កាន់តែ​ ងាយស្រួល​ជាមួយនឹង​សេវា​ ATM​ ប្រា​សាក់​ទូទាំង​រាជធានី​ខេត្ត​

ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានបម្រើសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដែលផ្ដល់នូវភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ដែលក្នុងនោះ សេវាអេធីអឹមបានដើរតួនាទីយ៉ាងសំខាន់។

ប្រាសាក់បានបំពាក់អេធីអឹមរបស់ខ្លួនរហូតដល់ជាង 130 ទីតាំងនៅទូទាំងប្រទេស ដែលមានមុខងារជាច្រើនសម្រាប់អតិថិជនធ្វើការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្តូរប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗទៀត ដែលអតិថិជនអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ពេលវេលា។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានបញ្ជាក់ថា៖ «ការប្រើប្រាស់អេធីអឹម បានបង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អតិថិជន 24 ម៉ោងក្នុង 1 ថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្ដាហ៍។ អតិថិជនអាចធ្វើប្រតិបត្តិការ ដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ទិញកាតទូរស័ព្ទ បានដោយខ្លួនឯង ដោយងាយស្រួល លឿនរហ័ស សុវត្ថិភាពបំផុត ជាពិសេសរាល់ប្រតិបត្តិការតាមរយៈអេធីអឹមទាំងអស់មិនគិតកម្រៃសេវា »។

លោក សូនី បានបន្ថែមថាសាធារណេជនគួរបើកគណនីសន្សំនៅប្រាសាក់ នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ទំនើបទាន់សម័យ ជាពិសេសបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព។

អំពីប្រាសាក់

ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី 410 ពាន់នាក់ បណ្តាញការិយាល័យ 177 ទីតាំង មានម៉ាស៊ីនអេធីអឹម 129 និងបុគ្គលិកជិត 8,200នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh

សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911។