សូម​អញ្ជើញ​ចូលរួម​ដេញថ្លៃ​គម្រោង​សាងសង់​អគារ​បណ្ណាល័យ​ប្រា​សាក់​

Call for Bidding Proposal on PRASAC Library Construction Project

ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លំដាប់​ទី​ ​1​ ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធ​នា​គារ​ធំៗ​ទាំង​ ​5​ ​នៅ​កម្ពុជា​ ​នៅតែ​បន្ត​ចូលរួម​ ​និង​គាំទ្រ​វិស័យ​អប់រំ​តាមរយៈ​គម្រោង​បណ្ណាល័យ​របស់​ខ្លួន​ ​ព្រម​ជាមួយនឹង​ការ​ទទួល​បាន​នូវ​ការ​សហការ​យ៉ាង​ស្អិត​រមួត​ពី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​។​ ​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​កិច្ចការ​អំណាន​នេះ​ ​បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​មានទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ ​និង​ក្រេប​យកចំណេះ​ដឹង​ថ្មី​ៗ​និង​ល្អ​ៗ​ ​ដែល​ជា​វិថី​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​នា​ពេល​អនាគត​។​

រហូតមកដល់​ពេលនេះ​ ​មូលនិធិ​ប្រា​សាក់​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ ​អគារ​បណ្ណាល័យ​ចំនួន​ ​៣០​ ​រួចមក​ហើយ​ ​ដែល​ចំណាយ​សម្រាប់​ការងារ​សំណង់​អគារ​ ​សម្ភារ​និង​បរិក្ខារ​បណ្ណាល័យ​ ​និង​បណ្តុះបណ្តាល​បណ្ណារក្ស​ ​និង​ការ​គាំទ្រ​គម្រោង​រយៈពេល​ ​៣​ ​ឆ្នាំ​ផង​ដែរ​។​ ​បណ្ណាល័យ​ដ៏​ស្រស់​ស្អាត​ទាំងនោះ​ស្ថិតនៅ​ក្នុង​ខេត្តព្រះវិហារ​ ​សៀមរាប​ ​កំពង់ធំ​ ​កំពង់ចាម​ ​ព្រៃវែង​ ​កណ្តាល​ ​តាកែវ​ ​កំពង់ស្ពឺ​ ​និង​បាត់ដំបង​។​ ​ហើយ​ឥឡូវនេះ​ ​ប្រា​សាក់​ ​កំពុង​បន្ត​ពង្រីក​គម្រោង​បណ្ណាល័យ​របស់​ខ្លួន​ទៅ​ខេត្តស្វាយរៀង​ ​និង​បន្ទាយមានជ័យ​ផង​ដែរ​។​

អគារ​បណ្ណាល័យ​ប្រា​សាក់​ចំនួន៤បន្ថែម​ទៀត​នេះ​ ​ស្ថិតនៅ​ ​៖​ ​ទី១​ ​សាលាបឋមសិក្សា​សំរោង​ ​ភូមិ​ចេក​ ​ឃុំ​សំរោង​ ​ស្រុក​ចន្ទ្រា​ ​ខេត្តស្វាយរៀង​ ​ទី២​ ​សាលាបឋមសិក្សា​បន្ទាយនាង​ ​ភូមិ​បន្ទាយនាង​ ​ឃុំ​បន្ទាយនាង​ ​ស្រុក​មង្គលបុរី​ ​ខេត្ត​បន្ទាយមានជ័យ​ ​ទី៣​ ​សាលាបឋមសិក្សា​សំរោង​ ​ភូមិ​ទី៤​ ​ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​ទី៤​ ​វិទ្យាល័យ​កំពង់ស្ពឺ​ ​ភូមិ​អង្គ​សេរី​ ​សង្កា​ត់​រកា​រ​ធំ​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​។​

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ ​ក្រុមហ៊ុន​សំណង់​ ​អ្នកម៉ៅការ​សំណង់​ ​ឬ​ ​ជាងសំណង់​នៅ​តាម​សហគមន៍​ដែល​មាន​ចំណាប់​អារម្មណ៍​ ​សូម​អញ្ជើញ​មក​ទទួលយក​ប្លង់​សាងសង់​ ​រចនាបថ​សំណង់​ ​និង​បញ្ជូន​សំណុំ​ឯកសារ​ដេញថ្លៃ​របស់​ខ្លួន​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ ​មក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ដែល​នៅ​ជិត​បំផុត​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​ ​ទំនាក់ទំនង​ព័ត៌មាន​ពី​ការ​ដាក់​ឯកសារ​ដេញថ្លៃ​តាម​៖​ ​libraryproject​@​prasac.com.kh​ ​ឬ​ ​081​ ​800​ ​904​ ​ឬ​ ​012​ ​96​ ​93​ ​88​។​