
ប្រាសាក់ម៉ូបាលប៊ែងឃីង
មានត្រឹមតែទូរស័ព្ទស្មាតហ្វូនមួយ ក៏លោកអ្នកអាចចាត់ចែងសាច់ប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួល សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែដំឡើង ប្រាសាក់ ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) នៅលើទូរស័ព្ទដៃរបស់លោកអ្នក។ ជាមួយកម្មវិធីនេះ លោកអ្នកអាចធ្វើប្រតិបត្តិការដោយមិនអស់កម្រៃសេវាដូចជា៖
- ផ្ទេប្រាក់ទៅដៃគូជំនួញ ឬ ញាតិមិត្តរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃ
- ផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង (Bakong) នៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់
- ស្កេន KHQR Code ទូទាត់ទំនិញនិងសេវាឆ្លងធនាគារ
- ទូទាត់ថ្លៃប្រើប្រាស់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងរដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA)
- ទូទាត់ថ្លៃប្រើប្រាស់ចរន្តអគ្គិសនីរបស់អគ្គិសនីកម្ពុជា
- ទូទាត់វិក្កយបត្រថ្លៃសិក្សា
- ទិញកាតទូរស័ព្ទ
- ផ្ទេរប្រាក់ទៅអ្នកគ្មានគណនីរហូតដល់ 2,500 ដុល្លារក្នុងមួយថ្ងៃ
- ទទួលបានសារជូនដំណឹងគ្រប់ពេលធ្វើប្រតិបត្តិការ
- ពិនិត្យគណនីបញ្ញើមានកាលកំណត់
- ពិនិត្យសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការ
- ពិនិត្យអត្រាប្តូរប្រាក់
- រកទីតាំងសាខា ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់ប្រាសាក់នៅជិតបំផុត
- គ្រប់គ្រងប័ណ្ណអេធីអឹម
- ចូលប្រើប្រាស់ដោយប្រើខ្ចៅដៃ ឬ ផ្ទៃមុខ
- បើកគណនីបញ្ញើមានកាលកំណត់
- កំណត់លេខសម្ងាត់ថ្មី ដោយខ្លួនឯង
- ចូលប្រើប្រាស់ដោយប្រើលេខទូរស័ព្ទ
- ចែករំលែកព័ត៌មានគណនី
- ចុះឈ្មោះប្រើ PRASAC Mobile Banking បានដោយខ្លួនឯង ដោយប្រើលេខគណនីនិងលេខទូរស័ព្ទ
ក្រៅពីនេះ លោកអ្នកក៏អាចផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធ Retail Pay និងទូទាត់ថ្លៃវិក្កយបត្រថ្លៃប្រមូលសំរាមនិងសំណល់រឹង របស់ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញ (PPSWMA) ដែលមាននៅក្នុងប្រាសាក់ម៉ូបាលប៊ែងឃីងបានភ្លាមៗគ្រប់ពេលវេលា និងទីកន្លែង។ ដំឡើងកម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) នៅថ្ងៃនេះ ដើម្បីសម្រាលភាពមមាញឹករបស់លោកអ្នក។ សូមចុចទីនេះ ដើម្បីស្នើសុំប្រើប្រាស់ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking)។
ទាញយក កម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ពី៖
លោកអ្នកអាចរកដៃគូស្កេន-ទូទាត់ប្រាសាក់ ដោយគ្រាន់តែចុចនៅទីនេះ។
ទំហំប្រតិបត្តិការ និងកម្រៃសេវា
ប្រភេទប្រតិបត្តិការ | ទំហំកំណត់ក្នុង 1 ថ្ងៃ | ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ | កម្រៃសេវា |
---|---|---|---|
ផ្ទេរប្រាក់ទៅគណនីនៅក្នុងប្រាសាក់ | 100,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល | 20,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល | មិនគិតកម្រៃសេវា |
ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុតាមប្រព័ន្ធបាគង | 200 លានរៀល និង 50,000 ដុល្លារ | 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល | មិនគិតកម្រៃសេវា |
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីបាគង | 40 លានរៀល និង 10,000 ដុល្លារ | 10 លានរៀល ឬ 2,500 ដុល្លារ | មិនគិតកម្រៃសេវា |
ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុតាមប្រព័ន្ធ Retail Pay | 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល | 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល | 0.76 ដុល្លារ ដល់ 3.06 ដុល្លារ ឬពី 3,000 រៀល ដល់ 12,000 រៀល |
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) | 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល |
|
មិនគិតកម្រៃសេវា |
ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) | មិនកំណត់ | មិនគិតកម្រៃសេវា | |
ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) | មិនកំណត់ | មិនគិតកម្រៃសេវា | |
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) | មិនកំណត់ | មិនគិតកម្រៃសេវា | |
ទូទាត់ថ្លៃវិក្កយបត្រថ្លៃប្រមូលសំរាមនិងសំណល់រឹង(PPSWMA) | មិនកំណត់ | 0.12 ដុល្លារ ក្នុងមួយប្រតិបត្តិការ | |
ទូទាត់ថ្លៃសិក្សាសាលារៀនវ៉េស្ទឡាញន៍ | មិនកំណត់ | មិនគិតកម្រៃសេវា | |
ទូទាត់ថ្លៃសិក្សាសាលារៀនណត្សឡាញន៍ | មិនកំណត់ | មិនគិតកម្រៃសេវា | |
ទូទាត់ថ្លៃសិក្សាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប | មិនកំណត់ | មិនគិតកម្រៃសេវា | |
ទិញកាតទូរស័ព្ទ | មិនកំណត់ | មិនគិតកម្រៃសេវា | |
ពិនិត្យសមតុល្យគណនី និង របាយការណ៍គណនី | មិនកំណត់ | មិនគិតកម្រៃសេវា | |
ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃ | មិនកំណត់ | មិនគិតកម្រៃសេវា | |
ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ | មិនកំណត់ | ||
កម្រៃសេវាប្រចាំខែ | មិនគិតកម្រៃសេវា |
រូបិយប័ណ្ណ
លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ជាមួយនឹងសេវាធនាគារចល័តប្រាសាក់។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ប្រាសាក់។
- ចុះឈ្មោះប្រើប្រាសាក់ម៉ូបាលប៊ែងឃីង
- បើកគណនីបញ្ញើមានកាលកំណត់
- ផ្ទេរប្រាក់រវាងគណនីប្រាសាក់
- ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code)
- ផ្ទេរប្រាក់ឆ្លងធនាគារ
- ផ្ទេរប្រាក់ទៅ Wallet
- ទូទាត់វិក្កយបត្រថ្លៃភ្លើង
- ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ
- ទូទាត់វិក្ដយបត្ររដ្ឋាករទឹកស្វយ័តសៀមរាប
- ទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាម
- ទូទាត់វិក្កយបត្រថ្លៃសិក្សា
- ទាញយកកូដ KHQR
- ស្កេន-ទូទាត់
- បញ្ចូលលុយទូរស័ព្ទដោយស្វ័យប្រវត្តិ (PINless)
- បញ្ចូលលុយទូរស័ព្ទដោយប្រើលេខកូដ (PIN)
- ភ្ជាប់គណនីបន្ថែម
- ពិនិត្យចំនួនទឹកប្រាក់ដែលទទួលបាន
- បង្កើតទម្រង់គំរូនៃការទូទាត់
- បង្កើតទម្រង់គំរូនៃការផ្ទេរប្រាក់
- បង្កើតកាលវិភាគនៃការផ្ទេរប្រាក់
- ចូលប្រើប្រាស់កម្មវិធី ប្រាសាក់ម៉ូបាលប៊ែងឃីង
- កំណត់លេខសម្ងាត់ថ្មី
- របៀបពិនិត្យមើលអត្រាប្ដូរប្រាក់
សម្គាល់៖
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។