កាន់តែ​ងាយស្រួល​ ​និង​មានទំនុក​ចិត្តជា​មួយ​នឹង​បណ្ដាញ​ ​ការិយាល័យ​ទូទាំង​ប្រទេស​ ​និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រា​សាក់​

ប្រា​សាក់​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា​ ​កំពុង​មាន​សម្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ ​ស្រប​ពេល​ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​ប្រកប​ដោយសក្តានុពល​មួយ​នេះ​ ​កំពុង​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​ខ្លួន​ជាច្រើន​សាខា​លើ​ផ្ទៃ​ប្រទេស​។​

រហូតមកដល់​បច្ចុប្បន្ន​នេះ​ ​ប្រា​សាក់​បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​សាខា​ច្រើនជាង​គេ​នៅ​កម្ពុជា​ ​និង​ផ្តល់​ភាព​ងាយស្រួល​ជូន​អតិថិជន​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដែល​ផ្តល់​នូវ​ភាព​រីកចម្រើន​។​

កាន់តែ​ងាយស្រួល​ ​និង​មានទំនុក​ចិត្តជា​មួយ​នឹង​បណ្ដាញ​ ​ការិយាល័យ​ទូទាំង​ប្រទេស​ ​និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រា​សាក់​

ក្រៅពី​ការ​ផ្តល់​ការបម្រើ​សេវា​នៅ​តាម​សាខា​ ​ប្រា​សាក់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​ធនាគារ​ដោយខ្លួនឯង​តាម​ទូរស័ព្ទ​ដៃ​ ​និង​កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល​គ្រប់ពេលវេលា​ ​និង​ទីកន្លែង​។​ ​ជាង​នេះ​ទៅទៀត​ ​អតិថិជន​ក៏អាច​ដកប្រាក់​ ​និង​ចាត់ចែង​សាច់ប្រាក់​ជាមួយនឹង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​បាន​ ​24​ ​ម៉ោង​ក្នុង​ ​1​ ​ថ្ងៃ​ ​7​ ​ថ្ងៃ​ក្នុង​ ​1​ ​សប្តាហ៍​ផង​ដែរ​។​

លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​លើកឡើង​ថា​ ​ការ​ផ្តល់​ជម្រើស​ក្នុង​ការបម្រើ​សេវា​ច្រើនបែប​នេះ​ ​និង​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ឌីជីថល​របស់​ប្រា​សាក់​គឺ​ឆ្លើយតប​តាម​តម្រូវការ​អតិថិជន​ ​និង​ទៅ​ឱ្យ​កាន់តែ​ជិត​អតិថិជន​ថែមទៀត​។​ ​ហើយ​នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រា​សាក់​ ​ក្នុង​ការបម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំងអស់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​និង​កាន់តែ​ងាយស្រួល​ឡើង​ ​ទាំង​ការ​ផ្តល់​កម្ចី​ ​ផ្តល់​សេវា​ប្រាក់បញ្ញើ​សន្សំ​ ​ចាត់ចែង​សាច់ប្រាក់​ ​ផ្ទេរ​ប្រាក់​ ​និង​ទូ​ទា​ត់​ផ្សេង​ៗ​។​

លោក​សូ​នី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់​។​

សូម​បញ្ជាក់​ថា​ ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖​ ​​សេវា​ឥណទាន​ ​​ប្រាក់បញ្ញើ​សន្សំ​​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​​សេវា​អេ​ធី​អឹម​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ធនាគារ​ចល័ត​ ​និង​សេវា​បញ្ជាក់​សមតុល្យ​គណនី​ ​ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​។​ ​
​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ ​www.prasac.com.kh​