ប្រាសាក់ម៉ូបាលប៊ែងឃីង

 

មានត្រឹមតែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ ​ក៏​លោកអ្នក​អាច​ចាត់ចែង​សាច់ប្រាក់​របស់​លោកអ្នក​បាន​យ៉ាង​ងាយស្រួល​ ​សុវត្ថិភាព​ ​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​ដោយ​គ្រាន់តែ​ដំឡើង​ ​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​ ​a​p​p​) ​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​លោកអ្នក​។​ ​ជាមួយ​កម្មវិធី​នេះ​ ​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ដូចជា​៖

  • បើកគណនីឌីជីថល
  • ចុះឈ្មោះ​ប្រើប្រាស់​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​បាន​ដោយខ្លួនឯង
  • ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ឬ​ ​ញាតិមិត្ត​រហូត​ជាង​ 100,000 ​ដុល្លារ​ក្នុងមួយថ្ងៃ
  • ​ផ្ទេរ​ប្រាក់​ ​ឆ្លង​ធនាគារ​ ​តាម​ប្រព័ន្ធ​បាគង​ (B​a​kon​g​) ​ឬ​ប្រព័ន្ធ​រី​ធែ​ល​ផេ (​Retail​ ​Pay​)​
  • ​ផ្ទេរ​ប្រាក់​ទៅ​គណនី​បាគង​ (B​a​kon​g​ ​Wallet​)
  • ​ស្កេន K​H​QR ​Code​ ​ទូទាត់​ទំនិញ​ ​និង​សេវា​ជាមួយ​ ​Merchant​ ​ប្រា​សាក់​ ​ឬ​ ​Merchant​ ​របស់​ធនាគារ​ផ្សេង
  • ទូទាត់​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (​P​P​W​S​A​) ​ក្រុង​ត្បូងឃ្មុំ​ ​និង​ ​សៀមរាប​ (SR​W​S​A​)​
  • ទូទាត់​ថ្លៃ​ប្រើប្រាស់​ថាមពលអគ្គិសនី​របស់​អគ្គិសនី​កម្ពុជា​ (​E​D​C)
  • ​​ទូទាត់​វិក្កយបត្រ​សំរាម​
  • ទូទាត់​វិក្កយបត្រ​ថ្លៃ​សិក្សា
  • ​ទិញ​កាត​ទូរស័ព្ទ
  • ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​រហូតដល់​ 2,500 ​ដុល្លារ​ក្នុងមួយថ្ងៃ
  • ​​ភ្ជាប់​គណនី​ ​ដោយខ្លួនឯង
  • ​បង្កើត​គណនី​បញ្ញើ​មានកាល​កំណត់​ ​និង​ពិនិត្យ​ព័ត៌មាន​លម្អិត​របស់​គណនី​បញ្ញើ​មានកាល​កំណត់
  • ពិនិត្យ​សមតុល្យ​គណនី​ ​និង​របាយការណ៍​គណនី
  • ពិនិត្យ​ព័ត៌មាន​ក​ម្ចី
  • ពិនិត្យ​អត្រា​ប្តូរ​ប្រាក់
  • អាច​ស្វែងរក​ទីតាំង​សាខា​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ប្រា​សាក់​នៅ​ជិត​បំផុត
  • គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹ​ម
  • ចូល​ប្រើប្រាស់​ដោយ​ប្រើ​ខ្ចៅដៃ​ ​ឬ​ ​ផ្ទៃមុខ
  • ​ទទួល​បាន​សារ​ជូនដំណឹង​គ្រប់ពេល​ធ្វើ​ប្រតិបត្តិការ
  • កំណត់​លេខ​សម្ងាត់​ថ្មី​ ​ដោយខ្លួនឯង​ (​ករណី​ភ្លេច​លេខ​សម្ងាត់​ចាស់​)

​ដំឡើង​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​នៅ​ថ្ងៃនេះ​ ​ដើម្បី​សម្រាល​ភាព​មមាញឹក​របស់​លោកអ្នក​។​​

​ទាញ​យក​ ​កម្មវិធី​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​ពី​៖

PRASAC MB on Google Play Store PRASAC MB on App Store

លោកអ្នកអាចរកដៃគូស្កេន-ទូទាត់ប្រាសាក់ ដោយគ្រាន់តែចុចនៅទីនេះ

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ទំហំកំណត់ក្នុង 1 ថ្ងៃ ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ កម្រៃសេវា
ផ្ទេរប្រាក់ទៅគណនីនៅក្នុងប្រាសាក់ 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បាគង 200 លានរៀល និង 50,000 ដុល្លារ 20,000 ដុល្លារ ឬ 80 លានរៀល មិនគិតកម្រៃសេវា
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីបាគង 40 លានរៀល និង 10,000 ដុល្លារ 10 លានរៀល ឬ 2,500 ដុល្លារ មិនគិតកម្រៃសេវា
ផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុតាមប្រព័ន្ធ Retail Pay 400 លានរៀល ឬ 100,000 ដុល្លារ 20,000 ដុល្លារ ឬ 80 លានរៀល 0.76 ដុល្លារ ដល់ 3.06 ដុល្លារ ឬពី 3,000 រៀល ដល់ 12,000 រៀល
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) 2,500 ដុល្លារ ឬ សមមូលប្រាក់រៀល
  • 900 ដុល្លារ ឬ
  • 2 លានរៀល
មិនគិតកម្រៃសេវា
ស្កេន KHQR Code ប្រាសាក់ 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
ស្កេន KHQR Code របស់ធនាគារផ្សេង 10,000 ដុល្លារ ឬ 40 លានរៀល 2,500 ដុល្លារ ឬ 10 លានរៀល មិនគិតកម្រៃសេវា
បើកគណនីបញ្ញើមានកាលកំណត់ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្ររទឹក មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រអគ្គិសនី មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រសំរាមរបស់រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មិនកំណត់ 0.12 ដុល្លារ ក្នុងមួយប្រតិបត្តិការ
ទូទាត់វិក្កយបត្រសំរាមរបស់ក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក ខេត្តឧត្តរមានជ័យ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រសិក្សា មិនកំណត់ មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី និងរបាយការណ៍គណនី មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃ មិនកំណត់ មិនគិតកម្រៃសេវា
ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាប្រចាំខែ មិនគិតកម្រៃសេវា

រូបិយប័ណ្ណ

លោកអ្នកអាចប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារ ជាមួយនឹង PRASAC Mobile Banking ។ ប្រសិនបើលោកអ្នកធ្វើការទូទាត់ប្រាក់ខុសពីប្រភេទរូបិយប័ណ្ណក្នុងគណនីរបស់លោកអ្នក ប្រព័ន្ធនឹងធ្វើការប្តូរប្រាក់របស់លោកអ្នកដោយស្វ័យប្រវត្តិតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ប្រាសាក់ ។

សម្គាល់៖

  • ប្រាសាក់​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​អត្រា​ការ​ប្រាក់​ និង​កម្រៃ​សេវា ​ដោយ​ជូន​ដំណឹង​ទៅ​អតិ​ថិជន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ច្បាប់។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។