សន្សំ​ប្រាក់​នៅ​ប្រាសាក់​ជា​ជម្រើស​ដ៏​ឆ្លាតវៃ

ភ្នំពេញ​៖ ប្រាសាក់ ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទទួល​ប្រាក់​បញ្ញើ​ធំ​ជាង​គេ​នៅ​កម្ពុជា ដោយ​គិត​លើ​ទ្រព្យ​សកម្ម​សរុប សមតុល្យ​ប្រាក់​បញ្ញើសន្សំ សម្ពៀតឥណទាន អតិថិជន និង​បណ្តាញ​ការិយាល័យ មាន​សេចក្តី​រីក​រាយ​ក្នុង​បន្ត​ផ្តល់​ជូន​នូវ​អត្រា​ការ​ប្រាក់​លើ​គណនី​បញ្ញើ​មាន​កាល​កំណត់​ខ្ពស់​រហូត​ដល់ 8% តប​តាម​សំណូមពរ​របស់​អតិថិជន និង​ចូល​រួម​ចំណែក​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​លើក​ខ្ពស់​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល។

លោក សាយ សូនី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទី​ផ្សារ បាន​មាន​ប្រសាសន៍​ថា៖ «អាស្រ័យ​ដោយ​ភាពជឿ​ជាក់​របស់​អតិថិជន​មកលើ​ប្រាសាក់ យើង​អាចកេណ្ឌ​ប្រមូល​បាន​ប្រាក់​បញ្ញើសន្សំ​បាន​ច្រើន​ជាង 1 ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​ជាសមិទ្ធផល​មួយ​ដ៏​ត្រចះត្រ​ចង់​ដែល​ធ្វើ​ឲ្យ​យើង​មាន​មោទនភាពជា​ខ្លាំង»។

លោក សូនី បាន​បន្ត​ថា៖ « យើង​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា “​ប្រាសាក់​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា សាច់​ប្រាក់​បញ្ញើសន្សំ​របស់ ឯកឧត្តម ឧកញ៉ា លោក លោក​ស្រី អ្នក​នាង កញ្ញា ពិត​ជា​មាន​សុ​វត្តិភាព និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាត់​ចែង​សាច់​ប្រាក់​បាន​គ្រប់​ពេល​វេលា និង​គ្រប់ទី​កន្លែង តាម​រយៈ​សេវា​អេធីអឹម និង​សេវា​ធនាគារ​ចល័ត​” ។

នៅ «ជំនួស​មុខ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ប្រាសាក់ ខ្ញុំ​សូម ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំង​អស់​ដែល​បាន​បន្ត​ការ​គាំទ្រ និង​ជឿ​ជាក់​មកលើ​ប្រាសាក់ និង​សូម​ជូន​ពរ​ឲ្យ ឯកឧត្តម ឧកញ៉ា លោក លោក​ស្រី អ្នក​នាង កញ្ញា ប្រកបតែភាព​ជោគ​ជ័យ និង​រីក​ចម្រើន​ជារៀង​រហូត​ទៅ»។

គួរ​កត់​សម្គាល់​ដែរ​ថា ​បុគ្គលិក​ប្រាសាក់​មាន​ភាពរួសរាយរាក់​ទាក់​ក្នុង​ការ​ផ្តល់​សេវា​ដ៏​ល្អ​ជូន​អតិថិជន។ ប្រាសាក់​គឺ​ពិត​ជា​គួរ​ឲ្យ​ជឿ​ជាក់ និង​ផ្ដល់​សុវត្ថិភាព​សម្រាប់​រាល់​ការ​ដាក់​ប្រាក់​បញ្ញើសន្សំ ដោយ​ប្រាសាក់​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទទួល​ប្រាក់​បញ្ញើ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។

អំពី​ប្រាសាក់​

ប្រាសាក់ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ទទួល​ប្រាក់​បញ្ញើពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ជា​មួយ​បទ​ពិសោធន៍​ដ៏​ប៉ិនប្រសប់​ក្នុង​រយៈ​ពេល 23 ឆ្នាំ ប្រាសាក់​មាន​ភាព​រឹងមាំ​ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ៗ​ដូចជា ភាព​ល្អ​ប្រសើរ​ផ្នែក​អាជីវកម្ម ការ​បម្រើ​​សេវា​កម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​​ដែល​មាន​ភាពបត់បែន​និង​សម្បូរ​បែប វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ​គ្របដណ្ដប់ទូ​ទាំង​ប្រទេស ការ​បំពាក់​ម៉ា​ស៊ី​នអេធីអឹម (ATM) និង​ប្រព័ន្ធ​ធនាគារ​ស្នូល ប្រកប​ដោយ​ភាព​ទំនើប តម្លាភាព និង​សុក្រឹតភាព។

សន្សំ​ប្រាក់​នៅ​ប្រាសាក់​ជា​ជម្រើស​ដ៏​ឆ្លាតវៃ