សេវាធនាគារចល័ត

ប្រាសាក់សូមណែនាំសេវាកម្មថ្មី ទំនើប និងមានភាពងាយស្រួល «សេវាធនាគារចល័ត» ដែលមានបំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតសម្រាប់ប្រតិបត្តិការសាច់ប្រាក់ជារៀងរាល់ថ្ងៃនៅក្រោមចង្អុលដៃរបស់លោកអ្នក។ ឥឡូវនេះ លោកអ្នកអាចប្រើប្រាស់សេវាកម្មនេះបានដោយឥតគិតថ្លៃដើម្បីធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាអាចជឿទុកចិត្តបាន មានសុវត្ថិភាព និងមានភាពងាយស្រួល។

 

appstore_button_google app_store

 

លក្ខណៈផលិតផល បរិយាយ
ផ្ទេរប្រាក់ពីគណនី ទៅ គណនី 2, 000 ដុល្លារ ឬ សមមូលប្រាក់រៀល
ផ្ទេរប្រាក់តាម Cash by Code 300 ដុល្លារ ឬ សមមូលប្រាក់រៀល
ទូទាត់វិក្កយបត្រ មិនកំណត់
បញ្ចូលកាតទូរស័ព្ទ មិនកំណត់
ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់

 

កម្រៃសេវា
ទឺកប្រាក់តម្កល់ដំបូង 20 ដុល្លារ ឬ សមមូលប្រាក់រៀល (ក្នុងគណនីសន្សំ) ឬ (ក្នុងគណនីសន្សំចម្រើនគ្មានកាលកំណត់)
ថ្លៃសេវាចុះឈ្មោះ មិនគិតកម្រៃ
ថ្លៃសេវាប្រចាំខែ មិនគិតកម្រៃ
ពិនិត្យសមតុល្យគណនី និង របាយការណ៍គណនី មិនគិតកម្រៃ
ពិនិត្យអាត្រាប្តូរប្រាក់ មិនគិតកម្រៃ
ទូទាត់វិក្កយបត្រ មិនគិតកម្រៃ
បញ្ចូលកាតទូរស័ព្ទ មិនគិតកម្រៃ
ផ្ទេរប្រាក់ពីគណនី ទៅ គណនី មិនគិតកម្រៃ
ផ្ទេរប្រាក់តាម Cash-by-Code មិនគិតកម្រៃ

រូបិយប័ណ្ណ

រូបិយប័ណ្ណដែលអាចប្រើប្រាស់ក្នុងសេវាធនាគារចល័តនេះបាន គឺ ប្រាក់រៀល និង ប្រាក់ដុល្លារ។ ប្រសិនបើលោកអ្នកធ្វើការទូទាត់សាច់ប្រាក់ ខុសពីគណនីរបស់លោកអ្នក ប្រព័ន្ធនេះនឹងបម្លែងសាច់ប្រាក់នេះដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់របស់ប្រាសាក់។