​សេវាបញ្ជា​ការ​ទូទាត់​អចិន្ត្រៃយ៍

​លោកអ្នក​អាច​បញ្ជាការ​ទូទាត់​ដោយធ្វើ​ការផ្ទេរ​ប្រាក់​ពី​គណនី​ទៅ​គណនី​នៅ​ប្រា​សាក់​ទៅតាម​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​ជាប្រចាំ​ខែ​ ​ឬ​ ​ទៅតាម​តម្រូវ​ការ​ ​ទៅកាន់​ដៃគូ​ជំនួញ​បាន​យ៉ាង​ងាយស្រួល​។​ ​ការផ្ទេរ​ប្រាក់​តាមរយៈ​ការ​បញ្ជាការ​ទូទាត់​នេះ​ ​នឹង​ធ្វើឡើង​ដោយស្វ័យប្រវត្តិ​ទៅតាម​លក្ខខណ្ឌ​ ​និង​កាលបរិច្ឆេទ​ដែល​លោកអ្នក​បាន​ស្នើសុំ​។

លក្ខណៈផលិតផល បរិយាយ
ប្រភេទរូបិយប័ណ្ណ ប្រាក់រៀល ឬ ប្រាក់ដុល្លារ
ទឹកប្រាក់អតិបរមាក្នុង 1 ប្រតិបត្តិការ 80 លានរៀល ឬ 20,000 ដុល្លារ
ទឹកប្រាក់អតិបរមាក្នុង 1 ថ្ងៃ មិនកំណត់
ស្នើសុំធ្វើប្រតិបត្តិការ គ្រប់សាខាប្រាសាក់រៀងរាល់ម៉ោងបម្រើសេវាអតិថិជន
លក្ខខណ្ឌបញ្ជាការទូទាត់
  • ផ្ទេរប្រាក់តែម្តងគត់
  • ផ្ទេរប្រាក់ជាប្រចាំខែ
  • ផ្ទេរប្រាក់ជាប្រចាំត្រីមាស
ចំនួនដងបញ្ជាការទូទាត់ កំណត់ចំនួនដង ឬ មិនកំណត់
សុពលភាពបញ្ជាការទូទាត់
  • ផ្ទេរប្រាក់ដោយស្វ័យប្រវត្តិតាមកាលបរិច្ឆេទស្នើសុំ
  • ករណីចំថ្ងៃឈប់សម្រាក ឬ ចុងសប្តាហ៍ ការបញ្ជាទូទាត់នឹងធ្វើឡើងនៅថ្ងៃធ្វើការបន្ទាប់
  • ប្រសិនបើគណនីអតិថិជនមានសមតុល្យគ្រប់គ្រាន់
មោឃភាពសេវាបញ្ជាទូទាត់អចិន្ត្រៃយ៍ គ្រប់សាខាប្រាសាក់
កម្រៃសេវាក្នុងមួយប្រតិបត្តិការផ្ទេរ មិនគិតកម្រៃសេវា
កម្រៃសេវាប្រតិបត្តិការឆ្លងសាខា មិនគិតកម្រៃសេវា
កម្រៃសេវាលើការមោឃភាព មិនគិតកម្រៃសេវា
កម្រៃសេវាលើការស្នើសុំប្រើប្រាស់ 8,000 រៀល ឬ 2 ដុល្លារ ក្នុងមួយសំណើ

សម្គាល់៖

  • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងទុកជាមុន។
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។