លក្ខខណ្ឌប្រើប្រាស់
(ធ្វើបច្ចុប្បន្នភាព៖ 01 ខែមិថុនា ឆ្នាំ 2022 / មានប្រសិទ្ធភាពចាប់ពី៖ 15 ខែមិថុនា ឆ្នាំ 2022)
លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក តទៅហៅថា «ប្រាសាក់» ត្រូវបានបង្កើតឡើងដើម្បីជួយដល់អតិថិជនទាំងអស់របស់ប្រាសាក់ តទៅហៅថា «អតិថិជន» ក្នុងការស្វែងយល់អំពីលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និង/ឬសេវាកម្មនានារបស់ប្រាសាក់ តទៅហៅថា «លក្ខខណ្ឌទូទៅ» មុនពេលសម្រេចចិត្តជ្រើសរើស និងប្រើប្រាស់សេវាកម្មណាមួយជាមួយប្រាសាក់ ។
ចាប់ពីថ្ងៃដែលអតិថិជនបានបំពេញពាក្យស្នើសុំប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់ប្រាសាក់ និងក្នុងករណីដែលអតិថិជនធ្វើការបញ្ជាមកប្រាសាក់ឱ្យធ្វើប្រតិបត្តិការ និង/ឬសេវាអ្វីមួយដោយមិនបានប្រើប្រាស់ទម្រង់ ឬឯកសាររបស់ប្រាសាក់ក៏ដោយ អតិថិជនត្រូវបានសន្មតថា បានអាន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌនានាដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ និងលក្ខខណ្ឌលម្អិតផ្សេងៗទៀតពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផល និង/ឬសេវាកម្មនីមួយៗរបស់ប្រាសាក់ ។
ករណីអតិថិជនមានភាពមិនច្បាស់លាស់លើចំណុចណាមួយដែលបានចែងក្នុងលក្ខខណ្ឌទូទៅនេះ អតិថិជនអាចស្វែងរកការពន្យល់បន្ថែមពីបុគ្គលិកប្រាសាក់ដោយផ្ទាល់នៅគ្រប់សាខាប្រាសាក់ទាំងអស់ ឬតាមរយៈទូរស័ព្ទទៅកាន់លេខ ០២៣/០៨៦ ៩៩៩ ៩១១ បានគ្រប់ពេលវេលា ។
II. និយមន័យនៃពាក្យគន្លឹះ
![]() |
សំដៅលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក |
![]() |
សំដៅលើបុគ្គលជាម្ចាស់គណនី ឬមិនមានគណនីជាមួយប្រាសាក់ ដែលបានប្រើប្រាស់សេវាណាមួយរបស់ប្រាសាក់ |
![]() |
សំដៅលើគ្រប់ប្រភេទគណនីប្រាក់បញ្ញើសន្សំទាំងឡាយដែលអតិថិជនប្រើប្រាស់ជាមួយប្រាសាក់ |
![]() |
សំដៅលើគណនីទាំងឡាយណាដែលមានសមាជិករួមគណនីចាប់ពី ០២ នាក់ ឡើងទៅ |
![]() |
សំដៅលើរូបវន្តបុគ្គល ឬអង្គភាពទាំងឡាយណា ដែលបានឈរឈ្មោះបើកគណនីជាមួយប្រាសាក់ |
![]() |
សំដៅលើអតិថិជនជាម្ចាស់គណនីដែលឈរឈ្មោះជាសមាជិករួមគណនី |
![]() |
សំដៅលើទឹកប្រាក់ដែលអតិថិជនបានដាក់បញ្ញើជាមួយប្រាសាក់ |
![]() |
សំដៅលើកំណត់ត្រាប្រតិបត្តិការចេញ ឬចូលទាំងឡាយនៅក្នុងគណនី |
![]() |
សំដៅលើសៀវភៅគណនីសន្សំ សម្រាប់គណនីសន្សំ និង/ឬ វិញ្ញាបនបត្រសម្រាប់គណនីបញ្ញើមានកាលកំណត់ ឬប័ណ្ណព័ត៌មានគណនីជាដើម ។ល។ |
![]() |
សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុប្បកម្ម សង្គ្រាម ។ល។ |
![]() |
សំដៅលើឯកសារផ្លូវច្បាប់ទាំងឡាយ ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលណាម្នាក់ដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចដូចជា៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សំបុត្រកំណើត និង/ឬលិខិតបញ្ជាក់ផ្សេងៗដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។ |
III. លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ប្រាសាក់
- ការបើកគណនី
- រាល់ពេលស្នើសុំបើកគណនីជាមួយប្រាសាក់ អតិថិជនត្រូវបំពេញទម្រង់ពាក្យស្នើសុំបើកគណនី ផ្តល់គំរូហត្ថលេខា ឬស្នាមមេដៃ ឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារតម្រូវផ្សេងៗទៀតតាមការស្នើសុំពីប្រាសាក់ ។
- អតិថិជនយល់ព្រមដាក់ប្រាក់តម្កល់ក្នុងគណនីនូវចំនួនអប្បបរមាទៅតាមប្រភេទគណនីណាមួយស្របទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយប្រាសាក់ ។
- សម្រាប់ការបើកគណនីប្រាក់បញ្ញើសន្សំ តាមរយៈកម្មវិធីសេវាធនាគារចល័ត អតិថិជនមិនតម្រូវឱ្យបំពេញពាក្យស្នើសុំ តែអតិថិជនត្រូវគោរពតាមលក្ខខណ្ឌលម្អិតបន្ថែមផ្សេងទៀតដែលមានបង្ហាញនៅក្នុងកម្មវិធីសេវាធនាគារចល័ត ឬមធ្យោបាយអេឡិចត្រូនិកណាមួយដែលទទួលស្គាល់ដោយប្រាសាក់ មុននឹងសម្រេចបើកគណនីនីមួយៗនោះ ។
- គណនីរួម
- គណនីរួម គឺជាគណនីឯកត្តបុគ្គលដែលមានសមាជិករួមគណនីចាប់ពី ០២នាក់ ឡើងទៅ ។
- សមាជិករួមគណនីនីមួយៗ គឺត្រូវបានចាត់ទុកថាជាម្ចាស់គណនី ហើយត្រូវចូលរួមទទួលខុសត្រូវទាំងស្រុងចំពោះប្រាសាក់ នូវរាល់បំណុល និងកាតព្វកិច្ចនានាដែលកើតមានឡើងនៅក្នុងគណនីរួមនោះ ។
- គណនីគ្មានប្រតិបត្តិការ
- ប្រសិនបើគណនីរបស់អតិថិជនមិនមានប្រតិបត្តិការក្នុងរយៈពេល ៣៦៥ ថ្ងៃ ឡើងទៅ គណនីនោះនឹងត្រូវចាត់ទុកថាជាគណនីគ្មានប្រតិបត្តិការ ។
- អតិថិជនយល់ព្រមឱ្យប្រាសាក់ធ្វើការទូទាត់កម្រៃសេវានៃគណនីគ្មានប្រតិបត្តិការជាប្រចាំខែ ដោយកម្រៃ សេវានឹងត្រូវបានទូទាត់ចេញពីគណនីអតិថិជនដោយស្វ័យប្រវត្តិ និងដោយមិនចាំបាច់ស្នើសុំការអនុញ្ញាតពីអតិថិជនឡើយ ។
- អតិថិជនយល់ព្រមថា រាល់គណនីគ្មានប្រតិបត្តិការទាំងឡាយណាដែលមានសមតុល្យតូចជាង ឬស្មើសូន្យ នឹងត្រូវបានបិទដោយស្វ័យប្រវត្តិដោយប្រាសាក់ និងដោយពុំតម្រូវឱ្យធ្វើការជូនដំណឹងដល់អតិថិជនជាមុនឡើយ ។
- អនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រាសាក់ត្រូវបានតម្រូវឱ្យធ្វើការបញ្ជូនសមតុល្យនៃគណនីរបស់អតិថិជនទាំងឡាយណាដែលមិនមានប្រតិបត្តិការរយៈពេល ១០ឆ្នាំ ជាប់ៗគ្នាទៅធនាគារជាតិ នៃកម្ពុជា ដើម្បីគ្រប់គ្រងបន្ត ។
- ការផ្តល់ព័ត៌មានរបស់អតិថិជន
- នៅពេលស្នើសុំបើកគណនី និង/ឬប្រើប្រាស់សេវាកម្មនានាជាមួយប្រាសាក់ អតិថិជនត្រូវផ្តល់នូវព័ត៌មានតាមការស្នើសុំរបស់ប្រាសាក់ និងត្រូវធានាថា រាល់ព័ត៌មានដែលផ្តល់មកប្រាសាក់ ជាព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងថ្មីបំផុត ។
- ករណីមានការផ្លាស់ប្តូរព័ត៌មានផ្សេងៗ អតិថិជនត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរមកប្រាសាក់ជាបន្ទាន់ ។
- អតិថិជនយល់ព្រមឱ្យប្រាសាក់ផ្តល់ព័ត៌មានរបស់ខ្លួនទៅភាគីទីបី ក្នុងករណីចាំបាច់ណាមួយដែលតម្រូវដោយប្រាសាក់ផ្ទាល់ ឬតាមការបង្គាប់បញ្ជាពីតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ។
- អតិថិជនយល់ព្រមចូលរួមសហការ និងផ្តល់ឱ្យប្រាសាក់នូវឯកសារគាំទ្រនានាដែលពាក់ព័ន្ធដើម្បីឱ្យប្រាសាក់អាចអនុវត្តការងារបានត្រឹមត្រូវតាមកាតព្វកិច្ចផ្លូវច្បាប់ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ។
- ការស្នើសុំកែប្រែព័ត៌មាន និងការជូនដំណឹងពីអតិថិជន
- អតិថិជនអាចធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរមកប្រាសាក់ ដើម្បីធ្វើការកែប្រែ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួនបាន ។
- ប្រាសាក់នឹងមិនទទួលខុសត្រូវចំពោះ រាល់ការខូចខាតទាំងឡាយណាដែលកើតចេញអំពីការផ្លាស់ប្តូរព័ត៌មានផ្សេងៗរបស់អតិថិជនក្នុងករណីដែលអតិថិជនមិនបានជូនដំណឹងមកប្រាសាក់ ។
- ការផ្លាស់ប្តូរព័ត៌មានអាចជា ការបន្ថែម ឬដកសិទ្ធិអ្នករួមគណនី ការកែប្រែលក្ខខណ្ឌចុះហត្ថលេខា ការផ្លាស់ប្តូរគំរូហត្ថលេខា ការផ្លាស់ប្តូរឯកសារបញ្ជាក់អត្តសញ្ញាណ ការប្តូរលេខទូរស័ព្ទ ការប្តូរអុីម៉ែល ឬការកែប្រែព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀត ដែលខុសអំពីព័ត៌មានដែលអតិថិជនបានផ្តល់មកប្រាសាក់នៅពេល ស្នើសុំបើកគណនីដំបូង ។
- ការដាក់ប្រាក់បញ្ញើ
- ប្រាសាក់យល់ព្រមឱ្យអតិថិជនដាក់ប្រាក់បញ្ញើជាសាច់ប្រាក់សុទ្ធ មូលប្បទានបត្រ ផ្ទេរតាមគណនី ឬតាមមធ្យោបាយផ្សេងៗទៀតដែលត្រូវបានអនុញ្ញាតដោយប្រាសាក់ ។
- អតិថិជនអាចដាក់ប្រាក់តាមបញ្ជរបេឡា ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ និងមធ្យោបាយផ្សេងៗទៀតដែលប្រាសាក់នឹងដាក់ឱ្យប្រើប្រាស់ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត ។
- ករណីប្រាសាក់ទទួលបានក្រដាសប្រាក់ក្លែងក្លាយ ឬចាស់ ប្រឡាក់ រហែក ឬខូចទ្រង់ទ្រាយ តាមរយៈការដាក់ប្រាក់តាមម៉ាស៊ីនដាក់ប្រាក់ នោះប្រាសាក់រក្សាសិទ្ធិក្នុងការមិនទូទាត់ជូនអតិថិជន ឬដកហូត ឬទំនាក់ទំនងទៅកាន់អតិថិជនដើម្បីឱ្យមកធ្វើការផ្លាស់ប្តូរក្រដាសប្រាក់ថ្មី ឬផ្តល់ជូននូវសេវាកាត់ទឹក ។ ប្រាសាក់រក្សាសិទ្ធិក្នុងការបង្ខាំងទឹកប្រាក់ដែលមានបញ្ហា រហូតដល់អតិថិជនអញ្ជើញមកដោះស្រាយ ឬធ្វើការទូទាត់ទឹកប្រាក់ត្រលប់ ឬកាត់ទឹក ដោយស្វ័យប្រវត្តិ ករណីអតិថិជនមិនបានអញ្ជើញមកដោះស្រាយបញ្ហាតាមការស្នើសុំពីប្រាសាក់ ។
- ប្រាសាក់ក៏អាចធ្វើការបដិសេធ មិនទទួលយកប្រាក់បញ្ញើពីអតិថិជន ករណីប្រាសាក់មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ ។
- អតិថិជនយល់ព្រមបង់កម្រៃសេវាលើការដាក់ប្រាក់ឆ្លងសាខា (ប្រសិនបើមាន) ទៅតាមគោលការណ៍ដែលបានកំណត់ដោយប្រាសាក់ ។
- ការដក ឬ ផ្ទេរប្រាក់បញ្ញើ
- អតិថិជនអាចធ្វើប្រតិបត្តិការដក ឬផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួនដែលមានជាមួយប្រាសាក់ ដោយគ្រាន់តែបំពេញប័ណ្ណដកប្រាក់ ឬប័ណ្ណផ្ទេរប្រាក់ នៅតាមសាខាប្រាសាក់ណាមួយ ឱ្យបានត្រឹមត្រូវ ។
- ការដក ឬ ផ្ទេរប្រាក់ តាមរយៈកម្មវិធីសេវាធនាគារចល័ត និង/ឬ ប័ណ្ណអេធីអឹមប្រាសាក់ ត្រូវបានអនុញ្ញាត ករណីអតិថិជនបានស្នើសុំប្រើប្រាស់ដោយគោរពទៅតាមលក្ខខណ្ឌជាក់លាក់នៃសេវានីមួយៗនោះ ។
- អតិថិជនអាចស្នើសុំដក ឬផ្ទេរប្រាក់ខុសពីរូបិយប័ណ្ណគណនីបាន ដោយយោងតាមអត្រាប្តូរប្រាក់ស្តង់ដារដែលកំណត់ដោយប្រាសាក់នៅពេលស្នើសុំធ្វើប្រតិបត្តិការនោះ ។
- អតិថិជនយល់ព្រមបង់កម្រៃសេវាលើប្រតិបត្តិការដក ឬផ្ទេរឆ្លងសាខាទៅតាមកម្រៃសេវាស្តង់ដារដែលបានកំណត់ដោយប្រាសាក់ ដែលអាចរកបាននៅតាមសាខាប្រាសាក់ ឬវេបសាយត៍ផ្លូវការរបស់ប្រាសាក់ www.prasac.com.kh ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការបដិសេធលើប្រតិបត្តិការដកប្រាក់ ឬផ្ទេរប្រាក់ពីអតិថិជន ក្នុងករណីដែលអតិថិជនមិនបានបំពេញពាក្យស្នើសុំដក ឬផ្ទេរប្រាក់ឱ្យបានត្រឹមត្រូវ ឬគណនីនោះត្រូវបានបង្ខាំង ឬបង្កក ដោយយោងតាមការបង្គាប់បញ្ជាពីស្ថាប័នតុលាការ ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ច ។ល។
- ក្នុងករណីអតិថិជនទទួលមរណភាព អតិថិជនយល់ព្រម និងអនុញ្ញាតឱ្យប្រាសាក់ប្រើឆន្ទានុសិទ្ធិក្នុងការបើកបង្ហាញព័ត៌មានគណនី ដកប្រាក់ ឬមិនដកប្រាក់ ចេញពីគណនីរបស់អតិថិជន ជូនទៅសន្តតិជនដែលអាចជា កូនបង្កើត និង/ឬសហព័ទ្ធ និង/ឬឪពុកម្តាយបង្កើត របស់អតិថិជន ។ ការដកប្រាក់អាចធ្វើទៅបានដោយ យោងតាមគោលការណ៍របស់ប្រាសាក់ ឬ ដីកាសម្រេចពីតុលាការ ។
- ឥណទានវិបារូបរ៍ (ការដកប្រាក់ដែលធើ្វឱ្យសមតុល្យក្រោមសូន្យ)
- អតិថិជនត្រូវរក្សាសមតុល្យគណនីរបស់ខ្លួនឱ្យធំជាងសូន្យគ្រប់ពេល ឬត្រឹមសមតុល្យអប្បបរមា តាមការកំណត់របស់ប្រាសាក់ លើកលែងករណីដែលប្រាសាក់ផ្តល់ ឱ្យអតិថិជននូវសេវាឥណទានវិបារូបរ៍ (ការដកប្រាក់ដែលធ្វើឱ្យសមតុល្យគណនីក្រោមសូន្យ) ។
- ការប្រាក់នឹងគិតចំពោះការដកប្រាក់ក្រោមសូន្យ ដោយគណនាតាមសមតុល្យដែលតូចជាងសូន្យប្រចាំថ្ងៃគុណនឹងអត្រាជាក់សែ្តងដែលបានកំណត់ដោយប្រាសាក់នាពេលនោះ ។ ការប្រាក់នឹងបញ្ចូលក្នុងខែនីមួយៗ ហើយត្រូវបានបូកបញ្ចូលទៅជាប្រាក់ដើមសម្រាប់គោលបំណងនៃការគណនាការប្រាក់នៅខែបន្ទាប់ ។
- ប្រាសាក់អាចទាមទារឱ្យអតិថិជនសងត្រលប់មកវិញបានគ្រប់ពេល សម្រាប់គណនីដែលមានសមតុល្យ ក្រោមសូន្យ។
- ការបញ្ជាទូទាត់
- អតិថិជនអាចធ្វើការបញ្ជាទូទាត់ជាលាយលក្ខណ៍អក្សរមកប្រាសាក់ ឬតាមរយៈសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម ឬមធ្យោបាយផ្សេងៗដែលផ្តល់ដោយប្រាសាក់ ដោយត្រូវផ្តល់ព័ត៌មានរបស់អ្នកទទួលផលឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ ។
- ប្រាសាក់នឹងមិនទទួលខុសត្រូវ ចំពោះការបាត់បង់ទាំងឡាយណាដែលបង្កឡើងដោយការផ្តល់ព័ត៌មានមិនត្រឹមត្រូវ និង/ឬមិនគ្រប់គ្រាន់របស់អតិថិជននោះទេ ។
- ការបង្ខាំងគណនី
ប្រាសាក់នឹងធ្វើការបង្ខាំងគណនីរបស់អតិថិជនក្នុងករណីដូចខាងក្រោម៖
- មានការស្នើសុំជាលាយលក្ខណ៍អក្សរពីអតិថិជន
- មានការស្នើសុំពីអតិថិជនតាមរយៈទូរស័ព្ទមកមន្ត្រីទំនាក់ទំនងអតិថិជន (Call Center) រួមទាំងអតិថិជន ប្រាសាក់ ឬអតិថិជននៃធនាគារផ្សេង ក្នុងករណីអតិថិជនធ្វើប្រតិបត្តិការផ្ទេរ ឬដាក់ប្រាក់ខុសលេខគណនី
- តាមសេចក្តីបង្គាប់បញ្ជារបស់ស្ថាប័នតុលាការ ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ច ជាដើម ។
- ការដោះបង្ខាំងគណនី
ប្រាសាក់នឹងធ្វើការដោះបង្ខាំងគណនីដែលត្រូវបានបង្ខាំងក្នុងករណីណាមួយខាងក្រោម៖
- មានការស្នើសុំជាលាយលក្ខណ៍អក្សរពីអតិថិជន (ក្នុងករណីអតិថិជនស្នើសុំបង្ខាំងគណនី) ឬ
- តាមនីតិវិធីនៃការដោះស្រាយបណ្ដឹងរបស់អតិថិជនលើការផ្ទេរ/ដាក់ប្រាក់ខុសលេខគណនី ឬ
- តាមសេចក្តីបង្គាប់បញ្ជារបស់ស្ថាប័នតុលាការ ធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរមានសមត្ថកិច្ចជាដើម ។
- កម្រៃសេវាកម្ម
- អតិថិជន មានកាតព្វកិច្ចបង់កម្រៃសេវាកម្មផ្សេងៗដូចមានចែងនៅក្នុងតារាងតម្លៃសេវាស្តង់ដាររបស់ប្រាសាក់តាមប្រភេទ និងលក្ខខណ្ឌនីមួយៗពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មផ្សេងៗរបស់ប្រាសាក់ ។
- ប្រាសាក់នឹងកាត់ប្រាក់កម្រៃខាងលើ ចេញពីគណនីដោយមិនចាំបាច់សុំការអនុញ្ញាតពីអតិថិជនឡើយ រួមមាន ប្រាក់ពិន័យ ការប្រាក់ ប្រាក់ពន្ធ ប្រាក់កម្រៃជើងសា និងកម្រៃសេវាកម្មនានាដែលអតិថិជនជំពាក់ ឬមិនទាន់បានបង់មកឱ្យប្រាសាក់ ។
- ចំពោះតារាងតម្លៃសេវាកម្មស្តង់ដារនេះ អតិថិជនអាចស្វែងរកបាននៅគ្រប់ការិយាល័យ និងវេបសាយត៍របស់ប្រាសាក់ www.prasac.com.kh ឬទាក់ទងមកកាន់មន្ត្រីបម្រើសេវាអតិថិជនតាមរយៈទូរស័ព្ទលេខ ០២៣/០៨៦ ៩៩៩ ៩១១ ។
- អត្រាការប្រាក់លើប្រាក់បញ្ញើ
- ប្រាសាក់នឹងគណនា និងទូទាត់ការប្រាក់ជូនទៅអតិថិជនដោយយោងតាមអត្រាការប្រាក់ស្តង់ដារទៅតាមប្រភេទគណនីប្រាក់បញ្ញើសន្សំនីមួយៗ ដែលបានកំណត់ដោយប្រាសាក់ ។
- ការប្រាក់ត្រូវបានគណនាដោយផ្អែកទៅលើសមតុល្យប្រចាំថ្ងៃ ផ្អែកលើរយៈពេល ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ និងផ្អែកតាមប្រភេទរូបិយប័ណ្ណនៃគណនីនោះ ។
- ការប្រាក់នឹងត្រូវបញ្ចូលក្នុងគណនីជាប្រចាំខែ ប្រចាំឆ្នាំ ឬពេលគណនីដល់កាលកំណត់ អាស្រ័យលើប្រភេទគណនីនីមួយៗដែលអតិថិជនបានស្នើសុំបើក ។
- ការកែប្រែកម្រៃសេវា អត្រាការប្រាក់ ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹងទៅអតិថិជន
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា អត្រាការប្រាក់ ទំហំកំណត់ និង/ឬលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់គណនីរបស់អតិថិជន ដោយប្រាសាក់នឹងធ្វើការជូនដំណឹងទៅអតិថិជន ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ។
- ក្នុងរយៈពេលនៃការជូនដំណឹង ករណីមិនមានការតវ៉ាពីសំណាក់អតិថិជន ត្រូវសន្មតថាអតិថិជនបានយល់ព្រម និងទទួលយកការកែប្រែខាងលើមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
(1) តាមរយៈសាខារបស់ប្រាសាក់ និង/ឬ (2) តាមរយៈវេបសាយត៍ និង/ឬបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ប្រាសាក់ និង/ឬ (3) ការផ្ញើសារ និង/ឬ អុីម៉ែលទៅកាន់អតិថិជន (4) តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីសេវាធនាគារចល័ត ឬមធ្យោបាយផ្សេងៗ ដែលប្រាសាក់បានជ្រើសរើស ។ល។ - អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ ។
- ពន្ធកាត់ទុក (ពន្ធលើការប្រាក់)
- អតិថិជន (ម្ចាស់គណនី) បានទទួលស្គាល់ថា ពន្ធកាត់ទុកលើការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើជាមួយប្រាសាក់ជាបន្ទុករបស់ខ្លួន។
- អតិថិជនយល់ព្រមឱ្យប្រាសាក់ធ្វើការកាត់ប្រាក់ពន្ធដែលត្រូវបង់ចេញពីគណនីរបស់អតិថិជនដោយផ្ទាល់ និងមិនចាំបាច់មានការយល់ព្រមពីអតិថិជនឡើយ ។
- ការកាត់ប្រាក់ពន្ធនេះនឹងត្រូវធ្វើឡើងរៀងរាល់ពេលដែលប្រាសាក់ធ្វើការបញ្ចូលការប្រាក់ទៅក្នុងគណនីរបស់អតិថិជនទៅតាមអត្រាពន្ធជាក់ស្តែងដែលត្រូវបានកំណត់ដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិជាធរមាន ។
- អត្រាប្តូរប្រាក់
- រាល់ពេលធ្វើប្រតិបត្តិការលើគណនី ឬសេវាកម្មណាមួយជាមួយប្រាសាក់ដោយឆ្លងរូបិយប័ណ្ណ អតិថិជនយល់ព្រមទទួលយកអត្រាប្តូរប្រាក់ស្តង់ដារ ដែលប្រាសាក់បានកំណត់ក្នុងពេលធ្វើប្រតិបត្តិការនោះ។
- ការស្នើសុំបិទគណនី
- រាល់ការស្នើសុំបិទគណនី ត្រូវធ្វើឡើងដោយផ្ទាល់ពីអតិថិជនជាម្ចាស់គណនី ឬតាមការកំណត់ដោយច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច ។
- រាល់ការបិទគណនីសន្សំក្នុងរយៈពេល ០៣ ខែ (បីខែ) គិតចាប់ពីថ្ងៃបើកគណនី អតិថិជនយល់ព្រមបង់នូវកម្រៃសេវាទៅតាមការកំណត់របស់ប្រាសាក់។
- ចំពោះការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ មុនកាលកំណត់ អតិថិជនយល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងត្រូវទទួលបានហើយប្រាសាក់រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់អត្រាការប្រាក់ដែលត្រូវផ្តល់ជូនអតិថិជន។
- ឯកសារគណនី (សៀវភៅគណនីសន្សំ/វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់/ប័ណ្ណព័ត៌មានគណនី)
- អតិថិជនអាចស្នើសុំ សៀវភៅគណនីសន្សំ ឬប័ណ្ណព័ត៌មានគណនីសម្រាប់ប្រភេទគណនីសន្សំ និង/ឬវិញ្ញាបនបត្រដាក់ប្រាក់បញ្ញើសន្សំ សម្រាប់ប្រភេទគណនីបញ្ញើមានកាលកំណត់ ហើយរាល់កម្រៃសេវាត្រូវបានកំណត់ដោយប្រាសាក់ ។
- អតិថិជនត្រូវត្រួតពិនិត្យរបាយការណ៍គណនីរបស់ខ្លួនដែលបានបង្ហាញនៅក្នុងសៀវភៅគណនីសន្សំ និង/ឬរបាយការណ៍គណនី នឹងត្រូវជូនដំណឹងមកប្រាសាក់ភ្លាមៗក្នុងអំឡុងពេល ១៤ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបោះពុម្ពទិន្នន័យ ក្នុងករណីរកឃើញនូវភាពមិនប្រក្រតី មិនត្រឹមត្រូវ ឬមានការកោសលុបផ្សេងៗ ។
- ករណីមិនមានការជូនដំណឹងពីអតិថិជន របាយការណ៍សមតុល្យនោះនឹងត្រូវបានចាត់ទុកថាត្រឹមត្រូវ ហើយអតិថិជនមិនមានសិទិ្ធជំទាស់ ឬប្តឹងទាមទារសំណងពីប្រាសាក់ឡើយ ។
- ប្រាសាក់មានសិទ្ធិក្នុងការកែតម្រូវទិន្នន័យដែលខុសនៅក្នុងសៀវភៅគណនីសន្សំ ហើយទិន្នន័យដែលបានកែតម្រូវនោះនឹងមានសុពលភាពសម្រាប់អតិថិជន ។
- នៅពេលបាត់សៀវភៅគណនីសន្សំ និង/ឬវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ អតិថិជនត្រូវជូនដំណឹងមកប្រាសាក់ជាលាយលក្ខណ៍អក្សរជាបន្ទាន់ ដោយបញ្ជាក់ឱ្យបានច្បាស់ពី កាលបរិច្ឆេទ និងទីកន្លែង ដែលបាត់ ។
- អតិថិជននឹងត្រូវបានផ្តល់នូវសៀវភៅគណនីសន្សំ ឬវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ថ្មីជំនួសឯកសារគណនីដែលបានបាត់ ប៉ុន្តែត្រូវយល់ព្រមបង់កម្រៃសេវាទៅតាមការកំណត់ដោយប្រាសាក់ ។
- ប្រាសាក់មិនទទួលខុសត្រូវចំពោះអតិថិជន ឬភាគីទីបីណាមួយ ប្រសិនបើមានប្រតិបត្តិការគណនីណាមួយកើតឡើងទាក់ទងទៅនឹងគណនីនោះ មុនពេលអតិថិជនជូនដំណឹងមកប្រាសាក់ឡើយ ។
- របាយការណ៍គណនី
- ប្រាសាក់នឹងផ្តល់របាយការណ៍គណនីទាក់ទងទៅនឹងប្រតិបត្តិការចេញ ឬចូលក្នុងគណនីរបស់អតិថិជនទៅតាមការស្នើសុំជាក់ស្តែងពីអតិថិជន ។
- អតិថិជនត្រូវត្រួតពិនិត្យរបាយការណ៍គណនីរបស់ខ្លួនដែលបង្ហាញក្នុងរបាយការណ៍គណនីនោះ និងត្រូវជូនដំណឹងមកប្រាសាក់ភ្លាមក្នុងអំឡុងពេល១៤ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការបោះពុម្ពទិន្នន័យ ក្នុងករណីឃើញភាពមិនប្រក្រតី ឬមិនត្រឹមត្រូវ ឬមានការកោសលុបផ្សេងៗ ។
- សិទ្ធិក្នុងការទូទាត់
- បន្ថែមលើការព្រមព្រៀងផ្សេងៗ ប្រាសាក់មានសិទ្ធិក្នុងការទូទាត់ទឹកប្រាក់នៅក្នុងគណនី ដើម្បីទូទាត់បំណុលដោយពុំតម្រូវឱ្យធ្វើការជូនដំណឹងដល់អតិថិជនជាមុនឡើយ ។ ប្រាសាក់នឹងធ្វើការទូទាត់ទឹកប្រាក់ចេញពីគណនីនូវចំនួនទឹកប្រាក់ដែលអតិថិជនជំពាក់ប្រាសាក់ ទោះជាបំណុលរួម ឬដាច់ដោយឡែកក៏ដោយ ។
- ប្រាសាក់រក្សាសិទិ្ធក្នុងការកែតម្រូវ ឬទូទាត់ចេញពីគណនីអតិថិជន ចំពោះប្រតិបត្តិការដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ឬការទូទាត់ទាំងឡាយណា ដែលធើ្វឡើងដោយកំហុសបច្ចេកទេស ឬ ការដោះស្រាយបណ្ដឹងលើការផ្ទេរ/ដាក់ប្រាក់ខុសលេខគណនី ដោយពុំតម្រូវឱ្យធ្វើការស្នើសុំការអនុញ្ញាតពីអតិថិជនឡើយ ។
- ការរំខានដល់សេវាកម្ម និងប្រធានសក្តិ
- ប្រាសាក់នឹងមិនទទួលរ៉ាប់រងលើការខាតបង់ទាំងឡាយណា ដែលបណ្តាលមកពីការរអាក់រអួលរបស់ប្រព័ន្ធ ឬឧបករណ៍ដំណើរការមិនប្រក្រតីឡើយ ។
- ដូចគ្នានេះដែរ ប្រាសាក់ក៏នឹងមិនទទួលខុសត្រូវ ចំពោះការខូចខាតទាំងឡាយណា ដែលបណ្តាលមកពីការខកខានមិនបានបំពេញសេវាកម្ម ឬកាតព្វកិច្ចរបស់ខ្លួនដោយសារករណីប្រធានសក្តិរួមមាន គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ភេរវកម្ម កុប្បកម្ម សង្គ្រាម ឬក៏មូលហេតុផ្សេងទៀតដែលហួសពីលទ្ធភាពគ្រប់គ្រងបានរបស់ប្រាសាក់ ។
- ការរក្សាព័ត៌មានអតិថិជនជាការសម្ងាត់
- ប្រាសាក់នឹងរក្សារាល់ព័ត៌មានទាំងអស់របស់អតិថិជនជាការសម្ងាត់ ។
- ប្រាសាក់នឹងមិនបញេ្ចញព័ត៌មានអតិថិជនរបស់ខ្លួនទៅកាន់ភាគីទីបី ដោយមិនមានការអនុញ្ញាតពីអតិថិជនឡើយ លើកលែងតែការស្នើសុំនោះតម្រូវដោយច្បាប់ ឬធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច ។
- ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងបទឧក្រិដ្ឋផ្សេងៗ
- ប្រាសាក់ត្រូវបានតម្រូវឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញាតិ ជាធរមាន ពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងបទឧក្រិដ្ឋផេ្សងៗ ។
- ប្រាសាក់អាចចាត់វិធានការនានាតាមឆន្ទានុសិទិ្ធរបស់ខ្លួនដើម្បីគោរពតាមច្បាប់ និងបទប្បញ្ញាតិ ជាធរមាន ។
- អតិថិជនយល់ព្រមជាមួយប្រាសាក់ថា ប្រាសាក់អាចនឹងពន្យារពេល ឬបង្ខាំងទុក ឬបដិសេធមិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដែលមិនមានការទទួលខុសត្រូវ ប្រសិនបើប្រាសាក់សង្ស័យថា៖
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬច្បាប់អន្តរជាតិ ។
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចនឹងពាក់ព័ន្ធដោយផ្ទាល់ និង/ឬដោយប្រយោលទៅនឹងដំណើរការ ឬគោលបំណងនៃការប្រព្រឹត្តសកម្មភាពខុសច្បាប់ ។
- ច្បាប់អនុវត្ត
- រាល់លក្ខខណ្ឌទាំងឡាយដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ត្រូវអនុវត្តឱ្យស្របតាមច្បាប់ គោលការណ៍ និងនីតិវិធីរបស់ប្រាសាក់ ។
- ប្រសិនបើលក្ខខណ្ឌណាមួយនៅក្នុងលក្ខខណ្ឌទូទៅនេះ មិនអាចអនុវត្តបាន ឬគ្មានសុពលភាពស្របតាមផ្លូវច្បាប់ លក្ខខណ្ឌទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលលក្ខខណ្ឌនោះមិនអាចអនុវត្តបាន ឬអសុពលភាពនៃលក្ខខណ្ឌនោះតែប៉ុណ្ណោះ ចំណែកលក្ខខណ្ឌផ្សេងៗទៀតនៃលក្ខខណ្ឌទូទៅនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល ។
- រាល់វិវាទដែលកើតចេញពីការបកស្រាយខ្លឹមសារផ្សេងគ្នារវាងអតិថិជន (ម្ចាស់គណនី) និងប្រាសាក់ គឺត្រូវបកស្រាយដោយអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- រាល់ផលិតផល និងសេវាកម្មទាំងអស់របស់ប្រាសាក់ ត្រូវអនុវត្តតាមលក្ខខណ្ឌទូទៅនេះ ។ ក្នុងករណីលក្ខខណ្ឌទាំងឡាយណា ដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះផ្ទុយទៅនឹងលក្ខខណ្ឌលម្អិត ឬលក្ខខណ្ឌជាក់លាក់នៃផលិតផលនីមួយៗ នោះលក្ខខណ្ឌលម្អិត ឬលក្ខខណ្ឌជាក់លាក់របស់ផលិតផលនោះត្រូវយកជាគោល ។
- លក្ខខណ្ឌទូទៅនេះត្រូវបានធ្វើឡើងជាភាសាខែ្មរ និងអង់គ្លេស ។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬមិនស៊ីគ្នា នោះអត្ថបទជាភាសារខែ្មរចាត់ទុកជាផ្លូវការ ។
- សេចក្តីផ្តើម
- លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ តទៅហៅថា «លក្ខខណ្ឌប្រើប្រាស់» គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក តទៅហៅថា «ប្រាសាក់» ទាក់ទងទៅនឹងការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ។
- សូម លោក-លោកស្រី អាន លក្ខខណ្ឌប្រើប្រាស់ នេះដោយប្រុងប្រយ័ត្ន មុននឹងចុច «យល់ព្រម» ដើម្បីបន្តចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ។
- នៅពេល លោក-លោកស្រី បានចុច «យល់ព្រម» មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ ព្រមទាំងលក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មប្រាសាក់ ហើយ លោក-លោកស្រី យល់ព្រមទទួលខុសត្រូវលើការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ។
- និយមន័យនៃពាក្យគន្លឹះ
ពាក្យ «លោក-លោកស្រី»៖
សំដៅដល់អតិថិជនជា ម្ចាស់គណនី ដែលបានចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ។ សេវាធនាគារចល័តប្រាសាក់៖
សំដៅលើ កម្មវិធីសេវាធនាគារចល័តប្រាសាក់ ដែលអនុញ្ញាតឱ្យ លោក-លោកស្រីអាចធ្វើការចុះឈ្មោះប្រើប្រាស់ និងអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុលើគណនីរបស់ខ្លួនបានដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) ដែលប្រតិបត្តិការរួមមាន៖ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ ទូទាត់ទំនិញ/សេវាកម្ម ពិនិត្យព័ត៌មានគណនី ឬ បើកគណនីបញ្ញើមានកាលកំណត់ ។ល។ គណនី៖
សំដៅលើគណនីប្រាក់បញ្ញើសន្សំទាំងឡាយណាដែល លោក-លោកស្រីបានបើកជាមួយប្រាសាក់អាចជា៖ គណនីសន្សំ ឬ គណនីចម្រើនគ្មានកាលកំណត់ ឬ គណនីចម្រើនតាមលំដាប់ ឬ គណនីបើកប្រាក់បៀវត្ស ។ល។ លេខកូដសម្ងាត់ (PIN)៖
គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន 06 ខ្ទង់ (ជាលេខសុទ្ធ) ដែលត្រូវបានកំណត់ដោយផ្ទាល់ពី លោក-លោកស្រី នៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។ លេខកូដសម្ងាត់នេះ ប្រើដើម្បីចូលទៅប្រើប្រាស់ (Login) កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។ Dynamic Code៖
អាចហៅថា One Time Password (OTP) ជាលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ផ្សេងមួយទៀត ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិពីប្រព័ន្ធ និងត្រូវបានផ្ញើសារទៅកាន់លេខទូរស័ព្ទ របស់លោក-លោកស្រី ដើម្បីអនុម័តលើការចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ឬការធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ ។ លេខកូដ OTP នេះមានសុពលភាពប្រើប្រាស់បានតែមួយដង ឬ មួយប្រតិបត្តិការគត់ និងអស់សុពលភាពក្រោយពីបានបង្កើតឡើងក្នុងរយៈពេលត្រឹម 01 នាទី ។ ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ៖
សំដៅដល់ប្រព័ន្ធសុវត្ថិភាពនៃការស្កេនស្នាមខ្ចៅដៃ ឬ ផ្ទៃមុខនៅលើទូរស័ព្ទចល័ត (Fingerprint / Facial Recognition) សម្រាប់បញ្ជាក់អត្តសញ្ញាណអតិថិជន នៅពេលចូលប្រើទូរស័ព្ទ ឬ កម្មវិធីសេវាធនាគារចល័តប្រាសាក់បន្ថែមពីលើការប្រើប្រាស់ លេខកូដសម្ងាត់ (PIN) ។ លោក-លោកស្រី អាចកំណត់ការចូលប្រើប្រាស់កម្មវីធីសេវាធនាគារចល័តប្រាសាក់ដោយប្រើការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ លុះត្រាតែ លោក-លោកស្រី បានកំណត់ លក្ខខណ្ឌសុវត្ថិភាពនេះនៅពេលចូលប្រើប្រាស់ទូរស័ព្ទចល័តរបស់ លោក-លោកស្រី ជាមុន ។ QR Code៖
ជា QR (Quick Response code) តំណាងឱ្យលេខគណនីរបស់ លោក-លោកស្រី ឬ ភាគីផ្សេងទៀតប្រើប្រាស់សម្រាប់ទទួលប្រាក់ ឬ ទូទាត់ថ្លៃទំនិញ/សេវាកម្មតាមរយៈមុខងារស្កេន QR Code ។ ផ្ទេរប្រាក់តាមលេខកូដសម្ងាត់៖
ជាប្រតិបត្តិការផ្ទេរប្រាក់ពី គណនី ទៅ លេខទូរស័ព្ទ ហើយទទួលបានលេខកូដចំនួន 06 ខ្ទង់ ដើម្បីយកទៅដកប្រាក់តាមទូអេធីអឹម ឬ ម៉ាស៊ីនឆូតកាតប្រាសាក់ (មិនតម្រូវប្រើប័ណ្ណអេធីអឹម) ។ របាយការណ៍គណនី (Statement)៖
សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬ ចូលទំាងឡាយនៅក្នុងគណនី ដែលលោក-លោកស្រីអាចពិនិត្យតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ ។ ករណីប្រធានសក្តិ៖
សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬ ដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬ ទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុបកម្ម សង្គ្រាម ។ល។ - ប្រភេទមុខងារសំខាន់ៗនៃកម្មវិធីសេវាធនាគារចល័តប្រាសាក់
- ផ្ទេរប្រាក់រវាង គណនីប្រាសាក់ ទៅ/មក គណនីប្រាសាក់
- ផ្ទេរប្រាក់ពីគណនីប្រាសាក់ ទៅ គណនីបាគង (ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ)
- ផ្ទេរប្រាក់ពី គណនីប្រាសាក់ ទៅ គណនីធនាគារ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមប្រព័ន្ធបាគង ឬ ប្រព័ន្ធរីធែលផេ
- ផ្ទេរប្រាក់ពី គណនីប្រាសាក់ ទៅ លេខទូរស័ព្ទ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមប្រព័ន្ធរីធែលផេ
- ផ្ទេរប្រាក់តាមលេខកូដសម្ងាត់
- ទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម ថ្លៃសិក្សា ។ល។
- បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ
- បើកគណនីបញ្ញើមានកាលកំណត់
- កំណត់កាលវិភាគផ្ទេរប្រាក់ និង ទូទាត់វិក្កយបត្រ
- ទូទាត់ទំនិញ / សេវាកម្មតាមរយៈការស្កេន QR Code / KHQR Code (ក្នុងគ្រឹះស្ថានតែមួយ ឬ ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)
- ពិនិត្យសមតុល្យគណនី ឬ របាយការណ៍គណនី
- ពិនិត្យព័ត៌មានគណនីបញ្ញើមានកាលកំណត់ និងព័ត៌មានកម្ចី
- ពិនិត្យអត្រាប្តូរប្រាក់
- បង្ខាំង ឬ ដោះបង្ខាំងប័ណ្ណអេធីអឹម
- ប្តូរលេខកូដសម្ងាត់ (PIN) សម្រាប់ចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត
- កំណត់លេខកូដសម្ងាត់ថ្មី ករណីភ្លេច
- ពិនិត្យទីតាំងម៉ាស៊ីនអេធីអឹម និងសាខាប្រាសាក់
- បង្កើតទម្រង់ផ្ទេរប្រាក់ និង ទូទាត់វិក្កយបត្រ
- ព័ត៌មានផ្សេងៗ ឬ ប្រតិបត្តិការថ្មីៗ ដែលអាចនឹងដាក់ឱ្យប្រើប្រាស់នាពេលអនាគត ។ល។
- ការចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់
- លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
ក) ជាអតិថិជនឯកត្តជន (Individual) ដែលមានអាយុចាប់ពី 16 ឆ្នាំ ឡើងទៅ ខ) មានគណនីប្រាក់បញ្ញើសន្សំនៅប្រាសាក់ គ) មានទូរស័ព្ទចល័តឆ្លាតវៃ (Smart Phone) ដែលប្រតិបត្តិដោយប្រព័ន្ធ iOS ឬ Android និងលេខទូរស័ព្ទប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយទូរស័ព្ទ និងលេខទូរស័ព្ទនេះត្រូវនៅជាមួយគ្នា ឃ) ត្រូវដំឡើង កម្មវិធីសេវាធនាគារចល័តប្រាសាក់ (PRASAC Mobile Banking application) នៅលើទូរស័ព្ទជាមួយលេខទូរស័ព្ទដែលមានសុពលភាព និងជាលេខដែលបានផ្តល់មកប្រាសាក់ពេលស្នើសុំបើកគណនី ង) ត្រូវបញ្ចូលព័ត៌មានចាំបាច់មួយចំនួនរួមមាន លេខគណនី ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ ឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីតម្រូវនៃប្រព័ន្ធសម្រាប់ការចុះឈ្មោះប្រើប្រាស់ ច) ត្រូវកំណត់ លេខកូដសម្ងាត់ (PIN) ផ្ទាល់ខ្លួន ចំនួន 06 ខ្ទង់ សម្រាប់ចូលប្រើប្រាស់ (Login) កម្មវិធីសេវាធនាគារចល័តប្រាសាក់ដោយខ្លួនឯង និង/ឬ អាចកំណត់ការ ស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint /Facial Recognition) ដើម្បីបង្កើនសុវត្ថិភាពនៃការចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ឆ) ត្រូវយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ នេះ ។ - នៅក្នុងដំណើរការនៃការចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ តាមរយៈទូរស័ព្ទចល័ត លោក-លោកស្រី នឹងទទួលបាន លេខកូដ One-Time Password (OTP) ចំនួន 06 ខ្ទង់ ដែលប្រព័ន្ធនឹងផ្ញើចូលទៅកាន់ប្រអប់សារលេខទូរស័ព្ទចល័តរបស់ លោក-លោកស្រី ដែលផ្តល់មកប្រាសាក់ចុងក្រោយបំផុត ដើម្បីអនុម័តលើប្រតិបត្តិការនៃការស្នើសុំចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តតាមរយៈទូរស័ព្ទចល័ត ។
- បន្ទាប់ពីបានចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ជោគជ័យ លោក-លោកស្រី អាចប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ដើម្បីធ្វើគ្រប់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយនឹងគណនីប្រាក់បញ្ញើសន្សំ ដែល លោក-លោកស្រី ប្រើដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត ។
- រាល់ការចូលប្រើប្រាស់ (Login) កម្មវិធីសេវាធនាគារចល័តប្រាសាក់ លោក-លោកស្រី អាចប្រើលេខទូរស័ព្ទ (លេខទូរស័ព្ទចុងក្រោយបំផុតដែលផ្តល់មកប្រាសាក់) ធ្វើជា អត្តលេខអ្នកប្រើប្រាស់ (User ID) និង លេខកូដសម្ងាត់ (PIN) ចំនួន 06 ខ្ទង់ ឬ ការស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint/Facial Recognition) ដែលលោក-លោកស្រី បានកំណត់ដោយខ្លួនឯងនៅពេលចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។
- លក្ខខណ្ឌតម្រូវនៃការចុះឈ្មោះប្រើប្រាស់
- លក្ខខណ្ឌប្រើប្រាស់គណនីភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់
- លក្ខខណ្ឌគណនីភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់
- កម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់ចែកចេញជា 02 ប្រភេទ គឺ ៖
- កម្រិតសិទ្ធិ «ពេញលេញ / Full Access»៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនីនៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានគ្រប់មុខងារប្រតិបត្តិការ (ផ្ទេរប្រាក់/ទូទាត់…) និងពិនិត្យព័ត៌មានគណនី កម្ចី អត្រាប្តូរប្រាក់ ឬ ព័ត៌មានផ្សេងៗ ។
- កម្រិតសិទ្ធិ «ពិនិត្យព័ត៌មាន / View Only»៖ ជាកម្រិតសិទ្ធិនៃការប្រើប្រាស់គណនីនៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ ដែលអនុញ្ញាតឱ្យ លោក-លោកស្រី មានសិទ្ធិត្រឹមតែពិនិត្យព័ត៌មានគណនីកម្ចី អត្រាប្តូរប្រាក់ ឬ ព័ត៌មានផ្សេងៗ ដោយមិនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ (ផ្ទេរប្រាក់/ទូទាត់…) បានឡើយ ។
- គណនីផ្ទាល់ខ្លួន (Single Account) ដែល លោក- លោកស្រី បានប្រើប្រាស់ដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ នឹងត្រូវបានកំណត់កម្រិតសិទ្ធិប្រើប្រាស់គណនី «ពេញលេញ / Full Access» ដោយស្វ័យប្រវត្តិពីប្រព័ន្ធ ។
- ករណី លោក-លោកស្រី ចង់ប្តូរកម្រិតសិទ្ធិប្រើប្រាស់គណនីពី «ពេញលេញ / Full Access» ទៅ/មក «ពិនិត្យព័ត៌មាន / View Only» លោក-លោកស្រី អាចស្នើសុំប្តូរកម្រិតសិទ្ធិប្រើប្រាស់ជាលាយលក្ខណ៍អក្សរនៅតាមសាខាប្រាសាក់ណាមួយដែលនៅជិតបំផុត ។
- ករណី លោក-លោកស្រី មានបំណងចង់ភ្ជាប់គណនីបន្ថែមទៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ នោះលោក-លោកស្រី អាចធ្វើការភ្ជាប់គណនីបន្ថែមបានដោយខ្លួនឯងតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ ដោយត្រូវអនុវត្តតាមនីតិវិធីតម្រូវពីប្រព័ន្ធ ឬ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរមកកាន់សាខាប្រាសាក់ណាមួយដែលនៅជិត លោក-លោកស្រី ។
- ករណីស្នើសុំភ្ជាប់ គណនីឯកត្តជនរួម (Joint Account) ទៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ លោក-លោកស្រីអាចស្នើសុំភ្ជាប់បានជាលាយលក្ខណ៍អក្សរនៅតាមសាខាប្រាសាក់ណាមួយដែលនៅជិតបំផុត ។
- គណនីបញ្ញើមានកាលកំណត់ (Term Deposit Account) នឹងត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ ក្នុងករណី គណនីប្រភព ត្រូវបានភ្ជាប់នៅក្នុងកម្មវិធីសេវាធនាគារចល័ត ។
- គណនីកម្ចី (Loan Account) ត្រូវបានភ្ជាប់ដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ ករណីអ្នកឈរឈ្មោះខ្ចី បានចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។
- កម្រិតសិទ្ធិប្រើប្រាស់គណនីភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់ចែកចេញជា 02 ប្រភេទ គឺ ៖
- លក្ខខណ្ឌដកគណនីភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់
លោក-លោកស្រី អាចធ្វើការដកចេញនូវគណនីដែលភ្ជាប់ជាមួយកម្មវិធីសេវាធនាគារចល័តប្រាសាក់បានដោយខ្លួនឯងតាមរយៈទូរស័ព្ទ ដោយត្រូវអនុវត្តតាមនីតិវិធីតម្រូវពីប្រព័ន្ធ ឬ ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាប្រាសាក់ណាមួយដែលនៅជិត លោក-លោកស្រី ។
- លក្ខខណ្ឌគណនីភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់
- ម៉ោងប្រតិបត្តិការ
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់បាន 24 ម៉ោង ជាប្រចាំថ្ងៃ (24/7) លើកលែងតែមានការផ្អាកជាបណ្តោះអាសន្នដោយមានការជូនដំណឹងពីប្រាសាក់ ។
- ប្រាសាក់នឹងធ្វើការជូនដំណឹងដល់ លោក-លោកស្រី ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ។
- ប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬ ពេលមានការចាំបាច់ណាមួយ ។
- រូបិយប័ណ្ណ និង អតា្រប្តូរប្រាក់
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ប្រាក់រៀល (KHR) និង
- ប្រាក់ដុល្លារអាមេរិក (USD)
- រាល់ប្រតិបត្តិការឆ្លងរូបិយប័ណ្ណ អត្រាប្ដូរប្រាក់ត្រូវយោងទៅតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ប្រាសាក់នៅក្នុងថ្ងៃ និងម៉ោងនៃការធ្វើប្រតិបត្តិការ ឬ យោងតាមអត្រាប្តូរប្រាក់នៃធនាគារអ្នកទទួលផល ករណីផ្ទេរឆ្លងរូបិយប័ណ្ណទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេង ។
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ទំហំកំណត់នៃប្រតិបត្តិការ និង កម្រៃសេវា
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់ និងត្រូវគោរពទៅតាមទំហំកំណត់ដោយប្រាសាក់ ។
- លោក-លោកស្រី យល់ព្រម បង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ ព្រមទាំងយល់ព្រមឱ្យប្រាសាក់ទូទាត់កម្រៃសេវាដោយផ្ទាល់ចេញពីគណនីរបស់ លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងជាមុនឡើយ ។
- លោក-លោកស្រី អាចស្វែងរកព័ត៌មានស្តីពី កម្រៃសេវា និង/ឬ ទំហំកំណត់ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ទៅតាមប្រភេទប្រតិបត្តិការនីមួយៗ នៅលើគេហទំព័រផ្លូវការរបស់ប្រាសាក់ និង/ឬ គ្រប់សាខាប្រាសាក់ និង/ឬ កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។
- សារជូនដំណឹងស្តីពីប្រតិបត្តិការកើតឡើងក្នុងគណនី (Push Notification)
- លក្ខណៈពិសេសផ្សេងៗពីប្រតិបត្តិការតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់
- រាល់ការបញ្ចូលលេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP ខុស 03 ដង នោះកម្មវិធីសេវាធនាគារចល័ត ប្រាសាក់នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ ។ លោក-លោកស្រី អាចទាក់ទងមកប្រាសាក់តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខាប្រាសាក់ណាមួយដើម្បីស្នើសុំដោះបង្ខាំង ។
- រាល់ការបញ្ចូលព័ត៌មាន ដើម្បីចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ (Online Self-Registration) ឬ ការកំណត់លេខកូដសម្ងាត់ថ្មី (Self PIN Reset) ខុសចំនួន 03 ដង នោះមុខងារនៃការចុះឈ្មោះប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ឬ មុខងារកំណត់លេខកូដសម្ងាត់ថ្មី (Self PIN Reset) នឹងត្រូវបានបង្ខាំងដោយស្វ័យប្រវត្តិ ។ ករណីនេះ លោក-លោកស្រី អាចទាក់ទងមកប្រាសាក់តាមរយៈលេខ 023/086 999 911 ឬ អញ្ជើញមកសាខាប្រាសាក់ណាមួយដើម្បីស្នើសុំដោះបង្ខាំង ។
- រាល់ការ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) លោក-លោកស្រី នឹងទទួលបានលេខកូដសម្ងាត់ចំនួន 06 ខ្ទង់ ដើម្បីធ្វើការដកប្រាក់តាមរយៈ ម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាតប្រាសាក់ ក្នុងរយៈពេល 48 ម៉ោង ។ ករណីហួសរយៈពេល 48 ម៉ោង ទឹកប្រាក់ផ្ទេរនឹងបង្វិលចូលទៅក្នុងគណនីដើមរបស់លោក-លោកស្រី វិញដោយស្វ័យប្រវត្តិ ។
- ការស្នើសុំបង្ខាំង ឬ ដោះបង្ខាំងកម្មវិធីសេវាធនាគារចល័តប្រាសាក់
- លោក-លោកស្រី អាចស្នើសុំបង្ខាំង (Block) កម្មវិធីសេវាធនាគារចល័តប្រាសាក់ តាមរយៈទូរស័ព្ទមកមន្ត្រីបម្រើសេវាអតិថិជន (023/086 999 911) ឬ អញ្ជើញមកកាន់សាខាប្រាសាក់ណាមួយដែលនៅជិតបំផុត ។
- ករណីស្នើសុំដោះបង្ខាំង (Unblock) កម្មវិធីសេវាធនាគារចល័តប្រាសាក់ឡើងវិញ លោក-លោកស្រី ត្រូវអញ្ជើញមកស្នើសុំជាលាយលក្ខណ៍អក្សរនៅសាខាប្រាសាក់ណាមួយដែលនៅជិតបំផុត ។
- ការបញ្ឈប់ការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់
- សុវត្ថិភាពលើការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់
- សុវត្ថិភាពទូរស័ព្ទចល័ត ឬ ឧបករណ៍ពាក់ព័ន្ធ
- សូមបង្កើត លេខសម្ងាត់ (Password) ឬ កំណត់ការ ស្កេនស្នាមខ្ចៅដៃ/ផ្ទៃមុខ (Fingerprint / Facial Recognition) ដើម្បីការពារទូរស័ព្ទចល័ត ឬ ឧបករណ៍ពាក់ព័ន្ធ របស់ លោក-លោកស្រី ពីការចូលប្រើប្រាស់ពីបុគ្គលផ្សេងដោយពុំមានការអនុញ្ញាត ។
- មិនត្រូវផ្តល់ ឬ បង្ហាញ លេខសម្ងាត់ (Password) ឬ អនុញ្ញាតឱ្យបុគ្គលណាម្នាក់ធ្វើការកំណត់ការ ស្កេនស្នាមខ្ចៅដៃ / ផ្ទៃមុខ ឬ ចូលប្រើប្រាស់ទូរស័ព្ទចល័ត ឬ ឧបករណ៍ពាក់ព័ន្ធ របស់លោក-លោកស្រី បើទោះបីជាបុគ្គលនោះជា អ្នករួមគណនី ឬ សាច់ញាតិ ឬ មិត្តភក្កិ ឬ បុគ្គលិកប្រាសាក់ ឬ បុគ្គលមានសមត្ថកិច្ចណាមួយក៏ដោយ ។ល។
- ត្រូវប្រាកដថារាល់ការបញ្ចូល លេខសម្ងាត់ (Password) ដើម្បីចូលប្រើប្រាស់ទូរស័ព្ទមិនត្រូវបានលបមើល ឬ ដឹងដោយបុគ្គលណាម្នាក់ឡើយ ។
- ត្រូវធ្វើការផ្លាស់ប្តូរ លេខសម្ងាត់ (Password) ឱ្យបានញឹកញាប់ ឬ ករណីសង្ស័យថាលេខសម្ងាត់ត្រូវបានដឹងដោយបុគ្គលណាម្នាក់ ។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬ បញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទឡើយ ។ ករណីបានភ្ជាប់ ត្រូវបិទ និងសម្អាតភ្លាមៗដើម្បីចៀសវាងការឆ្លងមេរោគ ឬ ការបន្លំលួចប្រាក់របស់ លោក-លោកស្រី (Virus and/or Hacker) ។
- សូមកុំប្រើទូរស័ព្ទចល័ត ឬ ឧបករណ៍ពាក់ព័ន្ធដែលភ្ជាប់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ជាមួយសេវាអុីនធឺណែតសាធារណៈ ឬ ប្រើរួមជាមួយអ្នកដទៃ ដើម្បីចៀសវាងពីការបន្លំលួចដោយ Hacker ។
- សូមកុំទុកទូរស័ព្ទចល័ត ឬ ឧបករណ៍ពាក់ព័ន្ធ ដែលកំពុងបើកកម្មវិធីសេវាធនាគារចល័តប្រាសាក់ចោលនៅទីសាធារណៈ និងត្រូវ ចាក់សោរទូរស័ព្ទ (Lock Phone) ភ្លាមៗករណីឈប់ប្រើប្រាស់ ។
- សូមចាកចេញ (Logout) ឬ បិទកម្មវិធីសេវាធនាគារចល័តប្រាសាក់ (PRASAC Mobile Banking application) នៅពេលធ្វើប្រតិបត្តិការរួចរាល់ ។
- ក្នុងករណី លោក-លោកស្រី លក់ ឬ ផ្ទេរទូរស័ព្ទឱ្យអ្នកផ្សេង ត្រូវលុបកម្មវិធីសេវាធនាគារចល័តប្រាសាក់ ឬ ព័ត៌មានពាក់ព័ន្ធផ្សេងៗចេញពីក្នុងទូរស័ព្ទឱ្យបានរួចរាល់ជាមុន ។
- ករណីបាត់ទូរស័ព្ទ ឬ សង្ស័យមានអ្នកផ្សេងស្គាល់លេខសម្ងាត់ចូលប្រើប្រាស់ទូរស័ព្ទ ត្រូវជូនដំណឹងមកប្រាសាក់ជាបន្ទាន់តាមរយៈលេខ 023/086 999 911 ដើម្បីបង្ខាំងសេវាធនាគារចល័ត ឬ ចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ ។
- សុវត្ថិភាពនៃលេខកូដសម្ងាត់ (PIN/OTP) និងព័ត៌មានពាក់ព័ន្ធ
- សូមរក្សា លេខកូដសម្ងាត់ (PIN) លេខកូដ OTP និងព័ត៌មានផ្សេងៗ របស់ លោក-លោកស្រី ឱ្យមានសុវត្ថិភាព ។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ លោក-លោកស្រី ។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត ឬ លេខទូរស័ព្ទ ឬ លេខគណនី ឬ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខរៀងដែលងាយស្រួលចាំ ឬ ស្រួលស្មានដឹង (ឧ. 111111 ឬ 123456…) មកធ្វើជា លេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័តរបស់ លោក-លោកស្រី ឡើយ ។
- សូមធ្វើការផ្លាស់ប្តូរ លេខកូដសម្ងាត់ (PIN) ឱ្យបានញឹកញាប់ និងក្នុងករណីសង្ស័យថា លេខកូដសម្ងាត់ (PIN) ត្រូវបានដឹងដោយអ្នកដទៃ ។
- សូមចងចាំលេខកូដសម្ងាត់ (PIN) របស់ លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដទៃដឹង ។
- សូមកុំផ្តល់ ឬ ផ្ញើលេខកូដសម្ងាត់ (PIN) និង/ឬ លេខកូដ OTP និង/ឬ ព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ដល់បុគ្គលណាម្នាក់ឡើយ ទោះដោយផ្ទាល់មាត់ ឬ តាមរយៈការផ្ញើសារអេឡិចត្រូនិក ។ល។
- ត្រូវធានាឱ្យច្បាស់ថា រាល់ពេល លោក-លោកស្រី បញ្ចូល លេខកូដសម្ងាត់ (PIN) ដើម្បីចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត (Login) មិនត្រូវបានអ្នកដទៃឃ្លាំមើល ឬ ក៏មានមនុស្សនៅក្បែរអ្នកឡើយ ។
- លោក-លោកស្រី គួរកំណត់ លេខកូដសម្ងាត់ (PIN) ចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័ត ឱ្យខុសពី លេខសម្ងាត់ (Password) បើកសោទូរស័ព្ទចល័តរបស់ខ្លួន ។
- សារបោកបញ្ឆោតតាមរយៈអុីម៉ែល ឬ ទូរស័ព្ទ
- សូមប្រុងប្រយ័ត្នការបោកបញ្ឆោតយកព័ត៌មាន តាមរយៈទូរស័ព្ទ អុីម៉ែល វេបសាយត៍ កម្មវិធីដែលលោតផ្ទាំងមក (pop-up window) ឬ សារ (SMS) ដែលជាល្បិចឱ្យ លោក-លោកស្រី បញ្ចូលព័ត៌មានសំខាន់ៗរបស់លោក-លោកស្រី ដូចជា៖ អត្តលេខអ្នកប្រើប្រាស់ (User ID/Username) ឬ លេខកូដសម្ងាត់ (PIN) ឬ លេខកូដ OTP ឬ លេខទូរស័ព្ទ (Phone) ឬ ថ្ងៃខែឆ្នាំកំណើត (Date of Birth) ឬ ព័ត៌មានផ្សេងៗ ជាដើម ។ល។
- ប្រាសាក់នឹងមិនស្នើសុំ លោក-លោកស្រី ឱ្យប្រាប់ពី លេខកូដសម្ងាត់ (PIN) និង/ឬ លេខកូដ OTP ដើម្បីចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ទោះដោយផ្ទាល់មាត់ ទូរស័ព្ទ អុីម៉ែល ឬ តាមមធ្យោបាយទំនាក់ទំនងណាមួយឡើយ ។
- ប្រសិនបើ លោក-លោកស្រី ទទួលបានអុីម៉ែល ឬ សារទូរស័ព្ទ ឬ ការហៅទូរស័ព្ទ ដែលស្នើសុំព័ត៌មានខាងលើ សូមលុបចោល ឬ បដិសេធជាបន្ទាន់ និង/ឬ មិនត្រូវចុចលើតំណភ្ជាប់បណ្តាញ (Link) ឬ បើកឯកសារភ្ជាប់ណាមួយដែលមាននៅក្នុងអុីម៉ែលនោះឡើយ ។
- សុវត្ថិភាពទូរស័ព្ទចល័ត ឬ ឧបករណ៍ពាក់ព័ន្ធ
- សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន
- លោក-លោកស្រី ត្រូវធានាថាគ្រប់ព័ត៌មានដែលបានផ្តល់មកប្រាសាក់ ជាព័ត៌មានត្រឹមត្រូវ និង ថ្មីបំផុត ។ ករណី លោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬ ក្លែងក្លាយ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យកម្រៃសេវា និងព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់ ។ រាល់ការបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី ។
- លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬ គណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬ អចេតនា ឬ ដោយការធ្វេសប្រហែស ឬ ដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬ ដោយប្រយោល តែម្នាក់ឯង ឬ ដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
- លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមកប្រាសាក់ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬ ការចំណាយផ្សេងៗដែលប្រាសាក់ទទួលរងទាក់ទងនឹងប្រតិបត្តិការសេវាធនាគារចល័ត ដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការដោយគ្មានការអនុញ្ញាត ឬ ប្រតិបត្តិការកែ្លងបន្លំ ។ល។
- លោក-លោកស្រី ត្រូវធានាពីការរក្សាសុវត្ថិភាពទូរស័ព្ទ និងព័ត៌មានសម្ងាត់ ដើម្បីចូលប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ដូចជាលេខកូដសម្ងាត់ និងព័ត៌មានផ្ទាល់ខ្លួន ។ល។
- លោក-លោកស្រី ត្រូវធានាថាបានដំឡើង ឬ ធ្វើបច្ចុប្បន្នភាព កម្មវិធីសេវាធនាគារចល័តប្រាសាក់ (PRASAC Mobile Banking application) ដោយផ្ទាល់ពី Google Play Store ឬ Apple Store និងធានាថាបានប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ជំនាន់ថ្មីបំផុត ដែលបានដាក់ឱ្យប្រើប្រាស់ ឬ ធ្វើបច្ចុប្បន្នភាពពីប្រាសាក់ ។
- លោក-លោកស្រី ត្រូវជូនដំណឹងមកប្រាសាក់ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរលេខទូរស័ព្ទ អុីម៉ែល និង/ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ ដែលបានផ្តល់មកប្រាសាក់ ។ រាល់ការខាតបង់ ឬ ការពន្យារពេលផ្សេងៗដែលអាចកើតមកពីការខកខានមិនបានជូនដំណឹងមកប្រាសាក់ ជាការទទួលខុសត្រូវទាំងស្រុងរបស់ លោក-លោកស្រី ។
- លោក-លោកស្រី មិនត្រូវធ្វើប្រតិបត្តិការណាមួយដែលខុសច្បាប់ ឬ សកម្មភាពអាជីវកម្មណាមួយដែលត្រូវបានហាមឃាត់តាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ ឡើយ ។
- លោក-លោកស្រី មានសិទ្ធិក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងរបាយការណ៍គណនីរបស់ខ្លួន និងសាកសួរមកប្រាសាក់ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ។
- ក្នុងករណី លោក-លោកស្រី មានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ លោក-លោកស្រី ត្រូវជូនដំណឹងជាបន្ទាន់មកប្រាសាក់តាមរយៈទូរស័ព្ទ 023/086 999 911 ។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើ លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ នេះ ។
- សិទ្ធិ និងកាតព្វកិច្ចរបស់ប្រាសាក់
- ប្រាសាក់មានសិទ្ធិផ្ទៀងផ្ទាត់ព័ត៌មានរបស់ លោក-លោកស្រី និងសម្រេចក្នុងការផ្តល់ជូននូវសេវាធនាគារចល័តដល់ លោក-លោកស្រី ។
- ប្រាសាក់នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈសេវាធនាគារចល័ត របស់ លោក-លោកស្រី តែប្រាសាក់មិនទទួលខុសត្រូវ ក្នុងករណីដែល លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬ លេខគណនីខុស ឬ ផ្ទេរសមតុល្យលើស ឬ ខ្វះ ជាដើម ។
- ប្រាសាក់មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬ បញ្ឈប់ការប្រើប្រាស់សេវាធនាគារចល័ត របស់ លោក-លោកស្រី ដោយយោងលើច្បាប់/បទបញ្ញត្តិ ឬ ដីកាពីតុលាការ ។
- ប្រាសាក់នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងមានការយល់ព្រមពី លោក-លោកស្រី ឬ ច្បាប់តម្រូវ ឬ មានដីកាពីតុលាការបង្គាប់ឱ្យបង្ហាញព័ត៌មានសម្ងាត់ទាំងនោះ ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែ ឬ អនុវត្តការយកកម្រៃសេវាប្រចំាឆ្នាំ/ប្រចាំខែ និង/ឬ កម្រៃសេវាពាក់ព័ន្ធលើការប្រើប្រាស់ និង/ឬ ធ្វើប្រតិបត្តិការតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ អាស្រ័យលើលក្ខខណ្ខ និងស្ថានភាពអាជីវកម្មជាក់ស្តែង ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពជាប្រចាំលើកម្មវិធីសេវាធនាគារចល័តប្រាសាក់ទៅជំនាន់ថ្មីៗ ដោយប្រាសាក់អាចនឹង៖
- ដាក់បន្ថែមនូវមុខងារប្រតិបត្តិការថ្មីៗ ដោយយោងទៅតាមនិន្នាការទីផ្សារ និង/ឬ ការប្រែប្រួលបច្ចេកវិទ្យា ឬ
- លុប ឬ ផ្អាកជាបណ្តោះអាសន្នលើមុខងារណាមួយ ប្រសិនបើមានបញ្ហាបច្ចេកទេសណាមួយកើតឡើងដែលអាចមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគារ ឬ ក្នុងគោលបំណងថែទាំប្រព័ន្ធ ឬ ផ្សេងៗ ។
- នៅក្នុងដំណាក់កាលណាមួយ ប្រាសាក់អាចនឹងជំរុញឱ្យ លោក-លោកស្រី ធ្វើបច្ចុប្បន្នភាពកម្មវិធីសេវាធនាគារចល័តប្រាសាក់មកជំនាន់ថ្មីចុងក្រោយបង្អស់ (Update Last Version) ដើម្បីបង្កើនសុវត្ថិភាព និងភាពដូចគ្នាលើការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តប្រាសាក់ ។
- ប្រសិនបើ កម្មវិធីសេវាធនាគារចល័តប្រាសាក់ របស់ លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ប្រាសាក់នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬ ផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម ។
- ប្រាសាក់ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬ បញ្ហាផ្សេងៗដែលកើតមាន តាមរយៈលេខ 023/086 999 911 ។
- ការកែប្រែកម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌផ្សេងៗ និងការជូនដំណឹងពីប្រាសាក់
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា ទំហំកំណត់ និង/ឬលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់សេវាធនាគារចល័ត របស់ លោក-លោកស្រី ដោយប្រាសាក់នឹងធ្វើការជូនដំណឹងទៅអតិថិជន ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ។
- ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពី លោក-លោកស្រី ត្រូវសន្មតថា លោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែទាំងនោះមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
- អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ ។
1). តាមរយៈសាខារបស់ប្រាសាក់ និង/ឬ 2). តាមរយៈវេបសាយត៍ និង/ឬ បណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ប្រាសាក់ និង/ឬ 3). ការផ្ញើសារ និង/ឬ អុីម៉ែលទៅកាន់ លោក-លោកស្រី 4). តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីសេវាធនាគារចល័តប្រាសាក់ ឬ មធ្យោបាយផ្សេងៗដែលប្រាសាក់បានជ្រើសរើស ។ល។ - ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី ។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬ ក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុង «លក្ខខណ្ឌប្រើប្រាស់» នេះ ត្រូវអនុវត្តតាមគោលនយោបាយរបស់ប្រាសាក់ និង/ឬ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- វិភាគភាព
- ភាសា
លោក-លោកស្រី នឹងទទួលបានសារជូនដំណឹងតាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ (Push Notification) ស្តីអំពីប្រតិបត្តិការហិរញ្ញវត្ថុដែលបានកើតឡើងនៅក្នុងគណនីរបស់លោក-លោកស្រី លើកលែងតែមានភាពរអាក់រអួលពីប្រព័ន្ធ ។
លោក-លោកស្រី អាចស្នើសុំបញ្ឈប់ការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ជាលាយលក្ខណ៍អក្សរបាន ដោយត្រូវអញ្ជើញទៅកាន់សាខាប្រាសាក់ណាមួយដែលនៅជិតបំផុត ។
អនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រាសាក់អាចនឹងពន្យារពេល ឬ មិនធ្វើប្រតិបត្តិការជូន លោក-លោកស្រី បាន ប្រសិនបើប្រាសាក់មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖
1). | ប្រាសាក់មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ |
2). | ប្រតិបត្តិការ ឬ គណនីនោះមានទំនាក់ទំនង ឬ ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ |
3). | មានការបង្គាប់បញ្ជាពីតុលាការ ឬ ធនាគារជាតិ នៃ កម្ពុជា ។ល។ |
ប្រសិនបើប្រការណាមួយនៃលក្ខខណ្ឌប្រើប្រាស់នេះ មិនអាចអនុវត្តបាន ឬ គ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬ អសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃលក្ខខណ្ឌប្រើប្រាស់នេះនៅតែបន្តមានសុពលភាពអនុវត្តដដែល ។
លក្ខខណ្ឌប្រើប្រាស់នេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស ។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ ៕
- លក្ខខណ្ឌទូទៅ
- លក្ខខណ្ឌទូទៅ លើការបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈកម្មវិធីសេវាធនាគារចល័តហៅកាត់ថា «លក្ខខណ្ឌទូទៅ» គឺជាកិច្ចព្រមព្រៀងរវាង លោក-លោកស្រី ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ហៅកាត់ថា «ប្រាសាក់» ក្នុងការប្រើប្រាស់សេវាកម្មនេះជាមួយប្រាសាក់ ។
- សូម លោក-លោកស្រី អានលក្ខខណ្ឌទូទៅនេះដោយប្រុងប្រយ័ត្ន មុននឹងចុច «យល់ព្រម» ដើម្បីបន្តលើការបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈកម្មវិធីសេវាធនាគារចល័តរបស់ប្រាសាក់ ។
- នៅពេល លោក-លោកស្រី បានចុច «យល់ព្រម» មានន័យថា លោក-លោកស្រី បានអាន បានយល់ និងព្រមអនុវត្តនូវគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការបើក និងប្រើប្រាស់គណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីសេវាធនាគារចល័តរបស់ប្រាសាក់ ។
- និយមន័យនៃពាក្យគន្លឹះ
ពាក្យ «លោក-លោកស្រី»៖
សំដៅដល់ ម្ចាស់គណនី ឬអ្នកមានសិទ្ធិក្នុងគណនី ដែលបានបើកគណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីសេវាធនាគារចល័តរបស់ប្រាសាក់ ។ កម្មវិធីសេវាធនាគារចល័ត៖
សំដៅលើការប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទចល័ត ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការលើគណនីរបស់ខ្លួនបានដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា (24/7) រួមមានប្រតិបត្តិការផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ឬបើកគណនីបញ្ញើមានកាលកំណត់ ជាដើម ។ គណនីបញ្ញើមានកាលកំណត់៖
គឺជាគណនីប្រាក់បញ្ញើសន្សំ ដែលមានរយៈពេលជាក់លាក់ក្នុងការដាក់ប្រាក់បញ្ញើ ហើយគណនីនេះទទួលបានអត្រាការប្រាក់ខ្ពស់ទៅតាមរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗ ។ គណនីប្រភព៖
គឺជាគណនីគោលសម្រាប់ការដកប្រាក់ដើមនៅពេលបើកគណនី ឬទូទាត់ការប្រាក់ និងប្រាក់ដើមចូលវិញនៅពេលបិទគណនីបញ្ញើមានកាលកំណត់ ឬទទួលការប្រាក់ប្រចាំខែជាដើម ។ រាល់ការបើក ឬបិទគណនី ឬធ្វើប្រតិបត្តិការផ្សេងៗនៅលើគណនីបញ្ញើមានកាលកំណត់ នៅតាមបញ្ជរបេឡា គឺត្រូវគោរពទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព ជាគោល ។ គណនីរួម៖
សំដៅលើគណនីប្រាក់បញ្ញើសន្សំទាំងឡាយណា ដែលមានសមាជិករួមគណនីចាប់ពី 02 (ពីរ) នាក់ ឡើងទៅ ។ របាយការណ៍គណនី៖
សំដៅលើកំណត់ត្រានៃប្រតិបត្តិការចេញ ឬចូលទាំងឡាយនៅក្នុងគណនី ។ លក្ខខណ្ឌបន្តតែប្រាក់ដើម៖
នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ការប្រាក់ នឹងផ្ទេរចូលទៅក្នុងគណនីប្រភព ហើយប្រាក់ដើមនឹងបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ ។ លក្ខខណ្ឌបន្តទាំងប្រាក់ដើម និងការប្រាក់៖
នៅពេលដល់កាលកំណត់នៃគណនីបញ្ញើមានកាលកំណត់ ប្រាក់ដើម និងការប្រាក់ បង្គរជាប្រាក់ដើម ហើយបន្តទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ ។ លក្ខខណ្ឌមិនបន្តគណនី៖
នៅពេលគណនីដល់កាលកំណត់ គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទដោយស្វ័យប្រវត្តិ ហើយប្រាក់ដើម និងការប្រាក់ នឹងត្រូវផ្ទេរចូលទៅក្នុងគណនីប្រភពដោយស្វ័យប្រវត្តិ ។ - លក្ខខណ្ឌនៃការបើកគណនីបញ្ញើមានកាលកំណត់
លោក-លោកស្រី ត្រូវបញ្ចូលព័ត៌មាន និងជ្រើសរើសលក្ខខណ្ឌសម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ទៅតាមព័ត៌មានតម្រូវ ដូចខាងក្រោម៖
- ម៉ោងប្រតិបត្តិការ
- លក្ខខណ្ឌតម្រូវនៃគណនីប្រភព
- ដើម្បីបើកគណនីបញ្ញើមានកាលកំណត់បាន លោក-លោកស្រី ត្រូវជ្រើសរើស គណនីប្រភព ដែលជាគណនីប្រាក់បញ្ញើសន្សំ ភ្ជាប់នឹងសេវាធនាគារចល័ត ជាមួយកម្រិតសិទ្ធិប្រើប្រាស់គណនី «ពេញលេញ/Full Access» ដែលអនុញ្ញាតឱ្យ លោក-លោកស្រី អាចធ្វើប្រតិបត្តិការគណនីបានគ្រប់ប្រភេទ ។
- គណនីប្រភព អាចជា គណនីសន្សំ ឬគណនីចម្រើនគ្មានកាលកំណត់ ឬគណនីចម្រើនតាមលំដាប់ ឬគណនីបើកប្រាក់បៀវត្ស ។ល។
- គណនីប្រភព មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំបិទឡើយ ប្រសិនបើគណនីនេះមានភ្ជាប់គណនីបញ្ញើមានកាលកំណត់ដែលកំពុងនៅដំណើរការ ។
- លោក-លោកស្រី យល់ព្រម និងអនុញ្ញាតឱ្យប្រាសាក់ យក គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃគណនីប្រភព ជាគោល ដើម្បីធ្វើការផ្ទៀងផ្ទាត់ពីភាពជាម្ចាស់គណនី ករណីមានការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗនៅតាមបញ្ជរបេឡា (អាចជាការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនី ឬរបាយការណ៍គណនី ។ល។) ។
- ករណី គណនីប្រភព គឺជាគណនីរួម ឬគណនីនីតិបុគ្គលដែលមាន អ្នកមានសិទ្ធិក្នុងគណនី ចាប់ពី 02 (ពីរ) នាក់ឡើងទៅ នោះ លោក-លោកស្រី ត្រូវទទួលស្គាល់ និងយល់ព្រមថាសមាជិកផ្សេងទៀតក្នុងគណនីរបស់ លោក-លោកស្រី មានសិទ្ធិក្នុងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ឬធ្វើប្រតិបត្តិការពាក់ព័ន្ធផ្សេងៗបាន ដោយគោរពទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃគណនីប្រភព ។
- រូបិយប័ណ្ណ
- លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- គណនីប្រាក់រៀល (KHR) និង
- គណនីប្រាក់ដុល្លារអាមេរិក (USD)
- ប្រភេទរូបិយប័ណ្ណនឹងត្រូវបានកំណត់ដោយផ្អែកទៅតាមប្រភេទរូបិយប័ណ្ណនៃគណនីប្រភព ។ ដូច្នេះ លោក-លោកស្រី មិនអាចជ្រើសរើសប្រភេទរូបិយប័ណ្ណខុសពីរូបិយប័ណ្ណនៃគណនីប្រភពបានឡើយ ។
- លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ជាមួយរូបិយប័ណ្ណចំនួន 02 (ពីរ) ប្រភេទ រួមមាន៖
- ទំហំទឹកប្រាក់ដាក់បញ្ញើ និង ចំនួនគណនី
- ទំហំទឹកប្រាក់បញ្ញើអប្បបរមា សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ គឺចាប់ពីចំនួន 200,000 រៀល ឬ 50 ដុល្លារអាមេរិក និងមិនឱ្យលើសពី 3% នៃមូលនិធិផ្ទាល់សុទ្ធរបស់ប្រាសាក់ ដោយរាប់បញ្ចូលទាំងរូបិយប័ណ្ណប្រាក់រៀល និង ដុល្លារអាមេរិក សម្រាប់អតិថិជនម្នាក់ ។
- មិនមានការកំណត់ទៅលើចំនួនគណនីបញ្ញើមានកាលកំណត់ ដែលត្រូវបានបើកដោយលោក-លោកស្រី ឡើយ ។
- រយៈពេលដាក់ប្រាក់បញ្ញើ
- អត្រាការប្រាក់
- លោក-លោកស្រី នឹងទទួលបានអត្រាការប្រាក់ទៅតាមជម្រើសនៃរយៈពេលដាក់ប្រាក់បញ្ញើនីមួយៗដែលបានជ្រើសរើស ។
- ការប្រាក់នឹងត្រូវបានបង្គរជាប្រចាំថ្ងៃ និងទូទាត់ចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ជាប្រចាំខែ ឬនៅចុងគ្រា (ដល់កាលកំណត់) ទៅតាមប្រភេទគណនីបញ្ញើមានកាលកំណត់ដែលលោក-លោកស្រី បានជ្រើសរើស ។
- លោក-លោកស្រី អាចស្វែងរកព័ត៌មានអំពីអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់បាននៅពេលបើកគណនីតាមរយៈសេវាធនាគារចល័ត ឬតាមរយៈវេបសាយត៍ផ្លូវការរបស់ប្រាសាក់ ឬសាខាប្រាសាក់ណាមួយដែលនៅជិត លោក-លោកស្រី បំផុត ។
- ពន្ធកាត់ទុក (ពន្ធលើការប្រាក់)
- លោក-លោកស្រី ទទួលស្គាល់ថារាល់ការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើសន្សំនឹងត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក ឬពន្ធផ្សេងៗតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិជាធរមាន ។
- លោក-លោកស្រី ទទួលស្គាល់ថា ពន្ធកាត់ទុក ជាបន្ទុករបស់ លោក-លោកស្រី និងយល់ព្រមឱ្យ ប្រាសាក់ធ្វើការទូទាត់ ពន្ធកាត់ទុក ចេញពីគណនីបញ្ញើមានកាលកំណត់ របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិនៅរាល់ពេលដែលប្រាសាក់បានបញ្ចូលការប្រាក់ទៅក្នុងគណនីនីមួយៗរបស់លោក-លោកស្រី ។
- អត្រាពន្ធកាត់ទុកត្រូវបានកំណត់ ទៅតាមអត្រាពន្ធ ដូចខាងក្រោម៖
- 6% សម្រាប់និវាសនជន ឬ
- 14% សម្រាប់អនិវាសនជន
លោក-លោកស្រី អាចបើកគណនីបញ្ញើមានកាលកំណត់តាមរយៈកម្មវិធីសេវាធនាគារចល័ត បានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង លើកលែងតែមានការជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នពីប្រាសាក់ ។
លោក-លោកស្រី អាចជ្រើសរើសរយៈពេលដាក់ប្រាក់បញ្ញើចាប់ពី 01 ខែ រហូតដល់ 60 ខែ ទៅតាមតម្រូវការ និងការបង្វិលសាច់ប្រាក់ជាក់ស្តែង ។
- ប្រភេទគណនីបញ្ញើមានកាលកំណត់
លោក-លោកស្រី អាចជ្រើសរើសបើកគណនីបញ្ញើមានកាលកំណត់ ចំនួន 02 (ពីរ) ប្រភេទរួមមាន៖
- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ប្រចាំខែ ៖ ជាប្រភេទគណនីដែលលោក-លោកស្រី នឹងទទួលបានការប្រាក់ជាប្រចាំខែ ដែលការប្រាក់នឹងបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងគណនីប្រភព ។
- គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ចុងគ្រា ៖ លោក-លោកស្រី នឹងទទួលបានការប្រាក់នៅពេលគណនីដល់កាលកំណត់ ហើយការប្រាក់នឹងបញ្ចូលទៅក្នុងគណនីប្រភព ឬបង្គរជាប្រាក់ដើម អាស្រ័យទៅលើការជ្រើសរើស លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ។
- លក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់
- នៅពេលបើកគណនី លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ទៅតាមជម្រើសដូចខាងក្រោម៖
- បន្តប្រាក់ដើម និង ការប្រាក់ (Rollover Principle and Interest)
- បន្តតែប្រាក់ដើម (Rollover Principle only)
- មិនបន្តគណនី (Close on Maturity)
- ករណី លោក-លោកស្រី ជ្រើសរើសលក្ខខណ្ឌបន្តគណនីដោយស្វ័យប្រវត្តិ (បន្តប្រាក់ដើម និងការប្រាក់ ឬ បន្តតែប្រាក់ដើម) ប្រសិនបើពុំមានការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗនៅពេលគណនីដល់កាលកំណត់ នោះមានន័យថា លោក-លោកស្រី យល់ព្រមបន្តគណនីបញ្ញើមានកាលកំណត់ទៅវគ្គបន្ទាប់ ទៅតាមរយៈពេល និងលក្ខខណ្ឌដាក់ប្រាក់បញ្ញើដូចមុន ហើយព្រមទទួលយកអត្រាការប្រាក់ស្តង់ដារដែលប្រាសាក់កំពុងមានជាធរមាន ។
- ករណី លោក-លោកស្រី ជ្រើសរើសប្រភេទ «គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ចុងគ្រា» នោះ លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្ត ឬមិនបន្តគណនី ណាមួយក្នុងចំណោមលក្ខខណ្ឌបន្តទាំង 03 (បី) ដូចបញ្ជាក់ក្នុងចំណុច 3.9.1 ខាងលើ ។
- ករណីលោក-លោកស្រី ជ្រើសរើសប្រភេទ «គណនីបញ្ញើមានកាលកំណត់-ចម្រើនការប្រាក់ប្រចាំខែ» នោះលោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបានតែ 02 (ពីរ) ជម្រើសប៉ុណ្ណោះ គឺបន្តតែប្រាក់ដើម (Rollover Principle only) ឬ មិនបន្តគណនី (Close on Maturity) ។ ករណីនេះ លោក-លោកស្រី មិនអាចជ្រើសរើសលក្ខខណ្ឌ បន្តប្រាក់ដើម និង ការប្រាក់ បានឡើយ ពីព្រោះការប្រាក់ត្រូវបានបញ្ចូលទៅក្នុងគណនីប្រភពជាប្រចាំខែរួចរាល់ ។
- នៅពេលបើកគណនី លោក-លោកស្រី អាចជ្រើសរើសលក្ខខណ្ឌបន្តគណនីបញ្ញើមានកាលកំណត់ ទៅតាមជម្រើសដូចខាងក្រោម៖
- ថ្ងៃប្រសិទ្ធភាពនៃការបើកគណនី
- ថ្ងៃប្រសិទ្ធភាព (Effective Date) នៃការបើកគណនីបញ្ញើមានកាលកំណត់ គឺនៅថ្ងៃជាក់ស្តែងដែល លោក-លោកស្រី បានបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈសេវាធនាគារចល័ត ។
- ករណី លោក-លោកស្រី បើកគណនីបញ្ញើមានកាលកំណត់នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក ឬបន្ទាប់ពីប្រព័ន្ធធនាគារស្នូលរបស់ប្រាសាក់បានធ្វើការបិទបញ្ជីជាប្រចាំថ្ងៃ (EOD / Closing Business Day) នោះថ្ងៃប្រសិទ្ធភាពនៃការបើកគណនី (Effective Date) នឹងត្រូវ លើកទៅថ្ងៃធ្វើការបន្ទាប់ (Next Working Day) ដោយស្វ័យប្រវត្តិ ។
- កាលបរិច្ឆេទដល់កាលកំណត់នៃគណនី
- កាលបរិច្ឆេទដល់កាលកំណត់ ឬថ្ងៃផុតកំណត់ (Maturity Date) នៃគណនីបញ្ញើមានកាលកំណត់ ត្រូវបានកំណត់ដោយស្វ័យប្រវត្តិពីប្រព័ន្ធ ដោយផ្អែកទៅតាម «រយៈពេលដាក់ប្រាក់បញ្ញើ» នីមួយៗ ដែលលោក-លោកស្រី បានជ្រើសរើស ។
- ករណី កាលបរិច្ឆេទដល់កាលកំណត់ ប៉ះចំថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក នោះកាលបរិច្ឆេទដល់កាលកំណត់ (Maturity Date) នឹងត្រូវលើកថយក្រោយឱ្យចំថ្ងៃធ្វើការ ដោយស្វ័យប្រវត្តិ ។
- វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬ របាយការណ៍គណនី
- លោក-លោកស្រី អាចពិនិត្យព័ត៌មាននៃគណនីបញ្ញើមានកំណត់ដែលបានបើក ឬប្រតិបត្តិការគណនីផ្សេងៗតាមរយៈកម្មវិធីសេវាធនាគារចល័តរបស់ប្រាសាក់ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
- លោក-លោកស្រី អាចធ្វើការបោះពុម្ព វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ដែលជាព័ត៌មានលម្អិតនៃគណនីបញ្ញើមានកាលកំណត់ បានដោយខ្លួនឯង ដោយគ្រាន់តែទាញយកព័ត៌មាននៃគណនីបញ្ញើមានកាលកំណត់នីមួយៗពីកម្មវិធីសេវាធនាគារចល័តរបស់ខ្លួន ។
- ករណី លោក-លោកស្រី មានបំណងស្នើសុំ វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ ឬរបាយការណ៍គណនី ជាច្បាប់ដើម នោះ លោក-លោកស្រី អាចអញ្ជើញមកស្នើសុំនៅសាខាប្រាសាក់ណាមួយដែលនៅជិតបំផុត ដោយការស្នើសុំត្រូវគោរពទៅតាមលក្ខខណ្ឌកំណត់ដោយប្រាសាក់ ។
- ការដាក់ប្រាក់បន្ថែមទៅក្នុងគណនីបញ្ញើមានកាលកំណត់ដែលបានបើករួចរាល់ មិនត្រូវបានអនុញ្ញាតនោះទេ ។
- រាល់ការដាក់ប្រាក់បន្ថែម គឺស្មើនឹងការបើកគណនីបញ្ញើមានកាលកំណត់ថ្មីបន្ថែមទៀត ដោយការបើកគណនី ត្រូវអនុវត្តទៅតាមលក្ខខណ្ឌបើកគណនីដូចមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ។
រាល់ការស្នើសុំដកប្រាក់ដោយផ្នែកណាមួយ ឬទាំងស្រុង ចេញពីគណនីបញ្ញើមានកាលកំណត់ គឺស្មើនឹងការស្នើសុំបិទគណនីបញ្ញើមានកាលកំណត់ ដោយត្រូវអនុលោមទៅតាមលក្ខខណ្ឌបិទគណនី ដូចមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ។
- រាល់ការស្នើសុំបិទគណនី លោក-លោកស្រី ត្រូវអញ្ជើញមកស្នើសុំបិទជាលាយលក្ខណ៍អក្សរនៅតាមសាខាប្រាសាក់ណាមួយដែលនៅជិតលោក-លោកស្រី ឬ គណនីត្រូវបានបិទដោយស្វ័យប្រវត្តិនៅពេលគណនីដល់កាលកំណត់ ករណី លោក-លោកស្រី បានជ្រើសរើសប្រភេទលក្ខខណ្ឌមិនបន្តគណនី (Close on Mature) ។
- អ្នកមានសិទ្ធិស្នើសុំបិទគណនី អាចជា លោក-លោកស្រី និង/ឬ អ្នករួមគណនី (ករណីគណនីរួម) និង/ឬ អ្នកមានសិទ្ធិក្នុងគណនីផ្សេងទៀត (ចំពោះគណនីនីតិបុគ្គល) បើទោះបីជាគណនីបញ្ញើមានកាលកំណត់ត្រូវបានបើកដោយ លោក-លោកស្រី ក៏ដោយ ។
- ការស្នើសុំបិទគណនី គឺត្រូវយោងទៅតាម គំរូហត្ថលេខា និង លក្ខខណ្ឌចុះហត្ថលេខា នៃ គណនីប្រភព ។
- លោក-លោកស្រី នឹងទទួលបានការប្រាក់ពេញ ករណីស្នើសុំបិទគណនី ដែលដល់កាលកំណត់ ។
- ករណី លោក-លោកស្រី ស្នើសុំបិទគណនី មុនកាលកំណត់ លោក-លោកស្រី យល់ព្រមចំពោះការខាតបង់ការប្រាក់ដែលនឹងទទួលបាន ហើយប្រាសាក់រក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកំណត់អត្រាការប្រាក់ដែលត្រូវផ្តល់ជូន លោក-លោកស្រី នៅពេលស្នើសុំបិទគណនី ។
- បន្ទាប់ពីបិទគណនី ប្រាក់ដើម និងការប្រាក់ នឹងត្រូវបង្វិលចូលទៅក្នុងគណនីប្រភពរបស់លោក-លោកស្រី ហើយ លោក-លោកស្រី អាចធ្វើការត្រួតពិនិត្យបានតាមរយៈរបាយការណ៍គណនី ។
- ករណី លោក-លោកស្រី ស្នើសុំបិទ គណនីបញ្ញើមានកាលកំណត់ ប្រភេទ ចម្រើនការប្រាក់ប្រចាំខែ មុនកាលកំណត់ នោះ លោក-លោកស្រី ត្រូវទូទាត់នូវរាល់ការប្រាក់ទាំងអស់ដែលបានទទួលជាប្រចាំខែត្រលប់មកប្រាសាក់វិញ ដោយយល់ព្រមឱ្យប្រាសាក់ធ្វើការទូទាត់សាច់ប្រាក់ចេញពីសមតុល្យនៃគណនីបញ្ញើមានកាលកំណត់របស់ លោក-លោកស្រី ដោយស្វ័យប្រវត្តិ ។
- ប្រសិនបើ លោក-លោកស្រី មានជាប់កាតព្វកិច្ចកម្ចី ដោយដាក់ សមតុល្យនៃគណនីបញ្ញើមានកាលកំណត់ណាមួយជាទ្រព្យធានាកម្ចី នោះ លោក-លោកស្រី អាចស្នើសុំបិទគណនីនោះបាន លុះត្រាតែបានបំពេញកាតព្វកិច្ចទូទាត់សងកម្ចីទាំងមូលរួចរាល់ជាមុនសិន ។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌទូទៅនេះ ។
- លោក-លោកស្រី ត្រូវប្រាកដថា លោក-លោកស្រី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបើកគណនីបញ្ញើមានកាលកំណត់តាមរយៈសេវាធនាគារចល័ត និងបានផ្តល់ព័ត៌មានត្រឹមត្រូវ និងថ្មីបំផុតមកប្រាសាក់ ។
- លោក-លោកស្រី ត្រូវប្រាកដថា គណនីប្រភព មានសមតុល្យគ្រប់គ្រាន់ក្នុងការស្នើសុំបើកគណនីបញ្ញើមានកាលកំណត់ ។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យព័ត៌មាន និងលក្ខខណ្ឌនៃការបើកគណនីបញ្ញើមានកាលកំណត់ឱ្យបានត្រឹមត្រូវ មុននឹងសម្រេចលើការអនុម័តប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់ ។ រាល់ការបញ្ចូល ឬជ្រើសរើសលក្ខខណ្ឌបើកគណនីខុសពីគោលបំណងរបស់ខ្លួន ដូចជាការជ្រើសរើសលេខគណនីប្រភពខុស ឬ កំណត់ទំហំទឹកប្រាក់បញ្ញើលើស ឬ ខ្វះ ។ល។ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី ។
- លោក-លោកស្រី យល់ព្រមពិនិត្យ និងជូនដំណឹងមកប្រាសាក់ស្តីអំពីកំហុសបច្ចេកទេស ឬភាពមិនប្រក្រតីណាមួយដែលបានកើតឡើងនៅក្នុងកំឡុង ឬក្រោយពេលបើកគណនីបញ្ញើមានកាលកំណត់ ។
- លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការបើកគណនីបញ្ញើមានកាលកំណត់ កម្រៃសេវា អត្រាការប្រាក់ ពន្ធកាត់ទុក ជាដើម ។
- លោក-លោកស្រី មានសិទ្ធិសាកសួរព័ត៌មាន និងការបញ្ជាក់បន្ថែម ក្នុងករណីដែលលោក-លោកស្រីពិនិត្យឃើញពីភាពមិនស៊ីគ្នានៃរបាយការណ៍គណនី ឬមានចម្ងល់នានាពាក់ព័ន្ធនឹងការបើក ឬប្រើប្រាស់គណនីបញ្ញើមានកាលកំណត់ បាននៅគ្រប់សាខាប្រាសាក់ ឬតាមមធ្យោបាយផ្សេងៗដែលផ្តល់ដោយប្រាសាក់ ។
- ប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់ លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចលើការផ្តល់ ឬមិនផ្តល់សេវាជូន លោក-លោកស្រី ។
- ប្រាសាក់នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការរបស់លោក-លោកស្រី តែប្រាសាក់មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូល និង/ឬជ្រើសរើសខុស លេខគណនីប្រភព និង/ឬ ទំហំទឹកប្រាក់បញ្ញើ និង/ឬ លក្ខខណ្ឌផ្សេងៗជាដើម ។ល។
- ប្រាសាក់ រក្សាសិទ្ធិក្នុងការបង្ខាំង ឬដោះបង្ខាំង ឬមិនអនុញ្ញាតឱ្យបន្ត ឬបន្ត ឬបញ្ឈប់គណនីមុនកាលកំណត់ ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មាន និង/ឬលក្ខខណ្ឌ ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវពីប្រាសាក់ និង/ឬតាមឆន្ទានុសិទ្ធិរបស់ប្រាសាក់ ដោយប្រាសាក់នឹងមិនទទួលខុសត្រូវលើការខាតបង់ការប្រាក់ និង/ឬផលប្រយោជន៍ផ្សេងៗដែលអាចបណ្តាលមកពីការអនុវត្តសិទ្ធិទាំងអស់នេះទេ ។
- ប្រាសាក់មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬបញ្ឈប់ការអនុញ្ញាតឱ្យបើកគណនីបញ្ញើមានកាលកំណត់ ដោយយោងលើវិធាននៃច្បាប់ ឬដីការពីតុលាការ ។
- ប្រាសាក់រក្សាសិទ្ធិក្នុងផ្អាកប្រតិបត្តិការលើការបើកគណនីបញ្ញើមានកាលកំណត់ ករណីមានបញ្ហាបច្ចេកទេស និង/ឬពេលមានការចាំបាច់ណាមួយជាដើម ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ កម្រៃសេវា និង/ឬលក្ខខណ្ឌផ្សេងៗ អាស្រ័យលើស្ថានភាពនៃអាជីវកម្មជាក់ស្តែង ។
- ប្រាសាក់ នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬដីការពីតុលាការ ឬមានការយល់ព្រមពីលោក-លោកស្រី ។
- ប្រាសាក់ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម 24 ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម ឬការរាយការណ៍ ឬបញ្ហាផ្សេងៗដែលកើតមានឡើង ។
អនុលោមតាមបទប្បញ្ញត្តិទាំងឡាយនៃព្រះរាជាណាចក្រម្ពុជា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រាសាក់អាចនឹងពន្យារពេល ឬមិនធ្វើប្រតិបត្តិការជូនម្ចាស់គណនីបាន ប្រសិនបើប្រាសាក់មានការជឿជាក់ដោយផ្អែកលើមូលហេតុដូចខាងក្រោម៖
- ប្រាសាក់មានការសង្ស័យចំពោះប្រភពដើមនៃប្រាក់បញ្ញើនោះ
- ប្រតិបត្តិការ ឬគណនីនោះមានទំនាក់ទំនង ឬពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ឬច្បាប់អន្តរជាតិ
- មានការបង្គាប់បញ្ជាតុលាការ ឬពីធនាគារជាតិ នៃ កម្ពុជា ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែ អត្រាការប្រាក់ កម្រៃសេវា និងលក្ខខណ្ឌផ្សេងៗដែលត្រូវអនុវត្តចំពោះការប្រើប្រាស់គណនីរបស់ លោក-លោកស្រី ដោយប្រាសាក់នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រី ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ។
- ក្នុងរយៈពេលនៃការជូនដំណឹង ករណីមិនមានការតវ៉ាពីលោក-លោកស្រី ត្រូវសន្មតថាអតិថិជនបានយល់ព្រម និងទទួលយកការកែប្រែខាងលើមកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមាន ដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
1). តាមរយៈសាខារបស់ប្រាសាក់ និង/ឬ 2). តាមរយៈវេបសាយត៍ និង/ឬបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ប្រាសាក់ និង/ឬ 3). ការផ្ញើសារ និង/ឬអុីម៉ែលទៅកាន់ លោក-លោកស្រី 4). តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីសេវាធនាគារចល័ត ឬមធ្យោបាយផ្សេងៗដែលប្រាសាក់បានជ្រើសរើស ។ល។ - អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ ។
- លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី ។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- រាល់លក្ខខណ្ឌផ្សេងៗដែលមិនមានចែងនៅក្នុងលក្ខខណ្ឌទូទៅនេះ ត្រូវអនុវត្តដោយយោងទៅតាម «លក្ខខណ្ឌទូទៅនៃការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ប្រាសាក់» ដែល លោក-លោកស្រី អាចស្វែងរកបាននៅតាមវេបសាយត៍ផ្លូវការរបស់ប្រាសាក់ www.prasac.com.kh ឬតាមសាខាប្រាសាក់ណាមួយដែលនៅជិត លោក-លោកស្រី បំផុត ។
ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះ មិនអាចអនុវត្តបាន ឬគ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះនឹងអស់សុពលភាពត្រឹមកម្រិតដែលប្រការនោះមិនអាចអនុវត្តបាន ឬអសុពលភាពនៃប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងៗទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល ។
លក្ខខណ្ឌទូទៅនេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស ។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬមិនស៊ីគ្នា នោះអត្ថបទជាភាសារខ្មែរចាត់ទុកជាផ្លូវការ ៕
- ប្រការ 1. លក្ខខណ្ឌទូទៅ
- លក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ហៅកាត់ថា “លក្ខខណ្ឌទូទៅ” គឺជាកិច្ចព្រមព្រៀងរវាងអតិថិជនជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ហៅកាត់ថា “ប្រាសាក់” ទាក់ទងទៅនឹងការប្រើប្រាស់សេវាទូទាត់បាគង ។
- សូម លោក-លោកស្រី អានលក្ខខណ្ឌទូទៅនេះដោយប្រុងប្រយ័ត្ន មុននឹងចុច “យល់ព្រម” ដើម្បីចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ។
- នៅពេល លោក-លោកស្រី បានចុច “យល់ព្រម” មានន័យថា លោក-លោកស្រី បានយល់ព្រមគ្រប់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ និងទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់បាគងរបស់ លោក-លោកស្រី ។
- ប្រការ 2. និយមន័យនៃពាក្យគន្លឹះ
- ពាក្យ “លោក-លោកស្រី” ៖ សំដៅដល់អតិថិជនទាំងឡាយដែលបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង នៅលើទូរស័ព្ទចល័តរបស់ខ្លួន ។
- ប្រព័ន្ធបាគង ៖ សំដៅលើប្រព័ន្ធទូទាត់ប្រាក់ ដែលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកប្រព័ន្ធបាគង ។
- កម្មវិធីបាគង (Bakong App) ៖ សំដៅលើកម្មវិធីទូរស័ព្ទចល័ត ដែលដំណើរការលើប្រព័ន្ធ iOS ឬ Android និងដាក់ឱ្យអតិថិជនអាចទាញយកមកប្រើប្រាស់បាន ។
- គណនីបាគង (Bakong Account) ៖ សំដៅលើគណនីប្រភេទជា អុីវ៉ាឡេត (E-wallet) រក្សាទុកប្រាក់ជាអេឡិចត្រូនិក សម្រាប់ធ្វើការទូទាត់របស់អតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបាគងប្រកបដោយភាពជោគជ័យ ។ គណនីបាគងនេះ ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិចំនួនពីររូបិយប័ណ្ណ (ជាគណនីប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក) ។
- គណនីធនាគារ ៖ សំដៅលើគណនីប្រាក់បញ្ញើសន្សំ ដែលអតិថិជនបានបើកជាមួយប្រាសាក់ ។
- ពាក្យសម្ងាត់ ឬ Passcode ៖ គឺជាពាក្យ និងលេខកូដសម្ងាត់ផ្ទាល់ខ្លួន ដែលមានចំនួនចាប់ពី ០៨ខ្ទង់ ឡើងទៅ (ដែលរួមមានជា អក្សរធំ បូក អក្សរតូច បូក សញ្ញាពិសេស បូក លេខ) ។ ពាក្យសម្ងាត់ ត្រូវបានកំណត់ ឬជ្រើសរើសដោយអតិថិជនផ្ទាល់ នៅពេលចូលទៅចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ។ ពាក្យសម្ងាត់ ឬ Passcode នឹងត្រូវបានប្រើប្រាស់សម្រាប់សង្គ្រោះគណនីបាគងរបស់ លោក-លោកស្រី ករណីប្តូរទូរស័ព្ទចល័ត ឬភ្លេចលេខកូដសម្ងាត់សម្រាប់ Log in ចូលប្រើប្រាស់សេវាទូទាត់បាគងជាដើម ។
- លេខកូដសម្ងាត់ ឬ PIN Code ៖ គឺជាលេខកូដសម្ងាត់ផ្ទាល់ខ្លួនចំនួន ០៦ ខ្ទង់ ដែលត្រូវបានកំណត់ដោយផ្ទាល់ពីអតិថិជន នៅពេលចូលទៅចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ។ លេខកូដសម្ងាត់នេះ ត្រូវបានប្រើប្រាស់ដើម្បី Log In ចូលទៅប្រើប្រាស់សេវាទូទាត់បាគង ។
- QR Code ៖ គឺជាកូដតំណាងឱ្យគណនីបាគងរបស់អតិថិជន ប្រើប្រាស់សម្រាប់ទទួលប្រាក់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈសេវាទូទាត់បាគង ។ QR Code ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ប្រកបដោយភាពជោគជ័យ ។
- លេខកូដគណនី (Account ID) ៖ គឺតំណាងឱ្យ លេខគណនីបាគង របស់អតិថិជន ។ លេខកូដគណនី (Account ID) ត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិនៅពេលអតិថិជនចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង ។
- ករណីប្រធានសក្តិ ៖ សំដៅលើអំពើទាំងឡាយណា ដែលកើតឡើងក្រៅពីឆន្ទៈ ដោយមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជំនះបាន ឬដែលមិនអនុញ្ញាតឱ្យភាគីណាមួយ ឬទាំងពីរអាចបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រក្រតីបានដូចជា៖ បន្ទុះភ្នំភ្លើង ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះសង្ឃរា ភេរវកម្ម កុប្បកម្ម សង្គ្រាម ។ល។
- ប្រការ 3. លក្ខខណ្ឌតម្រូវពីអតិថិជនសម្រាប់ការចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង
- ត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំ
- ត្រូវមានទូរស័ព្ទចល័ត និងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលប្រតិបត្តិការដោយប្រព័ន្ធ iOS ឬ Android
- ត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន ដែលជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត
- ត្រូវថតរូបជាក់ស្តែងរបស់ខ្លួនផ្ទាល់ (Selfie) និងឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ០៣ខែមុនថ្ងៃផុតកំណត់)
- ត្រូវយល់ព្រមតាមលក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ។
- ប្រការ 4. ការផ្តល់ព័ត៌មានពីអតិថិជន
- នៅពេល លោក-លោកស្រី បានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគង លោក-លោកស្រី ត្រូវបំពេញព័ត៌មានចាំបាច់ដែលតម្រូវដោយប្រាសាក់ និងត្រូវប្រាកដថារាល់ព័ត៌មានដែលផ្តល់ឱ្យសុទ្ធតែជាព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងថ្មីបំផុត ។
- លោក-លោកស្រី បានអះអាងថាខ្លួនយល់ព្រមអនុវត្តតាមលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវាកម្មនេះ និងទទួលខុសត្រូវនូវរាល់ព័ត៌មានដែលបានបំពេញ និងគោរពតាមរាល់វិធាន ដែលមានចែងនៅក្នុងលក្ខខណ្ឌទូទៅស្តីពីការប្រើប្រាស់សេវាទូទាត់បាគង ។
- លោក-លោកស្រី បានទទួលស្គាល់ និងព្រមព្រៀងថា តាមការស្នើសុំរបស់អាជ្ញាធរមានសមត្ថកិច្ច ប្រាសាក់មានសិទ្ធិផ្ទេរព័ត៌មានរបស់ លោក-លោកស្រី ទៅតាមដីការបញ្ជារបស់តុលាការ ឬអាជ្ញាធរពាក់ព័ន្ធ (មិនថាក្នុង ឬក្រៅប្រទេសកម្ពុជា) ។
- ប្រការ 5. លក្ខណៈនៃគណនីបាគង
- គណនីបាគង នឹងត្រូវបង្កើតឡើងដោយស្វ័យប្រវត្តិជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីអតិថិជនបានចុះឈ្មោះប្រើប្រាស់សេវាទូទាត់បាគងនៅលើទូរស័ព្ទចល័តរបស់ខ្លួនប្រកបដោយភាពជោគជ័យ ។
- មិនមានការផ្តល់ការប្រាក់ ឬតម្រូវឱ្យដាក់សមតុល្យដំបូង ឬតម្កល់សមតុល្យអប្បបរមា ចំពោះគណនីបាគងឡើយ ។
- រាល់ការដាក់ ឬដកជាសាច់ប្រាក់ចេញពីគណនីបាគង គឺត្រូវធ្វើនៅតាមបញ្ជរបេឡា ឬតាមមធ្យោបាយផ្សេងៗផ្តល់ដោយប្រាសាក់ ឬគ្រឹះស្ថានធនាគារដែលជាសមាជិកប្រព័ន្ធបាគង ។ រាល់ការបញ្ជាទូទាត់ថ្លៃទំនិញ ឬផ្ទេរប្រាក់ គឺត្រូវធ្វើនៅលើទូរស័ព្ទចល័តរបស់អតិថិជនដោយផ្ទាល់ ។
- កម្រៃសេវាកម្ម និងទឹកប្រាក់អតិបរមាដាក់ក្នុងគណនីបាគង ត្រូវបានដាក់បង្ហាញលើគេហទំព័រ និង/ឬគ្រប់សាខាប្រាសាក់ និង/ឬកម្មវិធីបាគង ។
- គណនីបាគង ដែលគ្មានប្រតិបត្តិការកើតឡើងក្នុងរយៈពេល ៣៦៥ថ្ងៃ (លើកលែងប្រតិបត្តិការដែលធ្វើឡើងដោយប្រាសាក់) ត្រូវចាត់ទុកជា គណនីគ្មានប្រតិបត្តិការ ហើយគណនីនេះនឹងត្រូវបានផ្អាកដោយស្វ័យប្រវត្តិ ដោយមិនអាចបន្តធ្វើប្រតិបត្តិការចេញ-ចូលបានឡើយ ។
- គណនីបាគង ដែលគ្មានប្រតិបត្តិការកើតឡើងក្នុងរយៈពេល ដប់ (១០) ឆ្នាំជាប់ៗគ្នា នោះសមតុល្យក្នុងគណនីបាគង ដែលគ្មានប្រតិបត្តិការនោះ នឹងត្រូវផ្ទេរទៅឱ្យធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងតាមនីតិវិធីនៃច្បាប់ ។
- ប្រការ 6. ប្រភេទសេវាកម្មតាមរយៈប្រព័ន្ធបាគង
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង រវាងអតិថិជន និងអតិថិជន ក្នុងគ្រឹះស្ថានប្រាសាក់
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីបាគង រវាងអតិថិជន និងអតិថិជន ឆ្លងគ្រឹះស្ថាន (ជាសមាជិកប្រព័ន្ធបាគង)
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ ក្នុងគ្រឹះស្ថានប្រាសាក់
- ផ្ទេរប្រាក់ពី គណនីបាគង ទៅ គណនីធនាគារ ឆ្លងគ្រឹះស្ថាន (ជាសមាជិកប្រព័ន្ធបាគង)
- ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈការស្កែន QR Code
- ពិនិត្យសមតុល្យគណនី និងរបាយការណ៍សង្ខេបគណនីបាគង
- សេវាកម្មផ្សេងៗទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅតាមស្ថានភាពជាក់ស្ដែង ។
- ប្រការ 7. ការដាក់ ឬដកប្រាក់ ពីគណនីបាគង
- លោក-លោកស្រី អាចស្នើសុំដាក់ប្រាក់ ឬដកប្រាក់ចេញពីគណនីបាគងរបស់ លោក-លោកស្រី បាននៅតាមបញ្ជរបេឡា ឬតាមមធ្យោបាយផ្សេងៗផ្តល់ដោយប្រាសាក់ ឬគ្រឹះស្ថានធនាគារជាសមាជិកនៃប្រព័ន្ធបាគង ។
- លោក-លោកស្រី ត្រូវយល់ព្រមទូទាត់កម្រៃសេវានៃការស្នើសុំដាក់ ឬដកប្រាក់ទៅតាមកម្រៃសេវាដូចមានបង្ហាញនៅលើគេហទំព័រ និង/ឬកម្មវិធីបាគង និង/ឬតាមការិយាល័យប្រាសាក់ ឬគ្រឹះស្ថានធនាគារជាសមាជិកនៃប្រព័ន្ធបាគង ។
- ប្រការ 8. ទំហំកំណត់នៃប្រតិបត្តិការ និង កម្រៃសេវា
- លោក-លោកស្រី យល់ព្រមបង់កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សេវាទូទាត់តាមរយៈប្រព័ន្ធបាគង ហើយយល់ព្រមឱ្យប្រាសាក់ទូទាត់ថ្លៃសេវាដោយផ្ទាល់ចេញពី គណនីបាគង របស់លោក-លោកស្រី ដោយពុំចាំបាច់ធ្វើការជូនដំណឹងឡើយ ។
- លោក-លោកស្រី អាចធ្វើប្រតិបត្តិការផ្សេងៗបាននៅពេលណាដែលគណនីរបស់ លោក-លោកស្រី មានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការនោះ និងត្រូវគោរពទៅតាមទំហំកំណត់ដោយប្រាសាក់ ។
- កម្រៃសេវាកម្ម និងទំហំកំណត់ ត្រូវបានដាក់បង្ហាញលើគេហទំព័រផ្លូវការរបស់ប្រាសាក់ www.prasac.com.kh និង/ឬគ្រប់សាខាប្រាសាក់និង/ឬកម្មវិធីបាគង ។
- ប្រការ 9. ម៉ោងប្រតិបត្តិការ
- អតិថិជនអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគងបាន ២៤ ម៉ោង ជាប្រចាំថ្ងៃ (២៤/៧) លើកលែងតែមានការជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នពីប្រាសាក់ ។
- ប្រាសាក់នឹងធ្វើការជូនដំណឹងជាមុន ករណីមានការផ្អាកប្រតិបត្តិការដើម្បីជួសជុល ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ។
- ប្រាសាក់ រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ ឬពេលមានការចាំបាច់ផ្សេងៗ ។
- ប្រការ 10. ការបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគង
- លោក-លោកស្រី អាចធ្វើការបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគងបាន ដោយប្រតិបត្តិតាមរយៈទូរស័ព្ទចល័តរបស់លោក-លោកស្រីដោយផ្ទាល់ ដោយពុំចាំបាច់អញ្ជើញមកការិយាល័យប្រាសាក់ឡើយ ។
- ដើម្បីអាចបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគងបាន តម្រូវឱ្យ លោក-លោកស្រី ធ្វើការដកប្រាក់ ឬផ្ទេរប្រាក់ចេញពីគណនីបាគងឱ្យនៅសល់សមតុល្យសូន្យជាមុនសិន ។
- ប្រការ 11. លក្ខខណ្ឌសុវត្ថិភាពនៃពាក្យសម្ងាត់ (Passcode) និងលេខកូដសម្ងាត់ (PIN Code)
- ត្រូវជ្រើសរើសពាក្យសម្ងាត់ (Passcode) និង/ឬលេខកូដសម្ងាត់ (PIN Code) ផ្ទាល់ខ្លួនដោយក្នុងនោះត្រូវមានជាអក្សរធំ អក្សរតូច លេខ និងមានសញ្ញាពិសេស ជាដើម ទៅតាមលក្ខខណ្ឌតម្រូវនៃប្រព័ន្ធ ។
- សូមចងចាំពាក្យសម្ងាត់ និង/ឬលេខកូដសម្ងាត់ របស់ លោក-លោកស្រី ហើយកុំកត់ត្រាលើអ្វីមួយ ឬ ឱ្យអ្នកដ៏ទៃដឹង ។
- សូមកុំផ្តល់ពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ និង/ឬព័ត៌មានផ្ទាល់ខ្លួនដល់នរណាម្នាក់ឡើយ ។
- សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ និង/ឬលេខកូដសម្ងាត់របស់ លោក-លោកស្រី ឱ្យបានជាប្រចាំ ។
- សូមកុំប្រើ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ លេខគណនី ឬ លេខរៀងដែលងាយស្រួលចាំ សម្រាប់កំណត់ជាពាក្យសម្ងាត់ និង/ឬលេខកូដសម្ងាត់ ដើម្បីប្រើប្រាស់ជាមួយសេវាទូទាត់បាគងរបស់ លោក-លោកស្រី ។
- ត្រូវតែធានាឱ្យច្បាស់ថា ពេល លោក-លោកស្រី បញ្ចូល ពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ (PIN Code) មិនអាចត្រូវបានឃ្លាំមើលដោយអ្នកណាម្នាក់ ឬក៏មិនមានមនុស្សនៅក្បែអ្នកឡើយ ។
- សូមប្តូរពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ (PIN Code) ប្រសិនបើលោកអ្នកសង្ស័យថា ត្រូវបានដឹង ដោយអ្នកដ៏ទៃ ។
- លោក-លោកស្រី ត្រូវតែរក្សាពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ របស់ លោក-លោកស្រី ឱ្យមានសុវត្ថិភាព ។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក-លោកស្រី ។
- ករណីលោក-លោកស្រី ភ្លេចពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ លោក-លោកស្រី អាចទំនាក់ទំនងមកប្រាសាក់ដើម្បីណែនាំពីវិធីនៃការស្នើសុំពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ ឡើងវិញតាមរយៈមន្ត្រីទំនាក់ទំនងអតិថិជន របស់យើងលេខ ០២៣/០៨៦ ៩៩៩ ៩១១ ។
- ប្រការ 12. គន្លឹះសុវត្ថិភាពនៃទូរស័ព្ទចល័តដែលភ្ជាប់ប្រព័ន្ធបាគង
- សូមបង្កើតលេខសម្ងាត់ (Password) ដើម្បីការពារទូរស័ព្ទ របស់លោក-លោកស្រី ពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ។
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬបញ្ចូលកម្មវិធី ដែលមិនស្គាល់ក្នុងទូរស័ព្ទឡើយ ។ ករណីបានភ្ជាប់ ត្រូវបិទ និងសម្អាតភ្លាមៗដើម្បីចៀសវាងការឆ្លងមេរោគ ឬការបន្លំលួច (Virus and/or Hacker) ។
- សូមកុំប្រើទូរស័ព្ទដែលភ្ជាប់ប្រព័ន្ធបាគង ជាមួយសេវាអុីនធឺណែតសាធារណៈ ឬ ប្រើប្រាស់រួមជាមួយអ្នកដ៏ទៃឡើយ ដើម្បីជៀសវាងពីការបន្លំលួចដោយ Hacker ។
- សូមកុំទុកទូរស័ព្ទដែលកំពុងបើកកម្មវិធីប្រព័ន្ធបាគងចោលនៅទីសាធារណៈ ។
- សូមចាកចេញ (Logout) ពីកម្មវិធីនៃប្រព័ន្ធបាគង នៅពេល លោក-លោកស្រី ធ្វើប្រតិបត្តិការរួចរាល់ ។
- ត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់ប្រព័ន្ធបាគងឱ្យមានសុវត្ថិភាពល្អ ។ ប្រសិនបើទូរស័ព្ទនោះ ខូច ឬបាត់ ត្រូវជូនដំណឹងមកប្រាសាក់ជាបន្ទាន់ដើម្បីបង្ខាំងគណនី ឬចាត់វិធានការផ្សេងៗតាមលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ ។
- ក្នុងករណី លោក-លោកស្រី លក់ ឬផ្ទេរទូរស័ព្ទឱ្យអ្នកផ្សេង ត្រូវលុបកម្មវិធីប្រព័ន្ធបាគងចេញពីក្នុងទូរស័ព្ទឱ្យបានរួចរាល់ជាមុន ។
- ប្រការ 13. សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន
- លោក-លោកស្រី ត្រូវប្រាកដថាគ្រប់ព័ត៌មានដែលបានផ្តល់ឱ្យដើម្បីប្រើប្រាស់សេវាទូទាត់បាគង ពិតជាព័ត៌មានត្រឹមត្រូវ និងថ្មីបំផុត ។ ករណី លោក-លោកស្រី ផ្តល់ព័ត៌មានមិនពិត ឬក្លែងក្លាយ នោះ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ។
- លោក-លោកស្រី ត្រូវធ្វើការត្រួតពិនិត្យលើព័ត៌មាននៃការទូទាត់ឱ្យបានត្រឹមត្រូវមុននឹងបញ្ជាការទូទាត់នៅក្នុងទូរស័ព្ទរបស់ខ្លួន ។ រាល់ការបញ្ចូលព័ត៌មាន ឬលេខគណនីខុស ឬផ្ទេរសមតុល្យលើស ឬខ្វះ ជាដើម ជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន ។
- លោក-លោកស្រី ត្រូវទទួលខុសត្រូវលើការប្រើប្រាស់សេវាទូទាត់បាគង ។ រាល់ការបាត់បង់ទឹកប្រាក់ក្នុងគណនីផ្ទាល់ខ្លួន ឬគណនីរបស់អ្នកផេ្សង ដែលប្រព្រឹត្តដោយចេតនា ឬអចេតនា ឬដោយការធ្វេសប្រហែស ឬដោយការសាកល្បងធ្វើប្រតិបតិ្តការផ្សេងៗ ការលុកលុយរុករក ការកែបន្លំទិន្នន័យ ការលួចបន្លំដោយផ្ទាល់ ឬដោយប្រយោល តែម្នាក់ឯង ឬដោយមានការចូលរួមពីអ្នកដទៃ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
- លោក-លោកស្រី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគ្រប់ចំណុចនៅលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវាទូទាត់បាគងនេះ ។
- លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌក្នុងការទូទាត់សំណងមកប្រាសាក់ ករណីមានការប្តឹងតវ៉ា ការទាមទារ ការទទួលខុសត្រូវ ការខាតបង់ ឬការចំណាយផ្សេងៗ ដែលប្រាសាក់ទទួលរងទាក់ទងនឹងប្រតិបត្តិការសេវាទូទាត់បាគង និងដោយការអនុវត្តបំពានរបស់ លោក-លោកស្រី លើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់សេវានេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ ការធើ្វប្រតិបត្តិការសេវាទូទាត់បាគង ដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការកែ្លងបន្លំ ជាដើម ។
- លោក-លោកស្រី មានសិទ្ធិទទួលបានសេវាកម្មគ្រប់ប្រភេទនៃសេវាទូទាត់បាគង ដែលប្រាសាក់បានព្រមព្រៀងផ្តល់ជូន ហើយ លោក-លោកស្រី មានសិទ្ធិអង្កេតមើលពីគុណភាពសេវាកម្ម និងផ្តល់យោបល់ដល់ប្រាសាក់ដើម្បីកែលម្អ ។
- លោក-លោកស្រី មានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនឹងមុខងារនៃសេវាទូទាត់បាគង វិធីសាស្រ្តនៃការប្រើប្រាស់ កម្រៃសេវាកម្ម អត្រាការប្រាក់ និង របៀបគិតកម្រៃពាក់ព័ន្ធជាដើម ។
- លោក-លោកស្រី មានសិទ្ធិសាកសួរក្នុងករណីមានភាពមិនស៊ីគ្នានៃរបាយការណ៍គណនីបាគង ឬប្រតិបត្តិការផ្សេងៗ ។
- ប្រការ 14. សិទ្ធិ និងកាតព្វកិច្ចរបស់ប្រាសាក់
- ប្រាសាក់ មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យពីប្រវត្តិរូបរបស់លោក-លោកស្រី ហើយអាចទាមទារព័ត៌មានផ្ទាល់ខ្លួនបន្ថែមរបស់លោក-លោកស្រី និងមានសិទ្ធិសម្រេចក្នុងការផ្តល់ ឬមិនផ្តល់ជូននូវសេវាទូទាត់បាគងជូនលោក-លោកស្រី ។
- ប្រាសាក់នឹងអនុវត្តតាមការបញ្ជាលើប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង របស់លោក-លោកស្រី តែប្រាសាក់មិនទទួលខុសត្រូវករណី លោក-លោកស្រី បានបញ្ចូលព័ត៌មាន ឬលេខគណនីខុស ឬផ្ទេរសមតុល្យលើស ឬខ្វះ ជាដើម ។
- ប្រាសាក់មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត បង្ខាំង ឬបញ្ឈប់ការប្រើប្រាស់សេវាទូទាត់បាគង របស់ លោក-លោកស្រី ដោយយោងលើវិធាននៃច្បាប់ ឬដីការពីតុលាការ ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការបង្ខាំងគណនីបាគងរបស់ លោក-លោកស្រី ករណី លោក-លោកស្រី មិនបានបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌតម្រូវរបស់ប្រាសាក់ ។
- នៅក្នុងហេតុការណ៍ដែលសេវាទូទាត់បាគងរបស់ លោក-លោកស្រី មិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ប្រាសាក់នឹងជួយដល់ លោក-លោកស្រី ក្នុងការរកដំណោះស្រាយ ឬផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍ទាំងនោះទេ ។
- ប្រាសាក់មានសិទ្ធិកំណត់កម្រៃសេវាពាក់ព័ន្ធ ឬធ្វើការកែប្រែកម្រៃសេវាអាស្រ័យលើលក្ខខណ្ខនៃអាជីវកម្មជាក់ស្តែង ។
- ប្រាសាក់ផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម ២៤ ម៉ោង ហើយផ្តល់សេវាប្រឹក្សាអំពីសេវាកម្ម និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬបញ្ហាផ្សេងៗដែលកើតមាន ។
- ប្រាសាក់នឹងរក្សាការសម្ងាត់រាល់ព័ត៌មានរបស់ លោក-លោកស្រី លើកលែងតែច្បាប់តម្រូវ ឬមានដីការពីតុលាការ ។
- ប្រាសាក់រក្សាសិទ្ធិក្នុងការផ្អាកប្រតិបត្តិការពេលមានបញ្ហាផ្សេងៗ និងពេលមានការចាំបាច់ជាដើម ។
- ប្រការ 15. ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- តាមរយៈការទទួលយកនូវលក្ខខណ្ឌប្រើប្រាស់ទាំងអស់នេះ លោក-លោកស្រី យល់ព្រមជាមួយប្រាសាក់ថា ប្រាសាក់អាចនឹងពន្យាពេល ឬបង្ខាំងទុក ឬបដិសេធមិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដែលមិនមានការទទួលខុសត្រូវ ប្រសិនបើប្រាសាក់ សង្ស័យថា៖
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ច្បាប់អន្តរជាតិ ។
- ប្រតិបត្តិការដែលបានធ្វើឡើងនោះអាចនឹងពាក់ព័ន្ធដោយផ្ទាល់ និង/ឬ ដោយប្រយោលទៅនឹងដំណើរការ ឬគោលបំណងនៃការប្រព្រឹត្តសកម្មភាពខុសច្បាប់ ។
- លោក-លោកស្រី យល់ព្រម និងទទួលរ៉ាប់រងចំពោះប្រាសាក់ថា រាល់ការទូទាត់ប្រាក់តាមរយៈសេវាទូទាត់បាគងរបស់ប្រាសាក់មិនរំលោភបំពានលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬដែនសមត្ថកិច្ចនៃប្រទេសណាមួយផ្សេងទៀតឡើយ ។
- តាមរយៈការទទួលយកនូវលក្ខខណ្ឌប្រើប្រាស់ទាំងអស់នេះ លោក-លោកស្រី យល់ព្រមជាមួយប្រាសាក់ថា ប្រាសាក់អាចនឹងពន្យាពេល ឬបង្ខាំងទុក ឬបដិសេធមិនឱ្យដំណើរការនូវប្រតិបត្តិការណាមួយដែលមិនមានការទទួលខុសត្រូវ ប្រសិនបើប្រាសាក់ សង្ស័យថា៖
- ប្រការ 16. ការកែប្រែ កម្រៃសេវា ទំហំកំណត់ លក្ខខណ្ឌ និងការជូនដំណឹង
- ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែព័ត៌មាន កម្រៃសេវា ទំហំកំណត់ និង/ឬលក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មនេះ ដោយប្រាសាក់នឹងធ្វើការជូនដំណឹងទៅលោក-លោកស្រីឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់ ។
- ក្នុងរយៈពេលនៃការជូនដំណឹងខាងលើ ករណីមិនមានការតវ៉ាពីសំណាក់ លោក-លោកស្រី ត្រូវសន្មត់ថាលោក-លោកស្រីបានយល់ព្រម និងទទួលយកការកែប្រែខាងលើ មកអនុវត្តភ្លាមៗបន្ទាប់ពីការកែប្រែចូលជាធរមានដែលត្រូវបានផ្សព្វផ្សាយតាមរយៈមធ្យោបាយណាមួយខាងក្រោម៖
(1) តាមរយៈសាខារបស់ប្រាសាក់ និង/ឬ (2) តាមរយៈវេបសាយត៍ និង/ឬបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ប្រាសាក់ និង/ឬ (3) ការផ្ញើសារ និង/ឬ អុីម៉ែលទៅកាន់អតិថិជន (4) តាមរយៈការផ្សព្វផ្សាយនៅលើទំព័រការសែត ទស្សនាវដ្តី កម្មវិធីសេវាធនាគារចល័ត កម្មវិធីបាគង ឬមធ្យោបាយផ្សេងៗដែលប្រាសាក់បានជ្រើសរើស ។ល។ - អតិថិជនត្រូវបានសន្មតថាបានទទួលការជូនដំណឹងស្តីពីការកែប្រែខាងលើភ្លាមៗ បន្ទាប់ពីប្រាសាក់បានធ្វើការចុះផ្សាយពីការកែប្រែព័ត៌មាននានារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយខាងលើ ។
- ប្រការ 17. ច្បាប់ និងការដោះស្រាយវិវាទ
- លក្ខខណ្ឌទូទៅនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- ករណីមានវិវាទកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយដោយសន្តិវិធី ។ ករណីវិវាទមិនអាចដោះស្រាយបានដោយសន្តិវិធី ឬក្រៅប្រព័ន្ធតុលាការ នោះវិវាទត្រូវដោះស្រាយទៅតាមប្រព័ន្ធតុលាការដោយយោងទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- ប្រការ 18. វិភាគភាព
- ប្រការ 19. ភាសា
ប្រសិនបើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះមិនអាចអនុវត្តបាន ឬគ្មានសុពលភាពតាមផ្លូវច្បាប់ ប្រការទាំងនោះអស់សុពលភាពត្រឹមកម្រិត ដែលប្រការនោះមិនអាចអនុវត្តបាន ឬអស់សុពលភាពរបស់ប្រការនោះតែប៉ុណ្ណោះ ចំណែកប្រការផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តមានសុពលភាពអនុវត្តដដែល ។
លក្ខខណ្ឌទូទៅនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស ។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬមិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរចាត់ទុកជាបានការ ។
ខ្ញុំ បានអាន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌទូទៅសម្រាប់ប្រើប្រាស់សេវាទូទាត់បាគង ដូចបានបញ្ជាក់ខាងលើ ៕
លក្ខខណ្ឌទូទៅនេះត្រូវបានអនុវត្តចំពោះប្រតិបត្តិការលើសេវាកម្មធនាគារអេឡិចត្រូនិកទាំងអស់ រួមមាន ការប្រើប្រាស់ប័ណ្ណអេធីអឹម និងសេវាធនាគារចល័ត ជាដើម ។
- លក្ខខណ្ឌទូទៅ៖
- លក្ខខណ្ឌទាំងនេះ គឺជាកិច្ចព្រមព្រៀងរវាងអតិថិជន ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក តទៅហៅថា “ប្រាសាក់” ទាក់ទងទៅនឹងការប្រើប្រាស់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម ។
- អតិថិជនត្រូវអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្នហើយបញ្ជាក់ឡើងវិញប្រសិនបើចាំបាច់មុនធ្វើប្រតិបត្តិការ ។
- ឯកសារតម្រូវ និងការផ្តល់ព័ត៌មាន៖
- នៅពេលអតិថិជនស្នើសុំប្រើប្រាស់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមប្រាសាក់ អតិថិជនត្រូវផ្តល់ព័ត៌មានចាំបាច់ដល់ ប្រាសាក់ ដោយត្រូវបំពេញពាក្យស្នើសុំ និងចុះហត្ថលេខា ។ អតិថិជន បានអះអាងថាខ្លួនយល់ព្រមអនុវត្តតាមលក្ខខណ្ឌទាំងឡាយរបស់ប្រាសាក់ និងទទួលខុសត្រូវនូវរាល់ព័ត៌មានដែលបានបំពេញ និងគោរពតាមរាល់វិធាន ដែលមានចែងនៅក្នុងលក្ខខណ្ឌស្តីពីការប្រើប្រាស់សេវាកម្មនេះ ។
- អតិថិជនដែលជាអ្នកប្រើប្រាស់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម បានទទួលស្គាល់ និងព្រមព្រៀងតាមការស្នើសុំ របស់អាជ្ញាធរមានសមត្ថកិច្ច ប្រាសាក់នឹងផ្តល់ព័ត៌មានដោយយោង តាមដីកាបញ្ជារបស់តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ (មិនថាក្នុង ឬ ក្រៅប្រទេសកម្ពុជា) ។
- ទំហំកំណត់នៃប្រតិបត្តិការ និង កម្រៃសេវា៖
- ទំហំកំណត់នៃការធ្វើប្រតិបត្តិការតាមរយៈសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមប្រាសាក់ គឺត្រូវបានកំណត់ទៅតាមប្រភេទប័ណ្ណនីមួយៗ ឬសេវាធនាគារចល័តរបស់ប្រាសាក់ ទៅតាមទំហំមួយដែលបានកំណត់ដោយប្រាសាក់ដូចបានបង្ហាញជូននៅតាមសាខាប្រាសាក់ ឬវេបសាយត៍ប្រាសាក់ ។
- នៅពេលអតិថិជនប្រើប្រាស់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម ដើម្បីធ្វើប្រតិបត្តិការមួយចំនួនបាន ប្រាសាក់អាចតម្រូវ ឱ្យបង់ថ្លៃសេវាផ្សេងៗ ។ អតិថិជនយល់ព្រមបង់ថ្លៃសេវាផ្សេងៗ ហើយយល់ព្រមឱ្យប្រាសាក់ទូទាត់ថ្លៃសេវាដោយផ្ទាល់ចេញពីគណនីផ្គត់ផ្គង់សាច់ប្រាក់របស់អតិថិជន ។
- រាល់ប្រតិបត្តិការទាំងឡាយណាដែលច្បាប់ហាមឃាត់នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាមួយសេវាធនាគារចល័ត និងប័ណ្ណអេធីអឹមឡើយ ហើយវាជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជនលើប្រតិបត្តិការទាំងនោះ ។
- អតិថិជនអាចប្រើសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមប្រាសាក់ បាននៅពេលដែលគណនីរបស់អតិថិជនមានសមតុល្យគ្រប់គ្រាន់សម្រាប់ធ្វើប្រតិបត្តិការនោះ ។
- តម្លៃសេវាកម្មពាក់ព័ន្ធនឹងសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមប្រាសាក់ ត្រូវបានដាក់បង្ហាញលើវេបសាយត៍ និងនៅគ្រប់សាខាប្រាសាក់ ។
- ប្រាសាក់មានសិទ្ធិធ្វើការកែប្រែកម្រៃសេវា ឬទំហំប្រតិបត្តិការ ដោយប្រាសាក់នឹងធ្វើការជូនដំណឹងទៅអតិថិជន ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ។
- សុវត្ថិភាពនៃលេខកូដសម្ងាត់ ប័ណ្ណអេធីអឹម និងអត្តលេខអ្នកប្រើប្រាស់សេវា៖
- អតិថិជនត្រូវរក្សាលេខកូដសម្ងាត់ ប័ណ្ណអេធីអឹម និង/ឬអត្តលេខអ្នកប្រើប្រាស់សេវាធនាគារចល័ត របស់ខ្លួនឱ្យមានសុវត្ថិភាពខ្ពស់ ។ រាល់ការខូចខាតដែលកើតចេញពីការធ្វេសប្រហែសក្នុងការរក្សាព័ត៌មានសម្ងាត់ខាងលើ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អតិថិជន ។
- ប្រាសាក់លើកទឹកចិត្តឱ្យអតិថិជនប្តូរលេខកូដសម្ងាត់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមរបស់ខ្លួនឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន ។
- ប្រសិនបើអត្តលេខអ្នកប្រើប្រាស់ និង/ឬលេខកូដសម្ងាត់របស់សេវាធនាគារចល័ត ឬលេខកូដរបស់ប័ណ្ណអេធីអឹម ឬប័ណ្ណអេធីអឹមរបស់អតិថិជនត្រូវបានបាត់បង់ ឬត្រូវបានគេលួច ឬរកឃើញថាមានប្រតិបត្តិការដែលធ្វើឡើងដោយគ្មានការអនុញ្ញាតបានកើតឡើងលើគណនីរបស់ខ្លួន អតិថិជនត្រូវតែជូនដំណឹងមកប្រាសាក់ជាបន្ទាន់ ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ / ០៨៦ ៩៩៩ ៩១១ ។
- សិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន៖
- អតិថិជន ត្រូវប្រាកដថាគ្រប់ព័ត៌មានដែលបានផ្តល់ឱ្យប្រាសាក់នៅលើពាក្យស្នើសុំប្រើប្រាស់សេវាធនាគារចល័ត និងប័ណ្ណអេធីអឹមប្រាសាក់ ពិតជាព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងថ្មីបំផុត ។
- អតិថិជនមានសិទ្ធិទទួលបានសេវាកម្មគ្រប់ប្រភេទរបស់សេវាធនាគារចល័ត និងប័ណ្ណអេធីអឹម ដែលប្រាសាក់បានព្រមព្រៀងផ្តល់ជូន ហើយអតិថិជនមានសិទ្ធិអង្កេតមើលពីគុណភាពសេវាកម្ម និងផ្តល់យោបល់ដល់ប្រាសាក់ចំពោះចំណុចខ្វះខាតនៃសេវាកម្ម ។
- អតិថិជនមានសិទ្ធិទាមទាររបាយការណ៍សមតុល្យគណនីពីប្រាសាក់នៅស្នាក់ការណាមួយ ឬ បោះពុម្ពរបាយការណ៍គណនីលើប្រតិបត្តិការតាមរយៈសេវាធនាគារចល័ត នៅក្នុងអំឡុងពេលជាក់លាក់ណាមួយ ដែលកំណត់ដោយប្រាសាក់ ហើយមានសិទ្ធិសាកសួរក្នុងករណីមានភាពមិនស៊ីគ្នារវាងរបាយការណ៍ទាំងនោះ ។
- អតិថិជន ត្រូវធានាពីភាពត្រឹមត្រូវនៃព័ត៌មានដែលបានផ្តល់មកប្រាសាក់ ហើយត្រូវជូនដំណឹងមកប្រាសាក់ជាលាយលក្ខណ៍អក្សរឱ្យបានទាន់ពេលវេលា ក្នុងករណីមានការផ្លាស់ប្តូរព័ត៌មានទាំងនោះ បើមិនដូច្នេះទេអតិថិជនត្រូវទទួលខុសត្រូវលើរាល់ការខាតបង់ ឬការពន្យាពេលផ្សេងៗដែលអាចកើតឡើង ។
- សិទ្ធិ និងកាតព្វកិច្ចរបស់ប្រាសាក់៖
- ប្រាសាក់មានសិទ្ធិផ្ទៀងផ្ទាត់ និងពិនិត្យប្រវត្តិរូបរបស់អតិថិជន ហើយអាចទាមទារព័ត៌មានផ្ទាល់របស់អតិថិជន និងមានសិទ្ធិសម្រេចក្នុងការផ្តល់ ឬមិនផ្តល់ជូននូវសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមដល់អតិថិជន ។
- ប្រាសាក់មានសិទ្ធិសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត និងបង្កកសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម របស់អតិថិជនដោយយោងលើវិធាននៃច្បាប់ ឬដីកាពីតុលាការ ។
- នៅក្នុងហេតុការណ៍ដែលសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹមមិនអាចប្រើប្រាស់បានដោយករណីប្រធានសក្តិ ឬដោយហេតុផលជាក់ច្បាស់ណាមួយនោះ ប្រាសាក់នឹងជួយដល់អតិថិជន (អ្នកប្រើប្រាស់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម) ក្នុងការរកដំណោះស្រាយលើបញ្ហា ឬផ្តល់ជំនួយការចាំបាច់ណាមួយយោងលើហេតុផលជាក់ស្តែង ប៉ុន្តែប្រាសាក់មិនទទួលខុសត្រូវទៅលើហេតុការណ៍នោះទាំងស្រុងទេ ។
- ប្រាសាក់មានសិទ្ធិយកកម្រៃសេវា និងថ្លៃសេវាពាក់ព័ន្ធអាស្រ័យលើលក្ខខណ្ខនៃអាជីវកម្មខ្លួន ។
- ប្រាសាក់នឹងផ្តល់លេខទូរស័ព្ទសម្រាប់បម្រើសេវាកម្ម ២៤ម៉ោង ហើយផ្តល់សេវាប្រឹក្សាយោបល់អំពីគណនី និងការរាយការណ៍ពីការភ្លេចលេខសម្ងាត់ ឬបញ្ហាផ្សេងៗដែលកើតមាន ។
- ប្រាសាក់នឹងរក្សាការសម្ងាត់នូវរាល់ព័ត៌មានរបស់អតិថិជន លើកលែងតែតម្រូវដោយច្បាប់ តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ។
- ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៖
- អតិថិជនយល់ព្រម និងទទួលរ៉ាប់រងចំពោះប្រាសាក់នូវរាល់ការទូទាត់ប្រាក់តាមរយៈសេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម គឺមិនមានការរំលោភបំពានលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ដែនសមត្ថកិច្ចនៃប្រទេសណាមួយផ្សេងទៀតឡើយ ។
- ផ្សេងៗ៖
- ប្រាសាក់មានសិទ្ធិធ្វើការកែប្រែលក្ខខណ្ឌទាំងនេះបានគ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងដល់អតិថិជន ។ ក្រោយចូលជាធរមានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមបទបញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងលក្ខខណ្ឌទាំងនេះ ។
- ជម្លោះពាក់ព័ន្ធរវាងប្រាសាក់ និងអតិថិជនដែលជាអ្នកប្រើប្រាស់សេវាធនាគារចល័ត ឬប័ណ្ណអេធីអឹម ត្រូវបានដោះស្រាយដោយការសម្របសម្រួលគ្នា ។ ក្នុងករណីការដោះស្រាយមិនអាចសម្រេចបានដោយការសម្របសម្រួលគ្នា ភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការនៃព្រះរាជាណាចក្រកម្ពុជាដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
- បញ្ហាផ្សេងៗដែលមិនមានចែងនៅក្នុងប្រការទាំងនេះ ត្រូវអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
- លក្ខខណ្ឌនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស ។ ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬ មិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរ នឹងត្រូវចាត់ទុកជាផ្លូវការ ។
- ភាគីដែលពាក់ព័ន្ធត្រូវបានសន្មតថាពិតជាបានអាន និងយល់ព្រមអនុវត្តតាមគ្រប់ចំណុចទាំងអស់ដែលបានចែងនៅក្នុងលក្ខខណ្ឌនេះ ។