សេវាផ្ទេរប្រាក់

Cash-by-Code

សេវាផ្ទេរប្រាក់ Cash-by-Code ជាសេវាផ្ទេរប្រាក់ម្យ៉ាងដែលលោកអ្នកអាចផ្ទេរប្រាក់ទៅកាន់អ្នកដែលគ្មានគណនីដោយប្រើប្រាស់លេខសម្ងាត់។ លោកអ្នកដែលប្រើប្រាស់ប័ណ្ណ ATM ឬ សេវាធនាគារចល័តប្រាសាក់ អាចផ្ទេរប្រាក់ទៅកាន់សាច់ញាតិ បងប្អូន ឬ ដៃគូជំនួញ បានយ៉ាងងាយស្រួល លឿនរហ័ស មានសុវត្ថិភាព និងមិនអស់កម្រៃសេវា។ អ្នកទទួលប្រាក់អាចដកប្រាក់នៅតាមម៉ាស៊ីន ATM របស់ប្រាសាក់ទូទាំងប្រទេស។

ចំនួនទឹកប្រាក់ដែលអាចផ្ទេរបាន

ប្រភេទប័ណ្ណ ATM វីអាយភី VIP វីអាយភីភ្លើស VIP Plus វីអាយភីភ្លើសឈីប VIP Plus Chip ថ្លៃសេវា
ផ្ទេរតាមម៉ាស៊ីន ATM 100 ដុល្លារ ឬ សមមូលប្រាក់រៀល 300 ដុល្លារ ឬ សមមូលប្រាក់រៀល 500 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃ
ផ្ទេរតាមម៉ាស៊ីនឆូតកាត 100 ដុល្លារ ឬ សមមូលប្រាក់រៀល 300 ដុល្លារ ឬ សមមូលប្រាក់រៀល 500 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃ
ផ្ទេរតាមសេវាធនាគារចល័ត 300 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃ

សម្គាល់៖ លោកអ្នកអាចធ្វើការផ្ទេរប្រាក់តាម Cash-by-Code ជាប្រាក់រៀលនូវចំនួនប្រាក់ 400,000 រៀលតែប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ។


ការផ្ទេរប្រាក់ក្នុងស្រុក

ដំណោះស្រាយកាន់តែប្រសើរជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលលោកអ្នកអាចផ្ញើរនិងទទួលប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោកអ្នក ធ្វើការទូទាត់អាជីវកម្ម បង់ថ្លៃសាលា ឬធ្វើប្រាក់ខែប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ប្រាសាក់ផ្តល់ជូនសេវាផ្ទេរប្រាក់សំរាប់ការផ្ទេរក្នុងស្រុក និងការផ្ទេរទៅក្រៅប្រទេស៕

ផលប្រយោជន៍ និងភាពងាយស្រួលរបស់សេវាផ្ទេរប្រាក់៖

 • សុវត្ថិភាព សេវាកម្មរហ័ស និងសន្សំសំចៃ
 • សេវាកម្មគាប់ប្រសើរ តម្លៃសមរម្យ និងមានតម្លាភាព
 • អ្នកផ្ញើ និងអ្នកទទួលអាចធ្វើប្រតិបត្តិការដោយពុំមានគណនីរបស់ប្រាសាក់
 • មានភាពងាយស្រួលក្នុងការផ្ញើ និងទទួលប្រាក់តាមសាខារបស់ប្រាសាក់ទូទាំងប្រទេស
 • អាចផ្ញើប្រាក់ពីប្រទេសម៉ាឡេស៊ី
 • ដំណើរការខ្លី និងសាមញ្ញ

ផ្ទេរប្រាក់ ពីគណនីឬគ្មានគណនី ទៅគណនី ឬ ដកប្រាក់និងដាក់ប្រាក់ឆ្លងសាខា

សាខា
រៀល ដុល្លារ បាត
សាខាខេត្តទៅមកសាខាខេត្ត 0.12% អប្ប. 5,000 0.10% អប្ប. $1 0.15% អប្ប. 100
សាខាស្រុក / ក្រុងទៅមកសាខាខេត្ត
សាខាស្រុក / ក្រុងទៅមកសាខាស្រុក / ក្រុង (ស្រុក / ក្រុងតែមួយ)
សាខាជុំវិញភ្នំពេញនិងតាខ្មៅទៅសាខាខេត្ត/ ស្រុក / ក្រុង
សាខាស្រុក / ក្រុងទៅមកសាខាស្រុក / ក្រុង (ស្រុក / ក្រុងផ្សេងគ្នា) 0.15% Min. 5,000 0.12% Min. 1$ 0.25% Min. 100
សាខាខេត្ត / ស្រុក / ក្រុងទៅសាខាជុំវិញភ្នំពេញនិងតាខ្មៅ 0.10% Min. 5,000 0.08% Min. 1 0.10% Min. 100
 • ផ្ទេរក្នុងរង្វង់ ឬសាខាជុំវិញភ្នំពេញ តាខ្មៅ គៀនស្វាយ មុខកំពូល និងអង្គស្នូល
 • ផ្ទេររវាងសាខាស្ថិតក្នុងខេត្តសៀមរាប
 • រវាងសាខាស្ថិតក្នុងខេត្តសៀមរាប
មិនគិតកម្រៃសេវា

ផ្ទេរប្រាក់ ពីគណនីឬគ្មានគណនី ទៅគ្មានគណនី

ផ្ទេរប្រាក់ ពីគណនី ឬ គ្មានគណនី ទៅ គ្មានគណនី
ទំហំជាប្រាក់រៀល(រូបិយប័ណ្ណសមមូល)
រៀល ដុល្លារ បាត
<= 2,000,000 4,000 1$ 40
> 2,000,000 – 4,000,000 8,000 2$ 80
> 4,000,000 – 6,000,000 12,000 3$ 120
> 6,000,000 – 8,000,000 24,000 6$ 240
> 8,000,000 – 15,000,000 36,000 9$ 360
> 20,000,000 – 40,000,000 0.19% Min. 40,000 0.17% Min. 10$ 0.25% Min. 550

 


សេវាផ្ទេរប្រាក់ក្រៅប្រទេសតាម MayBank Money Express

 • អាចផ្ទេរប្រាក់រហូតដល់ ៣,២០០ដុល្លារក្នុងមួយថ្ងៃ
 • អាចផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ី ដោយមិនគិតកម្រៃសេវាពីអ្នកទទួល