ប្រាសាក់​អុីន​ធឺណិតប៊ែងឃីង

​ទោះ​ជា​លោកអ្នក​នៅ​ទីណា​ក៏​នៅតែ​អាច​ចាត់ចែង​សាច់ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ប្រាសាក់អុីនធឺណិតប៊ែងឃីង​។​ ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិ​ដោយ​មិន​អស់​ក​ម្រៃ​សេវា​ ​ដូចជា​៖

  • ផ្ទេប្រាក់ទៅដៃគូជំនួញ ឬ ញាតិមិត្តរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃ
  • ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង​ (B​a​kon​g​) ​នៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​
  • ​ស្កេន​ទូទាត់​ទំនិញ​និង​សេវា​
  • ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (​P​P​W​S​A​)
  • ​ទូទាត់​ថ្លៃ​ប្រើប្រាស់​ចរន្តអគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​
  • ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា​
  • ​ទិញ​កាត​ទូ​រស័ព្ទ
  • ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​រហូតដល់​ 2,500 ​ដុល្លារ​ក្នុងមួយថ្ងៃ​
  • ​ពិនិត្យ​គណនី​បញ្ញើ​មានកាល​កំណត់​
  • ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​របាយការណ៍​គណនី​
  • ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​
  • ​គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹ​ម​។

​ក្រៅពី​នេះ​ ​លោកអ្នក​ក៏​អាច​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​ ​Retail​ ​Pay​ ​និង​ទូទាត់​ថ្លៃ​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង​ ​របស់​ ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​ (​P​P​S​W​MA​) ​ដែល​មាននៅ​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​បាន​ភ្លាម​ៗ​គ្រប់ពេល​វេលា​ ​និង​ទីកន្លែង​។​ ​ភ្ជាប់កម្មវិធីប្រាសាក់អុីនធឺណិតប៊ែងឃីង (PRASAC Internet Banking) ​នៅ​ថ្ងៃនេះ​ ​ដើម្បី​សម្រាល​ភាព​មមាញឹក​របស់​លោកអ្នក​។​ ​សូម​ចុច​ទីនេះ​ ​ដើម្បី​ស្នើសុំ​ប្រើប្រាស់​ប្រាសាក់អ៊ីនធឺណិតប៊ែងឃីង​ (PRASAC Internet Banking)​។

 
លោកអ្នកអាចប្រើប្រាស់សេវាធនាគារចល័តដោយប្រើកុំព្យូទ័រតាម៖ ibanking.prasac.com.kh

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ទំហំកំណត់ក្នុង 1 ថ្ងៃ ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ កម្រៃសេវា
ផ្ទេរប្រាក់ទៅគណនីនៅក្នុងប្រាសាក់ 100,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 20,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បាគង 50,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
​​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ ​Retail​ ​Pay 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល 0.76 ដុល្លារ ដល់ 3.06 ដុល្លារ ឬពី 3,000 រៀល ដល់ 12,000 រៀល
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
  • 900 ដុល្លារអាមេរិក
  • 2 លានរៀល
មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) មិនកំណត់ មិនគិតកម្រៃសេវា
​ទូទាត់​ថ្លៃ​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង​(​P​P​S​W​MA​) មិនកំណត់ 0.12 ដុល្លារ ក្នុងមួយប្រតិបត្តិការ
ទូទាត់ថ្លៃសិក្សាសាលារៀនវ៉េស្ទឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាលារៀនណត្សឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មិនកំណត់ មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី និង របាយការណ៍គណនី មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃ មិនកំណត់ មិនគិតកម្រៃសេវា
ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាប្រចាំ​ខែ មិនគិតកម្រៃសេវា

រូបិយប័ណ្ណ

លោកអ្នក​អាច​ប្រើប្រាស់​ប្រាក់​រៀល​ ​និង​ប្រាក់​ដុល្លារ​អាមេរិក​ ​ជាមួយនឹង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើការ​ទូទាត់ប្រាក់​ខុសពី​ប្រភេទ​រូបិយប័ណ្ណ​ក្នុង​គណនី​របស់​លោកអ្នក​ ​ប្រព័ន្ធ​នឹង​ធ្វើការ​ប្តូរ​ប្រាក់​របស់​លោកអ្នក​ដោយ​ស្វ័យប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​ប្រចាំថ្ងៃ​របស់​ប្រា​សាក់​។​

សម្គាល់៖

  • ប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។