូវឱ្យមាន

    រូបវន្តបុគ្គល

  • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ សំបុត្រកំណើត ឬ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឬ អត្តសញ្ញាណប័ណ្ណ/កាតការងារ
  • វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬ លិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ ឬ វិញ្ញាបនបត្របញ្ញើមានកាលកំណត់
  • ឯកសារផ្សេងៗដែលបញ្ជាក់ពីប្រាក់ចំណូល និងចំណាយរបស់គ្រួសារ ឬ អាជីវកម្ម

    នីតិបុគ្គល

  • លក្ខន្តិកៈ ឬ អនុស្សរណៈក្រុមហ៊ុន
  • លិខិតអនុញ្ញាតធ្វើអាជីវកម្ម
  • ប័ណ្ណប៉ាតង់ដែលមានសុពល
  • របាយការណ៍ប្រាក់ចំណេញ (បើមាន)
  • លិខិតបញ្ជាក់ពីការចុះបញ្ជី

សម្គាល់៖

  • ប្រាសាក់ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • លក្ខខណ្ឌផ្សេងនឹងត្រូវអនុវត្ត។