សេវាធនាគារចល័តតាមកុំព្យូទ័រ

​ទោះ​ជា​លោកអ្នក​នៅ​ទីណា​ក៏​នៅតែ​អាច​ចាត់ចែង​សាច់ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​តាម​កុំព្យូទ័រ​ (​ឬ​ ​P​R​A​SAC​ ​Inter​net​ ​Banking​)​។​ ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិ​ដោយ​មិន​អស់​ក​ម្រៃ​សេវា​ ​ដូចជា​៖

  • ផ្ទេ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ឬ​ ​ញាតិមិត្ត​រហូតដល់​ 100,000 ​ដុល្លារ​ក្នុងមួយថ្ងៃ​
  • ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង​ (B​a​kon​g​) ​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​
  • ​ស្កេន​ទូទាត់​ទំនិញ​និង​សេវា​
  • ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (​P​P​W​S​A​)
  • ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ចរន្តអគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​
  • ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា​
  • ​ទិញ​កាត​ទូ​ស័ព្ទ
  • ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​រហូតដល់​ 2,500 ​ដុល្លារ​ក្នុងមួយថ្ងៃ​
  • ​ពិនិត្យ​គណនី​បញ្ញើ​មានកាល​កំណត់​
  • ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​របាយការណ៍​គណនី​
  • ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​
  • ​គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹ​ម​។

​ក្រៅពី​នេះ​ ​លោកអ្នក​ក៏​អាច​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​ ​Retail​ ​Pay​ ​ដែល​មាននៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​បាន​ភ្លាម​ៗ​គ្រប់ពេល​វេលា​ ​និង​ទីកន្លែង​។​ ​ភ្ជាប់​កម្មវិធី​សេវា​ធនាគារ​ចល័ត​តាម​កុំព្យូទ័រ​ (​Inter​net​ ​Banking​) ​នៅ​ថ្ងៃនេះ​ ​ដើម្បី​សម្រាល​ភាព​មមាញឹក​របស់​លោកអ្នក​។​ ​សូម​ចុច​ទីនេះ​ ​ដើម្បី​ស្នើសុំ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​តាម​កុំព្យូទ័រ​ (​Inter​net​ ​Banking​)​។

 

លោកអ្នកអាចប្រើប្រាស់សេវាធនាគារចល័តដោយប្រើកុំព្យូទ័រតាម៖ ibanking.prasac.com.kh

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ទំហំកំណត់ក្នុង 1 ថ្ងៃ ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ កម្រៃសេវា
ផ្ទេរប្រាក់ទៅគណនីនៅក្នុងប្រាសាក់ 100,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 20,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បាគង 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
​​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ ​Retail​ ​Pay 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល 0.76 ដុល្លារ ដល់ 3.06 ដុល្លារ ឬពី 3,000 រៀល ដល់ 12,000 រៀល
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 1,000 ដុល្លារអាមេរិក
  • 2 លានរៀល
មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាលារៀនវ៉េស្ទឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាលារៀនណត្សឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី និង របាយការណ៍គណនី មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃ មិនកំណត់ មិនគិតកម្រៃសេវា
ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាប្រចាំខែ 2,000 រៀល ឬ 0.50 ដុល្លារអាមេរិក

រូបិយប័ណ្ណ

លោកអ្នក​អាច​ប្រើប្រាស់​ប្រាក់​រៀល​ ​និង​ប្រាក់​ដុល្លារ​អាមេរិក​ ​ជាមួយនឹង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើការ​ទូទាត់ប្រាក់​ខុសពី​ប្រភេទ​រូបិយប័ណ្ណ​ក្នុង​គណនី​របស់​លោកអ្នក​ ​ប្រព័ន្ធ​នឹង​ធ្វើការ​ប្តូរ​ប្រាក់​របស់​លោកអ្នក​ដោយ​ស្វ័យប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​ប្រចាំថ្ងៃ​របស់​ប្រា​សាក់​។​

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។